Social Network

ផ្អើល ចន ច័ន្ទលក្ខិណា រៀបចំពិធីសម្ពោធរឿងដូចទទួលគណៈរដ្ឋមន្ត្រីយប់មិញ

សម្ពោធរឿង"បន្តោងឆ្នាំងដី" របស់ខ្លួនលើកដំបូង អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករ ខ្មែរបានរៀបចំពិធីយ៉ាងឱឡារិកមិនខុសពីទទួលគណៈរដ្ឋមន្ត្រីឡើយ។

ដោយមានការរៀបចំ ក្រុមតន្ត្រីឈរអមសង្ខាងផ្លូវ នៃកម្រាលព្រំក្រហមក្នុង សម្លៀកបំពាក់ឯកសណ្ឋាន មានផ្លុំត្រែ និងវាយស្គរកាលពីយប់មិញនៅ រោងភាពយន្ត Legend បឹងកក់។ ថ្លែងក្នុងពិធីសម្ពោធ រឿងអ្នកនាង ចន ច័ន្ទលក្ខិណា ឲ្យដឹងថា មូលហេតុរៀបចំពិធីធំដុំដូច្នេះដោយសារ តែនេះគឺជារឿងដំបូងក្នុងផលិតកម្ មរបស់នាងគឺក្នុងគោលបំណង ទទួលភ្ញៀវកិត្តិយស និងតារាសម្ដែងប្រុសស្រីច្រើនមួយចំនួនបានខិតតស៊ូថតរឿង "បន្តោងឆ្នាំងដី" តាំងពីដើមរហូតដល់ចប់ដើម្បី លើកស្ទួយឲ្យវិស័យភាពយន្តខ្មែរឲ្យមានទីផ្សារឡើងវិញ។

សម្រាប់រឿង"បន្តោងឆ្នាំងដី" នេះដែរទោះបីជាចំណេញ ឬខាតប្រធានសមាគមសិល្បករខ្មែររូបនេះមិនគិតឡើយ។ តែនាង បែរជាចាត់ទុកថានេះគឺជាបទពិសោធន៍ថ្មីមួយទៀតដើម្បីឈានទៅផលិតរឿងបន្តបន្ទាប់ទៀត។ ណាមួយខ្លួនក៏សប្បាយចិត្តនៅពេលឃើញសិល្បករ និងសិល្បការិនីខ្មែរមានការងារធ្វើតាមរយៈការថតរឿង។

រឿង"បន្តោងឆ្នាំងដី" ជាភាពយន្តបែបអប្បិយជំនឿ បង្កប់ទៅដោយអត្ថន័យ អប់រំលាយឡំជាមួយឈុត ឆាកកំប្លែងជាច្រើន។ ចូលរួមសម្ដែងដោយ នាយ កុយ ពែកមី ហេង ចន្ថា វីជេអាឡាស្កូ ងួន សុបិន បែន ចំរ៉ុង កីឡាករបាល់ទាត់ កីឡាករប្រដាល់ ព្រមទាំងតារាសម្ដែងស្រីប្រុសល្បីឈ្មោះ ជាច្រើនរូបទៀត។

ដោយត្រៀមនឹងដាក់បញ្ចាំង គ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ២០១៨ នេះហើយ៕

ដកស្រង់ពី៖ Sabay