Social Network

Xiaomi Mi 8 ទំហំយក្ស មើល​អាច​ច្រឡំ iPhone X តែ​តម្លៃ​ធូរ​ថ្លៃ

ស្មាតហ្វូន Xiaomi Mi 8 ម៉ូឌែល standard(ធម្មតា) ដែលមានរូបរាងលក្ខណៈ ស្រដៀង iPhone X របស់ក្រុមហ៊ុន Apple ចេញលក់លើទីផ្សារ កាលពីពេលកន្លងទៅ ត្រូវបានគេទម្លាយឲ្យដឹងពី ទំហំផ្ទុកក្នុងម៉ាស៊ីន យ៉ាងធំសម្បើម និងមានតម្លៃ សមរម្យផងដែរ។

Xiaomi Mi 8 ទំហំផ្ទុកក្នុងម៉ាស៊ីនថ្មីនោះគឺ ១២៨GB ប្រើ RAM ៨GB តម្លៃ ៤៧៨ ដុល្លារ។ ដោយឡែកវាក៏មាននូវម៉ូឌែល RAM ៦GB ទំហំផ្ទុកក្នុងម៉ាស៊ីន ៦៤GB/១២៨GB និង ២៥៦GB ផងដែរ។ Xiaomi Mi 8 មានការរចនានូវផ្នែក ឆកអេក្រង់ខាងមុខ មានសភាពធំប៉ុន iPhone ដែរជាមួយបន្សំនឹងគែមជុំវិញកោង អមកាមេរ៉ាភ្លោះធ្វើឲ្យអ្នកប្រើ អាចភ័ន្តច្រឡំលើស្មាតហ្វូនទាំងពីរ។

Mi 8 មានអេក្រង់ទំហំ ៦,២ អ៊ីញប្រភេទ AMOLED បង្ហាញរូបភាពបានកម្រិត1080 x 2248 (FHD+) ប៉ុន្តែចំពោះមុខងារ ស្កេនផ្ទៃមុខបែប 3D ត្រូវបានគេសង្កត់ធ្ងន់ថា Mi 8 ក្លាយជាស្មាតហ្វូន Android ដំបូងដែលវិវត្តដល់ បច្ចេកវិទ្យាទំនើបនេះ។ Mi 8 ប្រើបន្ទះឈីប Snapdragon 845 មានកាមេរ៉ាភ្លោះ ខាងក្រោយទំហំ ១២+១២ មេហ្គាភិចសែល។

ឯកាមេរ៉ាមុខទំហំ ២០ មេហ្គាភិចសែល មានថាមពលថ្មទំហំ ៣៤០០ មីលីអំពែដំណើរការដោយ Android 8.1។ បើអ្នកដែលនិយមគាំទ្រ Xiaomi ច្បាស់ជាដឹងហើយថា តម្លៃរវាង Xiaomi Mi 8 ម៉ូឌែលពិសេស Explorer Edition មានទំហំផ្ទុកក្នុងម៉ាស៊ីន ២៥៦GB ប្រើត្រឹម RAM ៦GB តម្លៃ ៥៤៣ ដុល្លារ។

អីចឹង បើធៀបទៅ Xiaomi Mi 8 standard(ធម្មតា)ថ្មីនេះ មាន RAM ខ្ពស់ជាង តែ Storage ទាបជាងបន្តិច(១២៨GB) តម្លៃត្រឹមតែ ៤៧៨ ដុល្លារ។ ដូចនេះ ប្រសិនបើអ្នកចង់បានទូរសព្ទជំនាន់ថ្មីនេះ ប៉ុន្តែរារែកចំពោះ ទំហំផ្ទុកធំដូចខាងលើ អាចគិតគូររវាងចំណុចខុសគ្នា២នេះបាន៕

ដកស្រង់ពី៖ Sabay