Social Network

អ្នក​ប្រើ​ប្រាស់​អាច​មើល​វីដេអូ Facebook និង Instagram ក្នុង​កម្មវិធី WhatsApp បានហើយ!

នេះជាកំណែអាប់ដេតថ្មី ហើយយើងអាចធ្វើបែបនេះ បានដោយសារតែ WhatsApp ស្ថិតក្រោម ការគ្រប់គ្រងរបស់ Facebook

ទើបកំណែអាប់ដេត ចុងក្រោយនេះ អាចឲ្យអ្នកប្រើប្រាស់ កម្មវិធី WhatsApp អាចមើលវីដេអូ Facebook និង Instagram បាន ដោយពុំចាំបាច់ ចេញពីកម្មវិធី នៅពេលដែល នរណាម្នាក់ ផ្ញើលីងវីដេអូ នៅក្នុង Facebook ឬ Instagram ទៅកាន់អ្នក។

 

កាលពីមុន មិនទាន់អាប់ដេត អ្នកចុចមើលលីងវីដេអូ របស់បណ្តាញសង្គមណា ត្រូវលោត ទៅកាន់កម្មវិធីរបស់បណ្តាញ សង្គមនោះ ដោយកំណែអាប់ដេតថ្មីនេះ កម្មវិធី WhatsApp ត្រូវបានអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ មើលវីដេអូ ដែលនរណា ផ្ញើចូលតាមលីង Facebook នោះ នៅក្នុងកម្មវិធី WhatsApp ដដែលបាន។ ការអាប់ដេតថ្មីនេះ សម្រាប់តែកម្មវិធី WhatsApp នៅលើ iOS ប៉ុណ្ណោះ ដោយ Android ត្រូវចាំពេលក្រោយទៀត ណាមួយ មុខងារថ្មីនេះ ចេញបណ្តើរៗសិន ដូច្នេះអ្នកប្រើប្រាស់ iOS ខ្លះ អាចបានមុន និងក្រោយគ្នាបន្តិច។ ចំពោះមិត្តអ្នកអាន ដែលមិនធ្លាប់បាន ប្រើប្រាស់ អាចទាញយកបាន និងអ្នកដែលកំពុង ប្រើប្រាស់កម្មវិធីនេះ អាចធ្វើការអាប់ដេត ឥឡូវនេះ។

***ទៅកាន់កន្លែងទាញយក សម្រាប់ iOS | Android

 

 

សរុបមក កម្មវិធី WhatsApp បានបន្ថែមនូវមុខងារថ្មី អាចឲ្យអ្នកប្រើប្រាស់ ទស្សនាវីដេអូរបស់ Facebook និង Instagram នៅក្នុងកម្មវិធីនេះ បានដោយ គ្មានភាពរញ៉េរញ៉ៃដូចកាល ពីលើកមុនឡើយ ដោយទាល់តែចុច លោតចូលកម្មវិធី Facebook ដើម្បីមើលវីដេអូរបស់ Facebook ដែលមិត្តភក្តិ ផ្ញើលីងវីដេអូឲ្យមើលទើបបាន។ ដូច្នេះ ធ្វើអាប់ដេត កម្មវិធីនេះ ឥឡូវនេះ សម្រាប់ iPhone ឬ iPad របស់អ្នក ដើម្បីទទួលបានការប្រើ មុខងារនេះ តែអ្នកប្រើ Android ត្រូវរង់ចាំបន្តិច។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12394