Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហាង​មួយ​ ទម្លាយ​តម្លៃ​លក់ iPhone XS និង XS Max ពេល​មក​ដល់​ខ្មែរ

  • Print

ក្រោយ Apple ប្រកាសបញ្ចេញរូបរាងជាផ្លូវការ iPhone ស៊េរីថ្មីដែលអ្នកគាំទ្រទន្ទឹងរង់ចាំនោះ ពេលនេះមានព័ត៌មានដោយហាងមួយប្រកាសពីតម្លៃលក់ រួមទាំងពេលវេលាមកដល់ទីផ្សារប្រទេសកម្ពុជា។

 

តាមប្រភពពីហាង 3Plus បានដាក់ឲ្យកុម្ម៉ង់ទិញ iPhone Xs និង Xs Max ដែលនឹងមកដល់នៅថ្ងៃ ២១ នេះមានតម្លៃ៖

តម្លៃ iPhone Xs

  • iPhone Xs ទំហំ 64GB មានតម្លៃខ្ទង់ ១ ៣៧០ ដុល្លារ
  • iPhone Xs ទំហំ 256GB មានតម្លៃខ្ទង់ ១ ៥៣០ ដុល្លារ
  • iPhone Xs ទំហំ 512GB មានតម្លៃខ្ទង់ ១ ៧៥០ ដុល្លារ

តម្លៃ iPhone Xs Max

  • iPhone Xs Maxទំហំ 64GB មានតម្លៃខ្ទង់ ១ ៥១០ ដុល្លារ
  • iPhone Xs Maxទំហំ 256GB មានតម្លៃខ្ទង់ ១ ៦៧០ ដុល្លារ
  • iPhone Xs Maxទំហំ 512GB មានតម្លៃខ្ទង់ ១ ៩២០ ដុល្លារ

តាមប្រភពហាងដែលហ៊ានបញ្ចេញតម្លៃលក់នេះប្រាប់ថា តម្លៃមិនមានការធានាពីក្រុមហ៊ុន និងមកដល់ទីផ្សាក្នុងស្រុកចន្លោះថ្ងៃទី ២១, ២២ និង ២៣ កញ្ញានេះ។

iPhone ត្រូវបានហាងមួយចំនួនទម្លាយប្រាប់ថា អាចនាំចូលមកពីសហរដ្ឋអាមេរិក ហុងកុង និង សិង្ហបុរី។

iPhone ស៊េរីឆ្នាំ ២០១៨ បីម៉ូឌែលរួមមាន iPhone XR និង iPhone XS/XS Max នឹងបើកលក់ជាផ្លូវការនាថ្ងៃទី ២១ សីហាក្នុងទឹកដីសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Sabay