Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាំង​នេះ​ជាiphonexប្តូរ​សំបក​និង​ស្រោម​ការពារ​តម្លៃ​រាប់​ពាន់​ដុល្លារ

  • Print

បើនិយាយពីស្រោមការពាររបស់ស្មាតហ្វូននោះ យើងគិតជាចំបង ថាយើងប្រើវាដើម្បីការពារការ ប៉ះទង្គិចធ្ងន់ធ្ងរមកលើ ស្មាតហ្វូនរបស់យើង ហើយមួយទៀត

គេប្រើប្រាស់ស្រោម ការពារស្អាតៗ ដើម្បីលម្អស្មាតហ្វូន របស់ពួកគេផងដែរ ដូច្នេះហើយ អ្នកផលិតស្រោមការពារទាំងនោះ ក៏មានគំនិតផលិតស្រោម ការពារដែលធន់ អាចការពារស្មាតហ្វូនបានផង និងជួយលម្អ ស្មាតហ្វូនបានទៀត តែក្រុមហ៊ុនខ្លះ គ្រាន់តែផលិតមក សម្រាប់តែសោភ័ណ្ឌភាពប៉ុណ្ណោះ មិនគិតដល់ ភាពធន់ទេ។

នាពេលកន្លងមក យើងឃើញ មានក្រុមហ៊ុនល្បីៗជាច្រើន ផលិតស្រោមការពារមក សម្រាប់តែ iPhone ប៉ុណ្ណោះ ហើយខ្លះទៀត ក៏យកម៉ូឌែល iPhone ទៅប្តូរសំបកថ្មី ដូចជា ដាក់បន្ថែមពេជ្រលម្អ ឬដាក់សំបកថ្មី ផលិតឡើងពី មាសសុទ្ធជាដើម ដែលធ្វើឲ្យតម្លៃ របស់ iPhone នោះ កាន់តែថ្លៃ ហួសនិស្ស័យ ណាមួយពួកគេប្តូរសំបក បែបនេះ សម្រាប់តែអ្នក មានទិញប៉ុណ្ណោះ។ យើងចង់បង្ហាញ មិត្តអ្នកអាន ឲ្យបានឃើញ ពីសំបក និងស្រោមការពារ របស់ iPhone X ដែលមានតម្លៃថ្លៃៗ ចាប់ពីខ្ទង់ពាន់ដុល្លារ ឡើងទៅដល់ខ្ទង់ម៉ឺនដុល្លារ របស់ក្រុមហ៊ុនផលិតស្រោម ការពារល្បីៗ ច្នៃផលិតឡើង។

 

Gold Genie iPhone X សំបកផលិតឡើងពីមាសសុទ្ធ 24K តម្លៃចាប់ពី 4000 ឡើងទៅ

អាស្រ័យតាម អង្គផ្ទុកទិន្នន័យ 64GB និង 256GB

 

Lux iPhone X មានសំបក 3 ពណ៌ ដូចជាពណ៌លឿង ផលិតឡើងពីមាស 24K, ពណ៌ផ្កាឈូក ផលិតឡើងពីមាស 18K និងពណ៌ទឹកប្រាក់ ផលិតឡើងពីប្លាទីន តម្លៃចាប់ពី 49,995 ដុល្លារ ឡើងទៅដល់ 1,300,000 ដុល្លារ

 

Gresso ផលិតឡើងតែ 999 គ្រឿងប៉ុណ្ណោះ មានលេខតំណាងសម្រាប់ ម៉ាស៊ីននីមួយៗ មានជម្រើសពណ៌ ទឹកប្រាក់ និងពណ៌ខ្មៅ ជាមួយស្លាកផលិត ឡើងពីមាស រីឯតម្លៃចាប់ពី 4,995 ដុល្លារឡើងទៅ អាស្រ័យតាម អង្គផ្ទុកទិន្នន័យ

ស្រោមការពារ Legend ផលិតឡើងពីមាស 24K នៅគែមជុំវិញ និងផ្នែកខាងក្រោយ ផលិតឡើង ពីមាស 18K ថែមទាំងដាំពេជ្រ បន្ថែមតូចៗ 0.3 ការ៉ាត់ តម្លៃលក់ចាប់ពី 3,499 ដុល្លារឡើងទៅ

 

សរុបមក អត្ថបទនេះ យើងចង់បង្ហាញមិត្តអ្នកអាន ទាំងអស់គ្នា ឲ្យដឹងថា នៅស្រុកគេ ពិតជា ស៊ីវីល័យមែនទែន សម្រាប់ប្រទេស អ្នកមាន មានក្រុមហ៊ុនផលិតគ្រឿង លម្អស្មាតហ្វូន ដូចជាយកស្មាតហ្វូន ទៅប្តូរសំបកថ្មី ដែលដាំពេជ្របន្ថែម ឬផលិតឡើង ពីមាសសុទ្ធ ដូច្នេះការកាន់ ប្រើប្រាស់ នឹងធ្វើឲ្យពួកគេ មានអារម្មណ៍ កាន់តែឡូយឆាយ ដូច្នេះមនុស្សទូទៅ បានត្រឹមដឹង និងមើលរូបថត ក៏អស់ចិត្តដែរ។

 ដកស្រង់ចេញពីhttp://www.cambo-report.com/article/12528