ក្រោយបញ្ចប់ការសិក្សាកាល ពីឆ្នាំមុន ទីបំផុត Kimberley បានបញ្ចប់ទទួលសញ្ញាបត្រ ជាផ្លូវការហើយជាមួយពិន្ទុ GPA ៣,៤២។
ថ្ងៃដែលពោរពេញទៅ ដោយអត្ថន័យក្នុងជីវិតនេះ មានអ្នកទៅចូលរួមអបអរ ជាច្រើន ហើយម្នាក់ៗមកជាមួយកាដូពិសេសៗជាប់ដៃទៀតផង។
ក្រៅពីសង្សារបណ្ដូលចិត្ត Mark Prin ក៏នៅមានមិត្តជិតស្និទ្ធ ជាច្រើននាក់ទៀតដែរដូចជា Yaya Urassaya, Nadech Kugimiya, James Ma, Margie Rasri ព្រមទាំងស្វាមី និងមនុស្សជាច្រើនទៀត។ ទិដ្ឋភាពពិតជាពោរពេញដោយភាពកក់ក្ដៅ មិនអាចបំភ្លេចបាន ហើយម្នាក់ៗមិនភ្លេចទេនូវបាច់ផ្កាអបអរជូនដល់ Kim។
កាដូ និងបាច់ផ្កាបានប្រគល់ដល់ ដៃតារាស្រីរូបនេះ ជាច្រើនបាច់នោះ Kim ស្ទើរតែអាចយកទៅបើកហាងបាន ព្រោះវត្ថុអនុស្សាវរីយ៍មានសព្វ បែបសព្វយ៉ាងណាស់។ គ្រប់យ៉ាងត្រូវបានបង្ហាញលើ Instagram Story របស់ Kim កាលពីម្សិលមិញនេះ៕
ដកស្រង់ពី៖ Sabay