Social Network

Samsung បញ្ចេញ​ឈីប Exynos Auto V9 ថ្មី សម្រាប់​ប្រើ​ជា​ខួរ​ក្បាល​គ្រប់​គ្រង​​ព័ត៌មាន​​កំសាន្ត​រ​បស់​​រថយន្ត Audi

កាលពីម្សិលមិញនេះក្រុមហ៊ុនយក្ស Samsung

បានប្រកាសចេញជាផ្លូវការនូវបន្ទះឈីបជំនាន់ដំបូងគេរបស់ខ្លួន ជាខួរក្បាលថ្មី ដែលមិនមែនសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន ឬថេប្លេតនោះទេ តែវាគឺជាកិច្ចសហការណ៍រវាងក្រុមហ៊ុនផលិតរថយន្ត Audi ក្នុងការនាំយកឈីបវ័យឆ្លាតថ្មីនេះ ដើម្បីយកទៅប្រើប្រាស់ ក្នុងការគ្រប់គ្រងព័ត៌មានកំសាន្តក្នុងរថយន្តម៉ាក Audi ជំនាន់ថ្មីៗ ដែលត្រៀមនឹងកើតមានឡើងឆាប់ៗខាងមុខនេះតែម្ដង។

បើយោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថាExynos Auto V9 គឺជាខួរក្បាលល្បឿនលឿនជំនាន់ថ្មី មានទំហំ 8 ណាណូម៉ែត្រប៉ុណ្ណោះ ដោយមាន CPU 8 Cores បង្កើតឡើងតាម ARM Cortex-A76 មានល្បឿនសរុប2.1GHzសម្រាប់វិស្ស័យរថយន្តដែលជាតម្រូវការនៃទីផ្សារថយន្តសម័យថ្មីធ្វើឲ្យការប្រើ ប្រាស់ កាន់តែ ទំនើប ជាងមុនថែមមួយកម្រិតទៀត។ ជាក់ស្ដែងបើយោងតាមការអះអាងរបស់ Samsung បានឲ្យដឹងថាExynosAutoV9ត្រូវបានបង្កើតឡើងសម្រាប់គ្រប់គ្រងទាំងស្រុងទៅលើប្រព័ន្ធព័ត៌មាន កំសាន្ត ទំនើបៗនិងចុងក្រោយគេបង្អស់ដែលវាមានសមត្ថភាពក្នុងការបង្ហាញនូវContents នៅលើអេក្រង់បានច្រើនផ្នែកពិសេសទទួលបានបទពិសោធន៍ប្រើប្រាស់រហ័សនិងមានសុវត្ថិភាពអាចធ្វើការងារច្រើន មុខក្នុងពេលតែ មួយ ជាមួយនឹងការបង្ហាញក្រាហ្វិចបានតាមតម្រូវការ ដោយប្រើប្រាស់ GPU Mali G76។

មិនតែប៉ុណ្ណោះExynosAutoV9អាចធ្វើការគ្រប់គ្រងអេក្រង់បាន6ក្នុងពេលតែមួយមានន័យថាវាអាច បង្ហា ញ រូបភាពឬវីដេអូទៅកាន់អេក្រង់ជាច្រើនដែលមានតម្លើងនៅក្នុងរថយន្ត ក៏ដូចជាគ្រប់គ្រងទៅលើ កាមេរ៉ា បានដល់ទៅ12គ្រាប់សម្រាប់បង្ហាញឬមើលទៅលើសុវត្ថិភាពមុខក្រោយសងខាងជាដើម។ល។ ដោយ និយាយឲ្យខ្លីទៅវាគឺជាខួរក្បាលម៉ាស៊ីនគ្រប់គ្រងផ្នែកព័ត៌មាននៃរថយន្តទាំងមូល ដែលនឹងជម្រុញបន្ថែម ទៅដល់ការវិវឌ្ឍន៍ខ្លួននៃរថយន្តទំនើបៗឲ្យមានប្រព័ន្ធបញ្ជាកាន់តែប្រសើរជាងមុននិងជាដៃគូប្រកួតប្រជែងធំមួយជាមួយក្រុមហ៊ុនផលិតឈីប ប្រហាក់ប្រហែលហើយបើឈីបនេះទទួលបានជោគជ័យSamsung នឹងបន្តផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនផ្សេងៗទៀតជាច្រើនតែសម្រាប់ក្ដារដំបូងមួយនេះគឺសម្រាប់តែAudi សិន តែ ប៉ុណ្ណោះ ដោយរថយន្តដំបូងគេ ដែលនឹងប្រើប្រាស់ Exynos Auto V9 អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2020 ឬដើមឆ្នាំ 2021 ខាងមុខ។

 

ដកស្រង់ចេញពីhttp://cambo-report.com/article/14998