Social Network

សាច់ភ្លេងឡូយមធ្យម ងំ MV ថ្មីរបស់ Daboyway មាន​ Kimberley រួមសម្ដែងជាពិសេសទៀត

បន្ទាប់ពីតារាសម្ដែង Yaya Urassaya ពេលនេះដល់វេន Kimberley ម្ដងហើយដែលបង្ហាញ វត្តមានក្នុងបទចម្រៀងថ្មីរបស់ តារារ៉េប Daboyway។

 

វីដេអូបទចម្រៀងដែល មានចំណងជើងថា "Same Thing (Every Night)” ជាសំនៀងរបស់ Daboyway និងតារារ៉េបមកពីរដ្ឋកាលីហ្វ័រនីញ៉ា Radio3000 បានបង្ហាញខ្លួនជាផ្លូវការហើយ កាលពីថ្ងៃទី ៣១ ខែកក្កដាកន្លងទៅ។

ក្រៅពីចង្វាក់ភ្លេង ទំនុកច្រៀង ស្ទីលតុបតែងខ្លួន ក្នុងបទហើយនោះ អ្នកទស្សនាបទនេះក៏ ភ្ញាក់ផ្អើលមិនស្ទើរដែរ ពេលឃើញវត្តមាន Kimberley រួមសម្ដែងជាពិសេសជាមួយ។

ត្បិតមានមុខជាមួយ Daboyway ប៉ុន្តែ Kim ខុសពី Yaya ត្រង់ថានាងមិនបានច្រៀងជាមួយទេ៕


 

ដកស្រង់ពី៖Sabay