Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹមជាង១ខែប៉ុណ្ណោះ កូនស្រី គង់ ចាន់ស្រី​មុំ​ នាំ​សំណាង​ផ្ទួនៗ

  • Print

ត្រឹមជាង១ខែប៉ុណ្ណោះ កូនស្រី តារាសម្ដែង គង់ ចាស់ស្រីមុំ ហាក់ដូចនាំសំណាង ជូនម្ដាយឪពុកផ្ទួនៗតែម្ដង។

ក្នុងនោះនាងតូច គឹម សីហ៍មរកត ហៅម៉ូម៉ូ បានទទួលថតស្ប៉ត ម្សៅទឹកដោះគោឲ្យក្រុមហ៊ុន១ ដោយទទួលបានថ្លៃខ្លួន១ម៉ឺន ហើយម្សិលមិញ ម្ដាយឪពុករកប្រាក់បានជាង ៣ម៉ឺនដុល្លារថែមទៀត។

ប្រាក់ជាង៣ម៉ឺនដុល្លារ ដែលអ្នកនាងគង់ ចាន់ស្រីមុំ និងលោក គឹម សីហា ទទួលបាននោះ គឺអ្នកទាំងពីរបានលក់ franchise ហាង MOMO BY SREYMOM របស់ខ្លួនឲ្យដៃគូពាណិជ្ជកម្មថ្មី១ទៀត ដែលហាងនោះ បានបើកសម្ពោធកាលពីម្សិលមិញនៅក្បែរស្ពានស្ទឹងមានជ័យ។ ក្នុងពិធីសម្ពោធនោះ ទាំងពីរមិនសូវអញ្ជើញ អ្នកសិល្បៈចូលរួមច្រើនឡើយ ពោលគឺភាគច្រើនជាអ្នកមិត្តជិតស្និទ្ធ នឹងដៃគូជំនួញរបស់នាងប៉ុណ្ណោះ។

អ្នកនាង គង់ ចាន់ស្រីមុំ បានឲ្យដឹងថា ហាងសាខាស្ទឹងមានជ័យដែល នាងបើកសម្ពោធនេះ គឺជាសាខាទី៧ របស់នាងហើយ ដោយសាខាថ្មីនេះទាំង ផលិតក៏ដូចជាសេវាកម្មមិនខុស ពីសាខាផ្សេងទៀតឡើយ។ សាខាទាំងអស់នោះ នាងបានបង្ហើបឲ្យដឹងថាសុទ្ធតែបានលក់ franchise ឲ្យគេ ដោយក្នុង១សាខា មិនក្រោមជាង៣ម៉ឺនដុល្លារឡើយ។

តារាស្រីល្បីខាងធ្វើ ជំនួញនេះលើកឡើងថា តាំងពីកូននាងមក ចាប់កំណើតក្នុងផ្ទៃ កូន១នេះហាក់ដូចជានាំសំណាងឲ្យគ្រួសារជាបន្តបន្ទាប់ ហើយនាងពិតជា សប្បាយចិត្តខ្លាំងណាស់។ តាមការបញ្ជាក់ គង់ ចាន់ ស្រីមុំ ប្រហែលជា ត្រូវផ្អាកលក់ franchise សិន ដោយទុកពេលពង្រឹងសាខា ទាំងអស់ដែលបាន បើករួចហើយ ឲ្យកាន់តែមានភាពរឹងមាំសិន និងម្យ៉ាងទៀតនាងចង់លក់ដោយ ខ្លួនឯងតែម្ដង៕

 

ដកស្រង់ពី៖Sabay