Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លឹម​ ស្រី​គា ​ធ្វើ​ខួប​កំណើត​លើកដំបូង ​ខាត​អស់​១ខ្ទាស់

  • Print

Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ខាតប្រាក់អស់១ពាន់ដុល្លារ ពេលធ្វើពិធីខួបកំណើតលើកទី១ របស់ខ្លួនជួបជុំអ្នកសិល្បករ កាលពីថ្ងៃទី១៥ ខែឧសភា ថ្មីៗនេះ។

ស្រីស្អាតកម្ពស់ ១.៧៣ ម៉ែត្រប្រាប់ថា ដោយសារការរៀបចំ តក់ក្រហល់ពេក ព្រោះមិនបានព្រាង ទុកមុនច្រើនថ្ងៃ ទើបធ្វើឲ្យខាតប្រាក់ ច្រើនបែបនេះ។ ទោះយ៉ាងណាស្រីគាថាគ្មានបញ្ហានោះទេ ចំពោះចំនួនប្រាក់ប៉ុណ្ណឹង។ ចំណែកការចំណាយលើ កម្មវិធីអស់ប្រាក់សរុបប៉ុន្មាន បវរកញ្ញាកើតនៅ រាជធានីភ្នំពេញ សុំមិនប្រាប់ឡើយ។

ស្រីគា និយាយថា៖ “កម្មវិធីហ្នឹងរៀបចំភ្លាមៗពេក រៀបមុនតែ២ថ្ងៃទេ ហើយសុំទោសបងៗផងដែល រាប់អានស្រលាញ់ខំ ចូលរួមទាំងរវល់។ ដោយសារខ្ញុំមមាញឹកពេក ដល់ចឹងអត់សូវ មានពេលរៀបចំ ធ្វើឲ្យកម្មវិធីខ្វះចន្លោះ ហើយតក់ក្រហល់ទៀត ទើបខាតតិចតួចចឹងទៅ"។

ក្នុងពិធីខួបកំណើតគម្រប់អាយុ១៩ឆ្នាំ ខ្លឹម ស្រីគា បាននិមន្តព្រះសង្ឃសូត្រមន្តទទួលពរជ័យ និងពេលយប់ធ្វើពិធីជប់លៀងដោយរៀបចំចំនួន១០តុប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay