Social Network

ពេលនេះ iOS 12.1.1 ចេញជា​ផ្លូវការ​ហើយ! មានអ្វីកែ​ប្រែ​ខ្លះ?

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.1 ត្រូវបានក្រុមហ៊ុន Apple ដាក់ចេញអោយតម្លើងប្រើប្រាស់ ជាសាធារណៈ កាលពីចុងខែតុលា ឆ្នាំ 2018 កន្លងទៅ ដើម្បីចូលខ្លូនមកដោះស្រាយបញ្ហា Software លើកាមេរ៉ាខាងមុខរបស់ iPhone XS និង iPhone XS Max ដែលក្រោយពេលតម្លើងមកកាន់ iOS 12.0.1 ជាជំនាន់ផ្លូវការនោះ គឺមានម៉ាស៊ីនទូរសព្ទមួយចំនួនតូច មិនដំណើរការមុខងារ Smart HDR ខណៈពេលដែលកំពុងប្រើប្រាស់ ការថតរូប Selfie។

 

 

ក្រោយពីប្រិយមិត្ត iOS ភាគច្រើន បានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.1 អស់រយៈពេលជាងមួយខែរួចមក គឺថានៅក្នុងពេលនេះ ក្រុមហ៊ុនផ្លែប៉ោម ក៏បានបញ្ចេញកំណែអាប់ដេត ស្ថិតក្នុងជំនាន់ថ្មីមកមួយទៀត ក្រោយបញ្ចប់ដំណើរការសាកល្បង (ឬហៅថា Beta) នោះគឺ iOS 12.1.1 ជំនាន់ផ្លូវការ។  ចំពោះប្រព័ន្ធប្រតិបត្តិការ iOS 12.1.1 នេះ គឺបានបន្ថែមលក្ខណៈពិសេស អោយកាន់តែមានភាពប្រសើរ រួមទាំងជួសជុលកំហុសមួយចំនួនតូច ដែលបានកើតឡើងលើ iPhone និង iPad របស់អ្នកប្រើប្រាស់ ដូចជា៖

 

•    ការបង្ហាញដំណឹងខ្លីៗ (Notification) លើ iPhone XR អាចប្រើមុខងារ Haptic Touch

•    ទាំងស៊ីមពីរ ជាមួយនិង eSIM របស់ក្រុមហ៊ុនសេវា នឹងមានដំណើរការសេវា រឹតតែប្រើសើរ សម្រាប់ទូរស័ព្ទ iPhone XR, iPhone XS និង iPhone XS Max

•    ចុចលើ Flip ដើម្បីផ្លាស់ប្តូរ រវាងកាមេរ៉ាខាងមុខនិងខាងក្រោយ អំឡុងការហៅ FaceTime

•    អាចចុចថតរូប ពេលកំពុងនិយាយ FaceTime ទល់មុខមួយនិងមួយ (មិនមែន Call ជាក្រុម)

•    មានជម្រើសថ្មី ដើម្បីលាក់របារនៅចំហៀង ពេលកំពុងមើលដំណឹង ឬព័ត៌មានផ្សេងៗ នៅលើ iPad (ក្នុងទិសផ្ដេក)

 

 

 

 

 

 

ដូច្នេះ សម្រាប់ប្រិយមិត្តរបស់ក្រុមហ៊ុនផ្លែប៉ោម ដែលកំពុងប្រើប្រាស់ទាំង iOS 12.1 ឬ ក្រោមហ្នឹង (ជាជំនាន់ផ្លូវការ ទាំងអស់) បើមានចំណាប់អារម្មណ៍ អាចតម្លើងមក iOS 12.1.1 ផ្លូវការនេះបាន ដោយគ្រាន់តែចូល Settings > General > Software Update > Download & Install ជាការស្រេច ប៉ុន្តែត្រូវភ្ជាប់ WiFi ជាមុនសិន។

ដកស្រង់ចេញពីhttp://cambo-report.com/article/14745?fbclid=IwAR0nIHNFL8flXpWdwgeeixJF96yhO9p7BlPAmXDolIciDMOVPlO5ol_A1jU