Social Network

Moto Z4 Play បានបង្ហាញ​ខ្លួន​ជាមួយ​នឹង​អេក្រង់​ក្បាល​ឆក​ដំណក់​ទឹក!

ស្មាតហ្វូនត្រកូល Z Play គឺជាស្មាតហ្វូនលំដាប់មធ្យម ដ៏មានភាពជោគជ័យមួយ សម្រាប់ក្រុមហ៊ុន Motorola ហើយនៅក្នុងឆ្នាំ 2019 នេះ ហាក់បីដូចជា Motorola ក៏នឹងដាក់បង្ហាញស្មាតហ្វូន Moto Z4 Play

ដែលជាស្មាតហ្វូនជំនាន់ទី 4 នៃត្រកូលមួយនេះផងដែរ។ ស្មាតហ្វូន Moto Z4 Play នឹងទទួលបានអេក្រង់ក្បាលឆក បែបដំណក់ទឹក និងបច្ចេកវិទ្យា Moto Mod ផងដែរ។

នេះគឺអរគុណទៅដល់ ក្រុមដែលបង្កើតរូបភាព Render ទាំងនេះ ទើបបានអាចឲ្យយើងទាំងអស់គ្នា បានទស្សនាអំពីរចនាបថ នៃស្មាតហ្វូន Moto Z4 Play របស់ក្រុមហ៊ុន Motorola មួយនេះ ដោយអេក្រង់ផ្ទៃ ខាងមុខ នឹងទទួលបានអេក្រង់លាត ជាមួយនឹងក្បាលឆក ដែលមានរូបរាងដូចទៅនឹង Essential Phone PH-1 អញ្ចឹងដែរ ក៏ប៉ុន្ដែដូចជាខ្លីជាងបន្ដិច។ បើយោងទៅតាមរូបភាពទាំងនេះ Moto Z4 Play នឹងមាន បច្ចេកវិទ្យា ស្កេន ម្រាមដៃលើអេក្រង់ ពីព្រោះនៅផ្នែកខាងក្រោយ គឺគ្មានកន្លែងសម្រាប់ស្កេនម្រាមដៃនោះទេ ហើយបើយើងមើល ទៅលើផ្នែកខាងក្រោម នៃសន្ទះខាងក្រោយ យើងនឹងឃើញមាន បន្ទះមួយ មានរូបរាងប្លែក ដោយវាគឺជា Moto Mod (សម្រាប់គ្រឿងប្រើប្រាស់ ឬឧបករណ៍ដាក់បន្ថែម)។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រ មានការខកចិត្តនោះគឺ ថា Moto Z4 Play នឹងមានតែកាមេរ៉ាមួយគ្រាប់ប៉ុណ្ណោះ ក៏ ប៉ុន្ដែរឿងល្អនោះ គឺថាក្រុមហ៊ុន Motorola មិនដករន្ធកាសចេញនោះឡើយសម្រាប់ ស្មាតហ្វូនម៉ូឌែលមួយនេះ។

 

សរុបមក ស្មាតហ្វូនដទៃទៀត ដែលស្ថិតនៅក្នុងកម្រិតមធ្យម គឺមានបំពាក់ដោយកាមេរ៉ាភ្លោះ ស្ទើរតែទាំងអស់ទៅហើយ ដោយ Moto Z4 Play គឺជាស្មាតហ្វូនស្ថិតនៅក្នុង លំដាប់មធ្យមដែរ ក៏ប៉ុន្ដែមាន កាមេរ៉ា តែមួយប៉ុណ្ណោះ។ ទោះបីជាយ៉ាង ស្មាតហ្វូនមួយនេះ មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Moto Mod (បន្ទះមួយស្ថិតនៅសន្ទះខាងក្រោយ) ដែលអាចឲ្យអ្នកប្រើប្រាស់ទាំងអស់ តភ្ជាប់កាមេរ៉ាខាងក្រៅ មក បំពាក់បានផងដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14985