Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំង​សាក​ AirPower អាច​ត្រូវ​ចូល​រណ្ដៅ​ បើ​សិន​ Apple មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន

  • Print

ទោះបីជា Apple ធ្លាប់បានសន្យាថានឹងបញ្ចេញលក់ឆ្នាំងសាក AirPower នៅឆ្នាំ ២០១៨ ក៏ពិតមែន ប៉ុន្តែមកទល់បច្ចុប្បន្នឆ្នាំងសាកនេះនៅតែមិនទាន់មានលក់នៅឡើយ។

មិនតែប៉ុណ្ណោះ Apple ថែមទាំងបានបំបាត់ដានឆ្នាំងសាកនេះពីវិបសាយរបស់ខ្លួនទៀតផង។


ចំណុចនេះធ្វើឲ្យគេកើតចិត្តសង្ស័យថា AirPower អាចមានថ្ងៃមើលឃើញពន្លឺថ្ងៃឬយ៉ាងណានោះ។ របាយការណ៍ទើបចេញផ្សាយកាលពីថ្ងៃអាទិត្យដោយ Sonny Dickson បានអះអាងអំពីបញ្ហាបច្ចេកទេសមួយចំនួនដែល Apple កំពុងជួបប្រទះលើឆ្នាំងសាកនេះ។

ផ្អែកតាមរបាយការណ៍ មានប្រភពផ្ទៃក្នុងជាច្រើនដែលធ្វើការលើគម្រោងការ AirPower នេះបង្ហាញការជឿជាក់ថា AirPower អាចនឹងត្រូវបរាជ័យ ប្រសិនបើក្រុមវិស្វករមិនអាចរកដំណោះស្រាយលើបញ្ហាខាងក្រោមនេះបាន ៖

  • ការឡើងកម្ដៅ ៖ បច្ចុប្បន្នឧបករណ៍នេះបញ្ចេញកម្ដៅខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ និងប៉ះពាល់ដល់ឧបករណ៍ដទៃដែលសាកលើវាទៀតផង។

  • ការរអាក់រអួលនៃទំនាក់ទំនង ៖ វិស្វកររបស់ Apple កំពុងជួបប្រទះលើបញ្ហា Hardware និង Software ទាក់ទងនឹងការទំនាក់ទំនងរវាង AirPower និងឧបករណ៍ដែលដាក់សាកលើវា។

  • បញ្ហាមេកានិច និងការបង្អាក់ ៖ មេកានិចដែលប្រើដើម្បីផលិតឆ្នាំងដែលអាចសាកថ្មឧបករណ៍ច្រើនក្នុងពេលតែមួយគឺពិបាកបង្កើតឡើង និងបង្កជាការបង្អាក់ដំណើរមួយចំនួនដែលប៉ះពាល់ដល់សមត្ថភាពឆ្នាំងសាក។

    ជាចុងក្រោយ Dickson បានបង្ហាញក្ដីរំពឹងថា AirPower អាចនឹងបង្ហាញខ្លួនលើទីផ្សារមុនដាច់ឆ្នាំ ២០១៨ នេះ ប៉ុន្តែក្នុងភាគរយតិចតួចបំផុត៕

    ដកស្រង់ពី៖ Sabay