Social Network

លឿន​ម៉្លេះ! Kylie ទម្លាយ​ថា​​ទាក់ទង Travis Scott ត្រឹម​ ១០ ខែ​ប៉ុណ្ណោះ​មុន​កូន​កើត

ជាធម្មតាស្ត្រីពពោះ មានរយៈពេល ៤០ សប្ដាហ៍ ប៉ុន្តែតារាទូរទស្សន៍ Kylie Jenner បាននិយាយថានាង និងមិត្តប្រុសបានទទួលកូនស្រី Stormi ជាចំណងដៃក្រោយ ទាក់ទងគ្នាទើបតែបាន ៤១ សប្ដាហ៍ប៉ុណ្ណោះ។

តារាស្រីវ័យក្មេង Kylie Jenner បានធ្វើឲ្យគ្រប់គ្នាមាន ការភ្ញាក់ផ្អើលក្រោយធ្វើកិច្ច សម្ភាសជាមួយទស្សនាវដ្ដី GQ។ រូបនាងទម្លាយថា នាងបានទាក់ទងមិត្តប្រុសត្រឹមតែ ៤១ សប្ដាហ៍ប៉ុណ្ណោះ មុនពេលកូនស្រីជាទីស្រឡាញ់របស់ពួកគេបានកើត។

ក្នុងកិច្ចសម្ភាសនោះដែរ តារាស្រីវ័យ ២១ ឆ្នាំរូបនេះបាននិយាយថា នាងមិនចាំថាពេលណា ឬកន្លែងណាដែលពួកគេបានជួបគ្នាដំបូងនោះទេ ប៉ុន្តែគ្រាន់តែដឹងថា ខ្លួនបានចាប់ផ្ដើមដើរលេងជាមួយគ្នា អំឡុងសប្ដាហ៍ដំបូងនៃកម្មវិធី Coachhella ឆ្នាំ ២០១៧។ ម្យ៉ាងបើគិតមកដល់ពេលកូនស្រី របស់នាងកើត គឺពួកគេទាក់ទងគ្នាទើបតែបាន ១០ ខែតែប៉ុណ្ណោះ៕


 

ដកស្រង់ពី៖ Sabay