ភឹម តារាវិបុល ដាច់ចិត្តបកស្រាយទំនាក់ទំនងជាមួយ ដាវ ដាវិកា ក្រោយលាក់អស់ជិត១ឆ្នាំ
- Details
- Category: Other News
ភាពស្និទ្ធស្នាលរបស់តារាសម្ដែង លោក ភឹម តារាវិបុល និងកញ្ញា ដាវ ដាវិកា ដែលធ្លាប់ល្បីថា អ្នកទាំងពីរលួចបង្កាត់ភ្លើងស្នេហ៍ ពេលសម្ដែងរឿង "ម្ចាស់បំណុល" ជាមួយគ្នា ។
ពេលនេះភាគីខាងប្រុស ដាច់ចិត្តទម្លាយការពិត លែងលាក់លៀមដូចគ្រាមុន ដោយសម្អាងលើពាក្យថា ទុកឲ្យពេលវេលាជាអ្នកបកស្រាយ។
រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ ត្រូវបានធ្លាយចេញ តាមរយៈការបង្ហើបពីអ្នកដឹកនាំរឿងម្នាក់ ថា កំលោះក្រមុំមួយគូនេះបាក់ចិត្តស្រឡាញ់គ្នាដោយមិនដឹងខ្លួន ថែមទាំងបារម្ភពីសុខទុក្ខគ្នា ទៅវិញទៅមក ដល់ថ្នាក់ធ្វើ ឲ្យក្រុមការងារថត លួចច្រណែនពួកគេថែមទៀត។ សូម្បីតែ លោកវិបុល ទៅលេងបាល់ទាត់ ក៏ ដាវិកា ទៅតាមលើកទឹកចិត្តដល់កន្លែងលេងបាល់ដែរ ព្រមទាំងបញ្ចុកនំទឹកឲ្យគ្នាទៅវិញទៅមក យ៉ាងផ្អែមល្ហែមទៀតផង។
ទាក់ទិននឹងរឿងនេះ លោក វិបុល ប្រាប់ថា ជាយូរមកហើយ ដែលទំនាក់ទំនងនេះ ត្រូវគេយល់ច្រឡំ។ តាមពិតលោក និង ដាវិកា ប្រៀបដូចសិស្សប្អូន និងសិស្សច្បង មិនមែនជាស្នេហានោះទេ។ នៅក្នុងសាច់រឿង លោកជាគូស្នេហ៍របស់ ដាវិកា ទើបធ្វើឲ្យមហាជនមានការគិតខុស ពេលទាំងពីរនាក់ស្និទ្ធស្នាលគ្នាបែបនេះ។
តួអង្គក្នុងរឿង "ណូលីណូឡា" ប្រាប់ថា ពេលនេះលោកមិនទាន់មាន ម្ចាស់ចិត្តនៅឡើយទេ ហើយលោកចង់គិតគូលើការងារសិល្បៈ ឲ្យបានខ្លាំងជាងនេះសិន ។ ពេលណាលោករក ឃើញស្នេហ៍ពិត លោកនឹងបង្ហាញឲ្យ ទស្សនិកជនដានដឹងជាមិនខាន៕
ដកស្រង់ពី៖Sabay