Social Network

ស្មាតហ្វូន​ម៉ូឌែល​ក្រោយ​របស់ OnePlus អាច​នឹង​បំពាក់​​បច្ចេកវិទ្យា UFS 3.0!

ប្រិយមិត្តអ្នកអាន ប្រាកដជាបានស្គាល់ក្រុមហ៊ុន OnePlus រួចមកហើយ ដោយក្រុមហ៊ុនមួយនេះ មានភាព

ល្បីល្បាញដោយសារ ការផលិតស្មាតហ្វូន ដែលមានសមត្ថភាព និងរូបរាង ដូចស្មាតហ្វូនកំពូល ប៉ុន្ដែនៅតែអាចរក្សាតម្លៃ ក្នុងកម្រិតមធ្យមផងដែរ។ ក្រុមហ៊ុន OnePlus ក៏បានដាក់ពាក្យស្លោក ឲ្យស្មាតហ្វូនខ្លួនថា “The Speed You Need” និង “Unlock The Speed” ដែលចង់បញ្ជាក់ អំពីល្បឿនដ៏លឿន នៃស្មាតហ្វូនទាំងនោះ ហើយបើស្មាតហ្វូនជំនាន់ក្រោយៗ របស់ OnePlus ប្រើនូវ UFS 3.0 ថែមទៀត នោះគឺមានន័យថា ល្បឿនកាន់តែលឿន ថែមមួយកម្រិតទៀត។

សម្រាប់មិត្តអ្នកអាន ដែលមិនទាន់បានស្គាល់ច្បាស់ UFS (Universal Flash Storage) គឺជាទំហំផ្ទុក ដែល មានទំហំតូច (ស្រដៀងគ្នាទៅនឹង SD Card) ហើយវាប្រើប្រាស់នៅក្នុង ម៉ាស៊ីនថតឌីជីថល ឧបករណ៍ អេ ឡិច ត្រូនិក និងស្មាតហ្វូន ដែលអ្នកប្រើប្រាស់ សព្វថ្ងែផងដែរ។  ចំណែក UFS ជំនាន់ទី 3.0 ត្រូវបានដាក់ បង្ហាញ តាំងពីមួយឆ្នាំមុនឯណោះ ក៏ប៉ុន្ដែយើងនៅមិនទាន់បានឃើញ មានបំពាក់នៅលើ ស្មាតហ្វូនណា មួយនោះឡើយ ទើបតែមានពាក្យចចាមអារ៉ាម នាពេលថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ក្រោយ របស់ OnePlus នឹងផ្លាល់ប្ដូរពី UFS 2.1 ទៅប្រើ 3.0 វិញ។ លើលពីនេះទៅទៀត អ្នកកំពូលខាងផ្នែក ប ញ្ចេញពត៌មានលេចធ្លាយ Ice Universe ក៏បានបង្ហោះរូបភាព បង្ហាញអំពីពិន្ទ Benchmark នែ UFS 3.0 នេះ គឺថាពិតជាមានល្បឿនលឿន គួរឲ្យចាប់អារម្មណ៍។ នៅក្នុងរូបភាព ខាងក្រោមនេះ គឺជាការដាក់បង្ហាញ នែការប្រៀបធៀបជាមួយ OnePlus 6T (UFS 2.1) ហើយយើងបានឃើញថា តួលេខពិតជាកាន់ឡើងខ្លាំង ហើយបានខ្ពស់ជាង 2 ដងទៅទៀត។

សរុបមក មិនត្រឹមតែស្មាតហ្វូនជំនាន់ក្រោយរបស់ OnePlus ប៉ុណ្ណោះ ដែលនឺងទទួលបាន UFS 3.0 ដោយ នៅ ក្នុងឆ្នាំ 2019 នេះ យើងនឹងចាប់ផ្ដើមឃើញមាន ក្រុមហ៊ុនផលិតស្មាតហ្វូន ជាច្រើនទៀត ប្រើប្រាស់ បច្ចេកវិទ្យានេះ នៅក្នុង ស្មាតហ្វូនលំដាប់កំពូលៗ របស់ពួកគេ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15019