Social Network

iPhone X សាក​ថ្ម​ដោយពន្លឺ​ព្រះអាទិត្យ ថ្លៃ​លើស​ធម្មតា​ ៤ ដង​

ក្រុមហ៊ុន Caviar របស់រុស្សីបាន បង្ហាញចេញ iPhone X ផលិតមានកំណត់ (Telsa Limited Edtion) ដែលអាចសាកបញ្ចូល ថាមពលដោយប្រើ ពន្លឺព្រះអាទិត្យ និងមានតម្លៃថ្លៃផុតលេខ។

iPhone X ផលិតមានកំណត់នេះ មានបន្ទះសូឡារនៅ ផ្នែកខាងក្រោយ ដែលតភ្ជាប់ជាមួយនឹងថ្មរបស់ iPhone ដើម្បីអាចបញ្ចូលថាមពល ដោយប្រើពន្លឺព្រះអាទិត្យ តាមរយៈការចុចប៊ូតុងមួយ។ ជាមួយនឹងការបន្ថែមបន្ទះសូឡារនេះ ធ្វើឲ្យ iPhone X មានកម្រាស់ដល់ទៅ ១៦,២ ម.ម ក្រាស់ជាងធម្មតា ដែលមានកម្រាស់ ៧,៧ ម.ម។

 

ដើមឡើយ Caviar ចង់លក់ iPhone X នេះត្រឹម ៩៩ គ្រឿងប៉ុណ្ណោះ ប៉ុន្តែដោយទទួលបាន ការកុម្ម៉ង់ទិញច្រើន ទើបបង្កើនដល់ ៩៩៩ គ្រឿង។ iPhone X Tesla ទំហំ ៦៤ GB មានតម្លៃប្រមាណ ៤ ៥៥៥ ដុល្លារ និង ទំហំ ២៥៦ GB មានតម្លៃប្រមាណ ៤ ៨០៥ ដុល្លារ។

ក្រៅពីមានថែម បន្ទះសូឡារ លក្ខណៈសម្បត្តិដទៃទៀត គឺដូចគ្នានឹង iPhone X ដែលចេញលក់ដោយ Apple ដែរ៕

ដកស្រង់ពី៖ Sabay