Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi ត្រៀម​ស្មាតហ្វូន​ធុន​ធ្ងន់ Mi 8 បច្ចេកវិទ្យា​ទំនើប​កប់​មិន​ចាញ់ iPhone X

  • Print

មុននេះបន្តិចក្រុមហ៊ុន Xiaomi ទើបតែប្រកាសថា ខ្លួននឹងបើកព្រឹត្តិការណ៍ ដាក់បង្ហាញស្មាតហ្វូន Mi 8 នៅចុងខែឧសភា ក្នុងទីក្រុង Shenzhen ប្រទេសចិន ខណៈប្រភពខ្លះបានជឿជាក់ថាគ្មានទេ Mi 7 ព្រោះខាងក្រុមហ៊ុនចង់ អបអរខួបគម្រប់ ៨ ឆ្នាំរបស់ខ្លួន។

បច្ចេកវិទ្យាពិសេស ម្យ៉ាងដែលរំពឹង នឹងមានលើ Mi 8 គឺ ការស្កេនផ្ទៃមុខបែប 3D ដែលកំពុងដំណើរការដោយ ជោគជ័យលើស្មាតហ្វូន ថ្លៃពាន់ដុល្លារ iPhone X ក៏ដូចជាពង្រឹងឲ្យកាន់តែ មានសុវត្ថិភាពលើប្រព័ន្ធ ទូទាត់ទំនិញតាមរយៈ ទូរសព្ទចល័ត។

ចំពោះកម្លាំងម៉ាស៊ីន ត្រូវបានគេទម្លាយថា នឹងប្រើឈីប Qualcomm Snapdragon 845 ជំនាន់ក្រោយប្រភេទ LPP 10nm មាន RAM ប្រភេទ LPDDR4X ទំហំ 8GB និងប្រើអង្គចងចាំ UFS 2.1 អាចបង្កើតល្បឿន ផ្ទេរចេញចូលបាន កាន់តែរហ័ស។ ចំពោះមុខងារស្កេនខ្ចៅ ដៃបង្កប់ក្រោមអេក្រង់ ធ្លាប់មានលើគូប្រជែង VIVO X21 ក៏ស្ថិតជាមន្ទិល សង្ស័យនៅឡើយដែរ៕ 


 

ដកស្រង់ពី៖ Sabay