Social Network

នាយកប្រតិបត្តិរបស់ Meizu បាន​បញ្ជាក់ថា ទូរសព្ទ​ម៉ូឌែល Note 9 ជំនាន់​ថ្មី​នឹង​ប្រើ​ឈីប Snapdragon 6150 និង​មាន​កាមេរ៉ា 48 មេហ្គាភិចសែល

សម្រាប់ដើមឆ្នាំ 2019 នេះ មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ និងល្បីៗ ជាច្រើន បានត្រៀម

ខ្លួនរួចជាស្រេច ដើម្បីនាំយកសមិទ្ធផលជំនាន់ថ្មី មកបង្ហាញអោយមនុស្សក្នុងពិភពលោកបានឃើញ និង បានទិញយកទៅប្រើប្រាស់។ តួយ៉ាង ថ្មីៗនេះ CEO របស់ក្រុមហ៊ុន Meizu ក៏បានបង្ហាញដំណឹងមួយ មក បញ្ជាក់អោយគ្រប់គ្នា បានដឹងទុកជាមុន ផងដែរ។ ជាអ្វីទៅ?


ជាការពិតណាស់ បើយោងទៅតាមការលើកឡើងដោយផ្ទាល់ ពីលោក Jack Wong ដែលជា CEO របស់ Meizu បានបង្ហាញថា នៅពេលនេះ ខាងក្រុមហ៊ុនកំពុងរៀបចំត្រៀមបញ្ចេញស្មាតហ្វូនត្រកូល Note ជំនាន់ថ្មី ដែលនឹងមានវត្តមានជាផ្លូវការ នៅថ្ងៃខាងមុខ នោះគឺជាម៉ូឌែល Meizu Note 9។ លោក បានបញ្ជាក់ថា ទូរសព្ទជំនាន់ថ្មីនេះ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 6150 ហើយក៏ ទទួល បាន ពិន្ទុនៅក្នុង AnTuTu លោតដល់ 170,000 ថែមទៀតផង។ លើសពីនេះ គឺថាកាមេរ៉ារបស់ Meizu Note 9 នឹងមានទំហំកើនដល់ទៅ 48 មេហ្គាភិចសែល ដែលបង្កើតឡើងមិនអោយចាញ់ចិត្ត ក្រុមហ៊ុន Android មួយចំនួននោះឡើយ។ យ៉ាងណា សម្រាប់ស្មាតហ្វូនមិនទាន់ប្រសូតនេះ ត្រូវបានគេបង្ហាញ អោយ ដឹងថា ផ្នែកខាងមុខរបស់វា នឹងមានអេក្រង់លាតធំ និងមានម៉ូតឆកជាតំណក់ទឹក ដូចគេដូច ឯង ដែរហើយ។



សរុបមក នេះគ្រាន់តែជាការបញ្ជាក់ត្រួសៗ លើចំនុចសំខាន់ៗ ពីលោកនាយកប្រតិបត្តិ Jack Wong ដើម្បីអោយប្រិយមិត្ត និងអ្នកអ្នកគាំទ្រទាំងអស់ របស់ក្រុមហ៊ុន Meizu ទុកជាការកត់ទុកជាបណ្តើរសិន សម្រាប់ស្មាតហ្វូនម៉ូឌែល Note 9 ជំនាន់ថ្មីនេះ ប៉ុណ្ណោះ។ ការពិតនៃលក្ខណៈសម្បត្តិយ៉ាងណានោះ យើងនឹងបានជ្រាបកាន់តែច្បាស់ ពេលចេញប្រកាសជាផ្លូវការ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15016