Social Network

HUAWEI បាន​បន្ថែម​ជម្រើស​ពណ៌​ផ្កា​ឈូក​ស្រស់​ទៅ​លើកូនពៅ Nova 3 Lite របស់ខ្លួន!

ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានកូនពៅត្រកូល nova 3/3i ស៊េរី គឺ nova3 Lite កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ 2019 និងឆ្លើយតបចំពោះការគាំទ្រ របស់អតិថិជនលើម៉ូដែល

នេះយ៉ាងច្រើន ក្រុមហ៊ុនបានបញ្ចេញនូវពណថ្មី ទាន់សម័យ កាលីប យុវវ័យ កាន់តែទាក់ទាញមួយទៀត គឺពណ៍ផ្កាឈូកស្រស់ (Sakura Pink)។

ស្មាតហ្វូន nova3 Lite មានតម្លៃសមរម្យបំផុត ត្រឹមតែ $259 ប៉ុណ្ណោះ ដែលមានជម្រើសបីពណ៌គឺ ពណ៌ខ្មៅ ( Midnight Black) និង  ពណ៌ខៀវ ( Sapphire Blue) និងពណ៌ថ្មីចុងក្រោយ ពណ៍ផ្កាឈូកស្រស់ (Sakura Pink) នេះ។កូនពៅ nova3 Lite បំពាក់ដោយអេក្រង់កោងបែប 3D ធំលាតកប់កែម ពេញតួ ជាមួយទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ FullHD+ 2349 * 1080  និងប្រើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ។ ស្មាតហ្វូននេះក៏បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP។ កាមេរ៉ា AI នេះ ក៏មាន      មុខងារពិសេសដែល ហៅ ថា  AI Photography ដែលអាចស្គាល់ប្លង់រូបភាព បានរហូតដល់ 22 ប្លង់ខុសៗគ្នា និង មុខងារ Wide Aperture Mode ថតរូបព្រាលផ្ទៃខាងក្រោយបានល្អ។

CPU បំពាក់ Chipset Kirin 710 និង GPU Turbo ដែលបំពាក់លើ ស្មាតហ្វូននេះ មានសមត្ថភាពខ្ពស់ ចំណាយថាមពលតិច សន្សំថាមពលថ្មរហូតដល់ 30% និងអាចបង្កើន ថាមពលក្នុងការដំណើរការក្រាហ្វិច ដោយលេងហ្គេមយ៉ាងរលូន កាត់បន្ថយភាពរអាក់រអួល។ nova3 Lite មានអង្គចងចាំ និងអង្គផ្ទុកទន្និន័យដែលមាន RAM ទំហំ 4GB ROM 64GB និងអង្គផ្ទុកទិន្នន័យបន្ថែមរហូតដល់  400GB។ រីឯថាមពលថ្មវិញ មានទំហំ 4000mAh ដែលអ្នកអាចប្រើបានពេញមួយថ្ងៃ ដោយមិនចាំបាច់សាកថ្ម។

 

មិនតែប៉ុណ្ណោះស្មាតហ្វូនលំដាប់ថវិកា ដ៏ពេញនិយមនេះ ក៏មានបំពាក់ដោយ Huawei Histen 5.0 ផ្តល់បទពិសោធន៏ប្រព័ន្ធសម្លេង Histen បែប 3D ពិរោះរន្តំ បច្ចេកវិទ្យា Hi Call ដែលអាចជួយបង្កើនបណ្តាញសេវា និងសម្គាល់រលកនៃ បណ្តាញសេវាដើម្បី ជំនួយលើសេវា សម្រាប់ទំនាក់ទំនង។

អ្នកអាចរកជាវ ស្មាតហ្វូនត្រកូល nova 3 ដែលកំពុងពេញនិយម និងលក់ដាច់ក្នុងស្មាតហ្វូន តម្លៃមធ្យមកម្រិតថវិកាដោយ nova 3 តម្លៃ 469$ nova 3i តម្លៃ 299$ និងកូនពៅ nova3 Lite ពណ៍ថ្មីនេះតម្លៃ 259$ នៅគ្រប់ហាងលក់ ទូរស័ព្ទដៃគូ ដែលមានស្លាកសញ្ញា Huawei ដែលបានកំណត់។

លក្ខណៈពិសេសរបស់កូនពៅ nova3 Lite សូមតាមដានវីដេអូ


ដកស្រង់ចេញពីhttp://cambo-report.com/article/14980