Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

LG បញ្ចេញ​ប្អូន​របស់ LG G7 ThinQ ចំនួន ៣ ម៉ូឌែល ជាមួយ​បច្ចេក​វិទ្យា​សម្លេង​ខ្ពស់ និង​ដំណើរ​ការ​ដោយ Oreo

  • Print

ក្រុមហ៊ុន LG បានធ្វើការបញ្ចេញទូរសព្ទលំដាប់មធ្យម នៅក្នុងត្រកូល Q ចំនួន ៣ គ្រឿងទៀតនៅក្នុងប្រទេសកូរ៉េ

ដែលនឹងចេញលក់ នាដើមខែក្រោយ ទៅសហភាពអឺរ៉ុប អាមេរិច និងប្រទេសមួយចំនួន នៅក្នុងទ្វីបអាស៊ីយើង។ ម៉ូឌែល Q7 ទាំងអស់នេះ ពួកវាសុទ្ធតែមានលក្ខណៈល្អ គ្រាន់បើទាំងអស់ ហើយក៏មានពណ៌ថ្មី ទាក់ភ្នែកប្លែកពីទូរសព្ទដទៃ ថែមទាំងមានអេក្រង់លាត និងដំណើរការដោយ Android ជំនាន់ចុងក្រោយ ផងដែរ។

LG Q7 ទាំង ៣ គ្រឿងនេះមានឈ្មោះថា Q7, Q7 Plus និង Q7 Alpha ដោយមានការរចនា ដូចគ្នាទាំងស្រុង និងបានបំពាក់នូវ អេក្រង់ទំហំ ៥.៥ អ៊ីញដូចៗគ្នា ជាអេក្រង់ខ្នាត 18:9 Ratio មានកម្រិតបង្ហាញ Full HD+ (2160 x 1080 ភិចស៊ែល) និងដង់ស៊ីតេអេក្រង់ 402ppi។ កម្លាំងម៉ាស៊ីន ខាងក្នុងរបស់វា ក៏ដូចគ្នាដែរ ដោយពួកវាប្រើប្រាស់ នូវឈីប MediaTek មានស៊ីភីយូ Cortex-A53 ចំនួន ៨ គ្រាប់រត់បានល្បឿន ១.៥ ជីកាហឺត និងមានម៉ូឌែល ប្រើប្រាស់ឈីប មានល្បឿន ១.៨ ជីកាហឺតផងដែរ។ ចំពោះរ៉េម និងអង្គផ្ទុកទិន្នន័យ ត្រូវបានបែងចែក ដោយឡែក ដោយម៉ូឌែល Q7+ ជាម៉ូឌែលធំជាងគេ មានរ៉េមទំហំ ៤ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ។ ចំណែកម៉ូឌែល Q7 និង Q7 Alpha មានរ៉េម ៣ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃ ហើយពួកវាក៏មាន Slot សម្រាប់បន្ថែមមេម៉ូរីកាត បានដល់ ៤០០ ជីកាបៃផងដែរ។ ពួកវាត្រូវបាន ដំណើរការដោយ Android Oreo ជំនាន់ ៨.០ ចេញពីប្រអប់ស្រាប់ផងដែរ និងមានថាមពលថ្មទំហំ ៣,០០០ មីលីអំពែ ប្រើប្រាស់រន្ធសាកថ្ម USB-C និងទ្រទ្រង់បច្ចេកវិទ្យាសាកថ្មល្បឿន ២.០ ផងដែរ អាចសាកឡើងដល់ ៥០% ប្រើពេលត្រឹម ៣០ នាទីប៉ុណ្ណោះ។

 

