Social Network

Google Photos បន្ថែម​ការ​ផ្ទុក​ក្នុង Album ទ្វេ​ដង​ដល់​អ្នក​ប្រើប្រាស់!

នេះជាការផ្តល់ឲ្យដ៏ធំធេងរបស់ Google ដែលតែងតែផ្តល់ភាពងាយស្រួលដល់អ្នកអ្នកប្រើប្រាស់គ្រប់ទិសទីទូទាំងពិភពលោក។ Google ទើបតែបានផ្តល់ឲ្យអ្នកប្រើប្រាស់ Google Photos អាចដាក់រូបភាពចូល Private

Album ពួកគេឡើងទ្វេរដង ចាប់ពី 10,000 រូបភាពនិងវីដេអូ ឡើងដល់ 20,000 រូបភាពនិងវីដេអូ ដែលនេះជាចំនួនមួយដ៍ធំធេងណាស់ ព្រោះតែ 10,000 រូបភាពនិងវីដេអូ ដាក់រាប់ឆ្នាំមិនអស់ផង។

ចាប់ពីពេលនេះតទៅអ្នកប្រើប្រាស់ Google Photos អាចដាក់បន្ថែមរូបភាពនិងវីដេអូចូលក្នុង Private Album បានដល់ 20,000 រូបនិងវីដេអូ ដូចជា Shared Album ដែរ ដូច្នេះចាំអង្កាល់ទៀត អ្នកដែលមាន រូបភាព មិនទាន់បានអាប់ឡូតចូល Google Photos ក៏គួរតែចាប់ផ្តើមឥឡូវនេះ ដើម្បីរក្សាទុករូបភាពនិងវីដេអូរបស់អ្នកឲ្យមានសុវត្ថិភាព ឋិតថេរ និងអាចបើកមើល ឬបើកយកបានគ្រប់ទីកន្លែង។ រំលឹកដែរថា Google Photos គឺជាគេហទំព័រ ឬក៏ជាកម្មវីធីមួយនៅក្នុងការគ្រប់គ្រងរបស់ Google ហើយវាក៏ជាផ្នែកមួយដូចទៅនឹង Google Translate, Play Store, Drive, និង Gmail ដទៃទៀតដែរ ដោយអ្នក អាចប្រើ បាន ដោយគ្រាន់តែមានគណនី Gmail ប៉ុណ្ណោះ។ Google Photos ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2015 ក្នុងគោលបំណងសម្រាប់រក្សាទុកនូវរូបថតអានុស្សាវរីយ៍របស់អ្នកទាំងអស់ ដោយឥតកំណត់ ហើយ ក៏មិន  បាត់ បង់គុណភាពច្រើនឡើយ ព្រោះវាអាចរក្សានូវរូបភាពដល់ទំហំ 16 មេហ្គាភិចស៊ែល និងវីដេអូកម្រិត Full HD។កម្មវិធីនេះពិតជាមានប្រយោជន៍ខ្លាំងដល់ការប្រើប្រាស់ របស់មនុស្សគ្រប់ៗគ្នា ព្រោះកម្មវិធីអាច រក្សាទុករូបភាពរបស់យើង ដោយស្វ័យប្រវត្តិបាន ហើយយើងអាច ជ្រើសរើសយក Free Unlimited ដោយរូបភាព អាចកាត់គុណភាពបន្តិច តែនៅកម្រិតមួយ ច្បាស់ល្អ និងការរក្សាទុកដោយ មិនកំណត់ តែ បើអ្នករើសរើស Original នោះ រាល់រូបភាពដែលរក្សាទុក យកគុណភាពដើម និងទំហំដើម ដូច្នេះ Storage ដែល Google បានចែកអោយ ប្រើប្រហែលខ្ទង់ 15GB នោះអាចនឹងឆាប់ពេញ ដូច្នេះយើងណែនាំ ឲ្យរើសយក Free Unlimited វិញ។

ការរក្សារូបភាពរបស់វាជាលក្ខណៈស្វ័យប្រវត្តិ ដូច្នេះរាល់ការបាត់ស្មាតហ្វូន ឬថេប្លេត មិនបាច់ព្រួយថា ស្តាយរូបថតទៀតទេ ដោយគ្រាន់តែទាញយក កម្មវិធីនេះទៅប្រើប្រាស់ដើម្បីឲ្យវារក្សា រូបភាពជំនួសអ្នក នៅលើពពក ហើយអ្នកក៏ងាយស្រួល បើកមើលរូបទាំងនោះ នៅលើកុំព្យូទ័រក៏បាន នៅទីណាក៏បាន។

ដកស្រង់ចេញពីhttp://cambo-report.com/article/14865