Social Network

វេលា​កាន់​តែ​ខើច​ខ្លី នី រតនា រើស Pre-Wedding បែប​បុរាណ​សុទ្ធ មើល​ទៅ​ស្អាត​ៗ​កប់​ហ្មង

នី រតនា និងគូដណ្ដឹង កាន់តែកៀកដល់ថ្ងៃ ក្រាបផ្ទឹមទទួលផ្កាស្លាជ័យCជាមួយគ្នាហើយ។

នេះបើតាមសាមីខ្លួន បានបង្ហើប ប៉ុន្តែមុនដល់ថ្ងៃនោះ តារាចម្រៀងរបស់ហង្សមាស បានបញ្ចេញរូបថត Pre-Wedding មួយឈុត សុទ្ធស្អាតៗតែម្ដង។ បើទោះជាមានវ័យក្មេងទាំងទ្វេ ប៉ុន្តែ នី រតនា និងគូដណ្ដឹងបានសម្រេច រើសម៉ូដសំលៀកបំពាក់បុរាណរបស់ខ្មែរ មកធ្វើជា Pre-Wedding របស់ពួកគេ ដែលមើលទៅពិតជា ស្រស់ស្អាតខ្លាំង។

នី រតនា បានភ្ជាប់ពាក្យជាមួយ គូដណ្ដឹងដ៏ស្រស់ស្អាត កញ្ញា ហេង សុវណ្ណភក្ដិណា កូនស្រីអ្នកជំនួញធំដុំមួយ កាលពីថ្ងៃទី ២៧ មេសា ២០១៨។ មកដល់ពេលត្បិតថា ខាងប្រុសបានបង្ហើបពីពិធី ជ័យថានឹងមកដល់ឆាប់ៗនោះ ប៉ុន្តែ រតនា មិនបានបញ្ជាក់កាលបរិច្ឆេទឲ្យច្បាស់ឡើយថា ថ្ងៃណា ខែណា។

យ៉ាងនេះក្ដី កុំទាន់គិតរឿងនោះ ឥឡូវមើល Pre-Wedding របស់ប្រុសស្អាត ស្រីស្អាតជាមុនសិន!!!

ដកស្រង់ពី៖ Sabay