Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបចេញ​ថ្ងៃមុនសោះ Nokia 7 plus អាច Update ឡើង Android 9 មុខ​គេ​បង្អស់​បាត់

  • Print

ដំណឹងល្អសម្រាប់ អតិថិជន Nokia 7 plus ទាំងអស់ក្នុងពេលឆាប់ៗនឹងទទូលបានការ Update ទៅ Android Pie មុខគេបង្អស់ក្នុងចំណោមទូរសព្ទ Nokia ស្មាតហ្វូនទាំងអស់។

បន្ទាប់ពីការប្រកាសពី Android 9 Pie ពី Google, HMD Global Oy ដែលជាអាជ្ញាប័ណ្ណ ផ្តាច់មុខនៃទូរស័ព្ទ Nokia បានបង្ហាញ Android developer (អ្នកបង្កើតកម្មវិធីដល់ Android) ជំនាន់ចុងក្រោយគឺ DP 4 (Beta 4) សម្រាប់ Nokia 7 plus ។ Beta 4 នេះគឺជាជំហានចុងក្រោយ ដែលផ្តល់បទពិសោធន៍កាន់តែ កៀករបស់ Android 9 Pie ពិតប្រាកដ។

ដើម្បីជួយអ្នកបង្កើតកម្មវិធី (developer) ធ្វើតេស្ត និងបង្កើនសមត្ថភាព កម្មវិធីរបស់ពួកគេ ក្នុងការត្រៀមលក្ខណៈ ដើម្បីទទួលបាន certificate ពី Google Play Store នៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie ។ រហូតមកដល់ពេលនេះមានអ្នកប្រើ Nokia ស្មាតហ្វូនចំនួនជាង ៦៥ ០០០ នាក់បានចូលរួមនៅក្នុង កម្មវិធីពិសោធន៍ Beta នេះ និងកម្មវិធីពិសោធន៏ របស់អ្នកបង្កើតកម្មវិធី (Developers preview programs)។

ជាមួយនឹង Beta ចុងក្រោយបំផុតរបស់ Android P នឹងជួយឲ្យ Nokia 7 plus អាចប្តូរយ៉ាងលឿនរវាងកម្មវិធីដោយប្រើប៊ូតុងផ្ទះ omnidirectional home button ថ្មីក៏ដូចជាធ្វើឱ្យការបំបែកអេក្រង់(Split screen views)មានភាពងាយស្រួលក្នុងការដំណើរការ។

ប្រសិនបើអ្នកមានទូរស័ព្ទ Nokia 7 plus សូមចុច https://www.nokia.com/en_int/phones/developer ដើម្បីចុះឈ្មោះនិងupdate។

ព័ត៌មានលម្អិតពី Nokia 7 plus និងតម្លៃ អាចចូលអានលម្អិតតាមរយៈ Link មួយនេះ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ This email address is being protected from spambots. You need JavaScript enabled to view it. ,
HMD Press Office: This email address is being protected from spambots. You need JavaScript enabled to view it.

ដកស្រង់ពី៖Sabay