Social Network

នាថ្ងៃអនាគត USB C ដែល​ប្រើ​ដោយ Apple នឹង​កាន់​តែ​មាន​សុវត្ថិភាព និងស្ថេរភាព

បើទោះបីជាមកដល់ឆ្នាំ២០១៩ ក្ដី តែឌុយ USB ប្រភេទ C ឬ Type C នៅមិនទាន់ចូលជ្រៅដល់ទីផ្សារទាំង

មូលប៉ុន្មាននោះទេគឺយើងនៅតែបន្តឃើញមានផលិតផលអេឡិចត្រូនិចកម្រិតថវិកាជាច្រើន នៅបន្តប្រើ ប្រាស់រន្ធMicroUSBដដែលតែយ៉ាងណាក៏ដោយចំនួនផលិតផលធុនកណ្ដាលនិងកំពូលគឺបានផ្លាស់ ប្ដូរមក ប្រើរន្ធ USB C អស់ហើយ។ ជាក់ស្ដែង សូម្បីតែ iPad Pro ស៊េរី 2018 ក៏បានផ្លាស់ប្ដូរមកប្រើរន្ធ USB ប្រភេទ C ជាផ្លូវការហើយដែរ ដោយ iPhone អាចនឹងប្រើបន្ទាប់ក៏ថាបាន សម្រាប់ថ្ងៃអនាគត ព្រោះថា Apple ចង់ឲ្យអតិថិជនរបស់ខ្លួនប្រើឌុយ និងខ្សែតែមួយ ជាមួយផលិតផលរបស់ខ្លួនរាប់បញ្ចូលទាំង MacBook ផងដែរ។

ដើម្បីឲ្យការប្រើប្រាស់ទទួលបាននូវសុវត្ថិភាព និងស្ថេរភាព Apple នឹងធ្វើការពង្រឹងបន្ថែមជាមួយនឹងឌុយ USB ប្រភេទ C របស់ខ្លួន ដែលត្រៀមនឹងចេញឆាប់ៗខាងមុខនេះ ដោយកំណត់ឲ្យបាននូវស្ដង់ដាត្រឹមត្រូវ ដោយខ្សែ USB នោះ នឹងបង្កើតឡើង ដោយបង្កប់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពតម្លើងរួចជាស្រេច។ ការ ពង្រឹ ងផ្នែកសុវត្ថិភាពនេះ នឹងបើកសិទ្ធិឲ្យម៉ាស៊ីនធ្វើការវាយតម្លៃទៅលើឌុយ USC Type C ថាតើវាមាន លក្ខណៈ ត្រឹមត្រូវ អាចយកទៅប្រើប្រាស់បានជាមួយនឹងកម្រិតស្ដង់ដា ដែលតម្រូវឬក៏អត់ មានន័យថា អ្នកប្រើឌុយ ថោក ឬឌុយ Copy បង្កើតឡើងគ្មានគុណភាព ហើយមិនតាមស្ដង់ ដាត្រឹមត្រូវនឹងមិន អាចយក ទៅប្រើ ប្រាស់ជាមួយផលិតផល Apple បានឡើយ។

ការផ្លាស់ប្ដូរថ្មីនេះធ្វើឡើងដោយស្ថាប័នTheUSBImplementersForumឬហៅកាត់ថាUSB-IF ដែលបានកំពុង ធ្វើការលើគម្រោងអភិវឌ្ឍន៍នៃការពង្រឹងសុវត្ថិភាពលើឌុយUSBbប្រភេទC នេះអស់រយៈពេលប៉ុន្មាន ឆ្នាំមក ហើយខណៈពេលដែលAppleក៏ជាមាជិកមួយក្នុងស្ថាប័នUSB-IFផងដែរ។ហេតុដូច្នេះរាល់ផលិតផល ជំនាន់ ថ្មីរបស់Appleនឹងត្រូវកាត់បន្ថយអាត្រាផ្ទុះឆេះប៉ោងថ្មឬបញ្ហាឡើងកម្ដៅ ដោយមិនដឹងមូលហេតុទៀតហើយ ព្រោះឌុយ USB ដែលត្រូវបានផលិតត្រឹមត្រូវតាមស្ដង់ដារ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវប៉ុណ្ណោះ ទើបអាចយកមកប្រើប្រាស់ដើម្បីសាកថ្ម ឬផ្ទេរទិន្នន័យជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Apple បាន ហើយក្រុមហ៊ុនយក្សផ្សេងៗទៀតក៏ដូចគ្នា។អញ្ចឹងតើអនាគតនោះនឹងមិនដល់នៅពេលណា គឺយើងក៏ មិន អាចដឹងមុនដូចគ្នា ដូច្នេះយើងនឹងរង់ចាំមើលបន្ថែមទៀត!

ដកស្រង់ចេញពីhttp://cambo-report.com/article/14992