Social Network

តួអង្គ​សំខាន់ៗ​របស់ Marvel ដូច​ជា Loki និង Scarlet Witch នឹង​ថត​ជា​ភាពយន្ត​ភាគ​ឆាប់ៗ​នេះ

 

តួអង្គ Superheroes សំខាន់ៗដូចជា Loki, Scarlet Witch និង Superheroes ជាច្រើនទៀតនឹងត្រូវគេ យកមកថតជាភាពយន្តភាគសម្រាប់ដាក់បញ្ចាំងនៅ Steaming Platform របស់ Disney ផ្ទាល់តែម្ដងក្នុងពេលឆាប់ៗនេះ។

គម្រោងនេះគឺអាចធំខ្លាំង ដោយផ្ដោតសំខាន់ទៅលើតួអង្គល្បីៗ នៅក្នុងពិភពភាពយន្ត Marvel ដែលមិនទាន់មានភាពយន្តដាច់ដោយឡែកផ្ទាល់ខ្លួន។

សម្រាប់ពេលនេះ Marvel និង Disney មិនទាន់បញ្ចេញមតិអ្វីពាក់ព័ន្ធទៅកាន់ បណ្ដាញសារព័ត៌មាននោះទេ ដោយសារនេះគឺជាគម្រោងទើបតែប្រកាស និងស្ថិតនៅក្នុងដំណាក់ កាលដំបូងបង្អស់។ ចំពោះលក្ខណៈផ្សេងៗ ពាក់ព័ន្ធនឹងរឿងភាគទាំងនេះវិញគឺមានភាពខុសប្លែកខ្លះប្រៀបធៀប ទៅហ្នឹងភាពយន្តខ្នាតធំរបស់ Marvel។

ទោះជាយ៉ាងណាក៏ដោយ តារាសម្ដែងដូចជា Tom Hiddleston និង Elizabeth Olsen រំពឹងថានឹងត្រលប់មក សម្ដែងក្នុងរឿងភាគខ្នាតតូចនេះ។ មិនត្រឹមតែប៉ុណ្ណោះផលិតករប្រចាំ Marvel លោក Kevin Feige ក៏នៅតែជាអ្នកគ្រប់គ្រងដំណើរការផ្សេងៗ ពាក់ព័ន្ធដដែល ដោយរឿងភាគនីមួយអាចមានពី ៦ទៅ៨ភាគ។

ក្នុងឱកាសបញ្ចេញជា Streaming Platform ដំបូងរបស់ Disney នៅឆ្នាំ២០១៩ ដែលស្រដៀងទៅហ្នឹង Netflix នេះ ក្រុមហ៊ុនយក្ស Disney នឹងបញ្ចេញភាពយន្តភាគជាច្រើនដូចជា "Star Wars”, “High School Musical”, “Lady and the Tramp” និងភាពយន្តជាច្រើនទៀត៕

ដកស្រង់ពី៖ Sabay