ផ្នែកកាមេរ៉ាវិញ ក៏វាត្រូវបែងចែកដាច់ផងដែរ ដោយម៉ូឌែល Q7 និង Q7+ ពួកវាត្រូវបានប្រើប្រាស់ កាមេរ៉ាក្រោយទំហំ ១៦ មេហ្គាភិចស៊ែល ចំណែកម៉ូឌែល Q7 Alpha មានកាមេរ៉ាទំហំ ១៣ មេហ្គាភិចស៊ែល។ ចំណែកកាមេរ៉ា ខាងមុខវិញ Q7 និង Q7+ ទំហំ ៨ មេហ្គាភិចស៊ែល ឯ Q7 Alpha ទំហំ ៥ មេហ្គាភិចស៊ែល អាចថតក្នុងទំហំមុំ ១០០ ដឺក្រេឯណោះ។ ចំណុចខាងលើនេះ វាល្អហើយ ប៉ុន្តែមិនសូវ ជាទាក់ទាញប្លែកពីទូរសព្ទធុនកណ្ដាល របស់ក្រុមហ៊ុនដទៃ ប៉ុន្មានទេ ហើយអ្វីដែលវាលេចធ្លោ ជាងគេនោះ គឺគុណភាព ផលិតតែម្ដង។

 

ទូរសព្ទ Q7 ទាំងអស់ត្រូវបានប្រើប្រាស់នូវសារធាតុអាលុយមីញ៉ូម នៅផ្នែកខាងក្រោយ ពេញតែម្ដង និងស៊ុមជា លោហៈរឹងមាំ និងខាងមុខត្រូវបាន ក្រាលការពារ ដោយកញ្ចក់ 2.5D ផងដែរ។ តួខ្លួនលោហៈរបស់ Q7 ជាលោហៈរឹងមាំ និងមានគុណភាព ស្ដង់ដារកម្រិត STD-810G ដូចជា LG V20 អញ្ចឹង ដែលរឹងមាំនឹងការធ្លាក់ បានយ៉ាងល្អ លើសពីនេះ វាក៏បានបំពាក់មកនូវ អាវក្រោះការពារទឹកកម្រិត IP68 ផងដែរ អាចចុះទឹកលេង បានជម្រៅ ១.៥ ម៉ែត្របាន ក្នុងរយៈពេល ៣០ នាទី។ លើសពីនេះ វាក៏ប្រើប្រាស់ឈីប សម្លេងកម្រិតខ្ពស់ Quad DACs ដូចជា G7 និង V30 ផងដែរ ថែមទាំងមាន បច្ចេវិទ្យាសម្លេង Hi-Fi ជាមួយ DTS:X 3D Surround Sound ហើយក៏មិនបាន បំបាត់រន្ធដោតកាស ៣.៥ មីលីម៉ែត្រដែរ។ ហើយវាក៏មានមុខងារ ស្កេនម្រាមដៃលឿន ស្កេនទម្រង់មុខលឿន និងមាន NFC ផងដែរ។

អញ្ចឹង ទាំងនេះគឺជាលក្ខណៈសម្បត្តិត្រួសៗរបស់ LG Q7 ទាំង ៣ ម៉ូឌែល ដែលជាទូរសព្ទ លំដាប់កណ្ដាល ប៉ុន្តែបំពាក់នូវគ្រឿងម៉ាស៊ីនល្អ គ្រាន់បើ មានបំពាក់អេក្រង់ លាតទ្រវែង កម្លាំងមធ្យម កាមេរ៉ាថតបានទូលាយ មុខងារសាកថ្មលឿន និងដំណើរការដោយ Android Oreo ផងដែរ។ អ្វីដែលវា លេចធ្លោគឺគុណភាពផលិត ជាមួយកម្រិតស្ដង់ដារ និងមានអាវក្រោះ ការពារទឹក ហើយក៏មានបំពាក់ឈីប សម្លេងកម្រិតខ្ពស់ដូចជា ទូរសព្ទលំដាប់កំពូល ផងដែរ។ អ្វីដែលយ៉ាប់នោះ គឺក្រុមហ៊ុនមិនទាន់បាន បញ្ជាក់តម្លៃនៅឡើយទេ គ្រាន់តែបង្ហាញប្រាប់ថា វានឹងចេញលក់នៅដើម ខែក្រោយ ជាមួយជម្រើស ៣ ពណ៌គឺ ខ្មៅ, ទឹកប៊ិច និងពណ៌ស្វាយ ឡាវិនដឺ ដូចនេះសូមរង់ចាំ មើលទាំងអស់គ្នា។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12541