Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រំជួលចិត្តខ្លាំង ក្រោយស្ដាប់សម្ដីក្រុមគ្រួសារក្មេងបាត់ខ្លួនក្នុងរូងភ្នំថាំហ្លួង

  • Print

ដំណើរការស្វែងរកក្មេងៗ ១៣នាក់រួមជាមួយគ្រូបង្វឹកម្នាក់ដែលបានបាត់ខ្លួនក្នុងរូងភ្នំក្នុងខេត្តឈៀងរ៉ៃអស់រយៈពេល ៧ថ្ងៃមកនេះ នៅតែមិនទាន់ទទួលបានលទ្ធផលជាដុំកំភួននៅឡើយ ខណៈដែលឪពុក និងក្រុមគ្រួសាររបស់ពួកគេកំពុងរង់ចាំដំណឹងយ៉ាងអន្ទះសាបំផុត។

បុរសវ័យ ៥៥ឆ្នាំម្នាក់ឈ្មោះ លោក Thinnakorn Boonpiem ដែលឪពុករបស់ក្មេងប្រុស ១២ឆ្នាំម្នាក់បាត់ខ្លួនក្នុងរូងភ្នំនោះ បានទន្ទឹងចាំកូនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែនៅតែមិនទទួលដំណឹងទាល់តែសោះ។ ថ្លែងដោយទឹកមុខស្រងូតស្រងាត់ បុរសវ័យ ៥៥ឆ្នាំរូបនេះនិយាយថា "ខ្ញុំពិតជាបារម្ភខ្លាំងណាស់។"

លោកបន្តថា កូនប្រុសរបស់ខ្លួនជាក្មេងល្អម្នាក់ដែលចូលចិត្តរៀនសូត្រ និងលេងបាល់ណាស់។ គេបានចូលរួមជាមួយក្រុមបាល់ទាត់កូនជ្រូកអស់រយៈពេល ១ឆ្នាំមកហើយ ហើយកាលពីថ្ងៃសៅរ៍គេក៏ទៅហ្វឹកហាត់ដូចសព្វដងអ៊ីចឹង។ ប៉ុន្តែគេមិនបានប្រាប់ថា នឹងទៅលេងក្នុងរូងភ្នំនោះទេ ជាហេតុធ្វើឲ្យក្រុមគ្រួសារបារម្ភខ្លាំងនៅពេលមិនឃើញគេត្រលប់មកវិញ។

ឪពុកក្មេងប្រុសនេះបន្ថែមថា "ខ្ញុំទទួលដំណឹងថាកូនរបស់ខ្ញុំជាប់ក្នុងរូងភ្នំនៅម៉ោងប្រហែល ៩យប់ ហើយចាប់តាំងពីពេលនោះមក ខ្ញុំនៅតែរង់ចាំកូននៅមុខរូងភ្នំរហូតមកដល់ថ្ងៃនេះ។" ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងធ្វើដំណើរទៅទីនោះ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ក្រុមគ្រួសារក្មេងៗដែលបាត់ខ្លួន និងក្រុមអ្នកជួយសង្គ្រោះទាំងអស់៕

ដកស្រង់ពី៖Sabay