Social Network

ROG Mothership ម៉ាស៊ីនកុំព្យូទ័រហ្គេម​ចល័ត កម្លាំងខ្លាំង រចនាបថថ្មី មិនធ្លាប់មានពីមុនមករបស់ ASUS

ឆ្នាំ 2019 នេះ នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន ASUS បាននាំមកនូវបច្ចេកវិទ្យាថ្មីៗទៀតហើយ មិន ចាញ់

ឆ្នាំទៅមិញប៉ុន្មានទេ គឺមានច្រើនប្រភេទ ដោយក្នុងនោះយើងឃើញមានម៉ាស៊ីនកុំព្យូទ័រមួយ ដែលធ្វើ ឲ្យ ម ហាជនបើកភ្នែកធំៗចង់បានវាមួយទុកលេងហ្គេម ងាយស្រួលក្នុងការយកតាមខ្លួន និងពិសេស បំផុត គឺ ផ្លាស់ប្ដូរបទពិសោធន៍លេងហ្គេម ដែលយើងមិនដែលឃើញមាននៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃ។ ជួបជា មួយ នឹង Republic of Gamers ម៉ូឌែល Mothership មានលេខកូដសម្គាល់ GZ700 ជាកុំព្យូទ័រកូនកាត់ មានរបៀប ប្រើប្រាស់ដូចទៅនឹង Surface Pro ដែរ តែវាត្រូវបានបំពាក់មកជាមួយកម្លាំងយក្ស។

ROG Mothership បើនិយាយអំពីវិស្ស័យហ្គេម វាពិតជាប្លែកភ្នែក ហើយក៏ចម្លែកអារម្មណ៍ផងដែរ ជាមួយ នឹងរចនាបថឌីហ្សាញថ្មីមានជើងទម្របញ្ឈអេក្រង់ហើយបង់យកក្ដារចុចចេញមកក្រៅដើម្បីបញ្ជា និងលេង ហ្គេម កម្រិតខ្ពស់ អមមកជាមួយនឹងគុណភាពផលិតខ្ពស់។ ម៉ូឌែល Mothership នេះត្រូវបានប្រកាស ចេញ ជាផ្លូវការ តែវានឹងមិនទាន់រួចរាល់ជាស្ថាពរ ដើម្បីចេញលក់ក្នុងទីផ្សារនៅឡើយទេ ដោយក្រុមការងារ ជំ នាញរបស់ASUSនៅធ្វើការដុះខាត់និងធ្វើតេស្ដបន្ថែមទៀតទើបចេញលក់ក្នុងតម្លៃកប់ក្ដោងនៅពេលក្រោយ តែយ៉ាងណាក៏ដោយ យើងក៏បានដឹងអំពីលក្ខណៈសម្បត្តិ នៃកម្លាំងម៉ាស៊ីនទាំងមូល របស់វា ហើយ ដែរ។ សម្រាប់អេក្រង់វាមានទំហំ 17.3 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD ឬស្មើនឹង 1920 x 1080p ប្រើប្រាស់បន្ទះបង្ហាញ IPS ជំនាន់ថ្មី ល្បឿនលឿនដល់ 144Hz និង Respond Time 3ms ពិសេសវា អាចបង្ហាញពណ៌ sRGB បាន 100% ធ្វើឲ្យសាច់វីដេអូ ឬក្រាហ្វិចហ្គេមលេងលើអេក្រង់នេះច្បាស់ ត្រជាក់ ភ្នែក។

សម្រាប់កម្លាំងម៉ាស៊ីនវិញមានលក្ខណៈសម្បត្តិទូទៅដូចខាងក្រោម៖

•    CPU Intel Core i9-8950HK រត់ល្បឿនកប់បំផុត 4.8GHz

•    RAM DDR4 ទំហំ 64GB

•    អង្គផ្ទុកទិន្នន័យ M.2 NVMe PCIe 512GB (មាន M.2 x 3)

•    ក្រាហ្វិចកាត nVIDIA GeForce RTX 2080 មាន VRAM 8GB GDDR6

កម្លាំងប៉ុណ្ណេះ ជាមួយនឹងរូបរាងរចនាបថថ្មីស្រឡាង ដែលរំលេចជាមួយនឹងឡូហ្គូ ROG ចេញភ្លើងស្រទន់ មានក្ដារចុច Wireless (RGB) រន្ធបំពងសម្លេង 4 នៅខាងមុខ នឹងធ្វើឲ្យការ លេងហ្គេម របស់ម្ចាស់ ម៉ាស៊ីន មួយនេះ រត់ដោយគ្មានបញ្ហាឡើយ តែវាអាចនឹងកំពុងស្ថិតក្នុងការធ្វើតេស្ដផ្នែកកម្ដៅ ព្រោះវាប្រើ ប្រាស់ខួរ ក្បាល Intel ជាបន្ទះឈីប Overclock ហើយនៅមាន RTX 2080 មួយគ្រាប់ទៀត ដូច្នេះប្រព័ន្ធ បន្ថយ កម្ដៅ គឺត្រូវតែល្អ ហើយក៏ត្រូវធ្វើយ៉ាងណាឲ្យមានសម្លេងស្ងាត់ពេលកំពុងរត់ហ្គេមទៀតផង។ សម្រាប់តម្លៃ ASUS នៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ តែប្រាកដណាស់ម៉ាស៊ីនមិនមែនថោកឡើយ ព្រោះវា ប្រើប្រាស់ ផ្នែករឹងខ្លាំងៗអស់ទៅហើយ ម្យ៉ាងម៉ាក ROG នេះគឺតែងមានតម្លៃកប់បន្តិចហើយ ដោយតាម ការប៉ាន់ស្មាន គឺអាចលើស 3K សម្រាប់ម៉ូឌែលចាប់ផ្ដើម ដែលមានទំហំ RAM តូច ឬឡើង 4K សម្រាប់ម៉ាស៊ីនមាន RAM ធំ ដោយ ASUS ថានឹងមកដល់ប្រហែលពាក់កណ្ដាលឆ្នាំ ២០១៩ នេះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15020