Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តិចនិក ៥ ថត​រូប​ពេល​ថ្ងៃ​រៀប​លិច​តាម​ទូរសព្ទ ឲ្យ​ត្រឹម​ត្រូវ

  • Print

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញថ្ងៃរៀបលិចនៅស្រុកខ្មែរយើងហើយថាស្អាតកម្រិតណា តំបន់ខ្លះស្អាត

យកតែមែនទែន ដូចជាសមុទ្រឈើ ខេត្តមណ្ឌលគិរីឬថ្ងៃរៀបលិច លើប្រាសាទបាខែង ខេត្តសៀមរាប និងកន្លែងផ្សេងៗទៀតជាដើម។ តែក៏មិនប្រាកដថា គ្រប់គ្នាសុទ្ធតែអាចថត បានដូចភ្នែកអ្នកឃើញនោះទេ អ្នកខ្លះក៏ថតបានស្អាត មានបច្ចេកទេសខ្ពស់ គួរឲ្យសរសើរ ចំណែកអ្នកខ្លះថតមិនបានស្អាតដូចគេទេ។ ចឹងហើយទើបថ្ងៃនេះ ក្រុមការងារនឹងចែករំលែកគន្លឹះខ្លះៗ ពីរបៀបថតរូបពេលមេឃពណ៌មាសនោះ តាមទូរសព្ទឲ្យត្រឹមត្រូវ ហើយថែមទាំងស្អាតទាក់ភ្នែក។

១) ចេះមើលអាកាសធាតុ រើសថ្ងៃដែលមានមេឃស្រឡះល្អ

មិនថាតែការថតតាមទូរសព្ទដៃ ឬកាមេរ៉ា DSLR ទេ កាលណា បើអ្នកចេះមើលអាកាសធាតុ រើសថ្ងៃដែលមានមេឃស្រឡះល្អ ជាគន្លឹះសំខាន់មួយក្នុងការថតរូបបែប Landscape នេះ។ ឧទាហរណ៍ថា៖ បើអ្នកចង់ថតថ្ងៃរៀបលិច តែទៅថតនៅរដូវវស្សា ឬថ្ងៃមានទឹកភ្លៀងរលឹមស្រិចៗ ពពកអាប់មិនស្រឡះ ទោះជាថតបាន ក៏រូបថតនោះចេញមកមិនសូវស្អាតដូចគេដែរ។ តែបើជា ការចៃដន្យ អ្នកទៅដើរលេងចំកន្លែងស្អាត មេឃស្រឡះល្អ ចង់ថតរូបពណ៌មាសនោះ តោះចូលទៅគន្លឹះទី ២។

https://www.facebook.com/pg/SabayNewsTechnology/videos/

២) ចេះរើសទីតាំងដែលល្អបំផុត

ដូចបានរៀបរាប់ខាងលើបើជាការចៃដន្យអ្នកទៅដើរលេងចំកន្លែងស្អាតមេឃស្រឡះល្អចង់ថតរូបពណ៌មាស នោះអ្នកត្រូវចេះរកទីតាំងដែលល្អបំផុត។មានន័យថាអ្នកត្រូវដើររកទីទួលខ្ពស់ឬកន្លែងទូលាយ ឬនៅខាងក្រោយដើមឈើដែលកំពុងជះស្រមោលធ្វើបែបនេះគេហៅថាការបង្កើតប្លង់ថត ឃើញហើយចង់ចុចថតតែម្ដង។

៣) ចេះរើសប្លង់ថត ដែលល្អបំផុតតាមដែលអាចធ្វើបាន

បន្ទាប់ពីចេះស្វែងរកកន្លែងល្អហើយអ្នកក៏គួរចេះរកSubjectឬរបស់ដែលចង់ថតឲ្យល្អបំផុត ដើម្បីឲ្យរូបរបស់អ្នកពេលអ្នកផ្សេងឃើញហើយសប្បាយចិត្តនឹងមើល។កុំចេះតែចុចដោយមិនបានបង្កើតប្លង់ថត បើចុចយកតែព្រះអាទិត្យកំពុងលិច ក៏វាមិនសូវទាក់ទាញដែរ គួរតែមានធាតុផ្សំនៅខាងក្រោមផង។ អ្នកអាចឆ្លៀតរក Frame ណាមួយពីធម្មជាតិទាំងនោះ មកព័ទ្ធ Subject ដែលអ្នកចង់ថតជំនួសវិញ តែត្រូវចំណាំ មិនគួរដាក់ Subjectច្រើនរញ៉េរញ៉ៃពេកទេអ្នកគួរតែថតរូបដោយដាក់Subjectមួយច្បាស់ឲ្យអ្នកមើលឃើញថា អ្នកកំពុងថតអីឲ្យប្រាកដ។

៤) ចេះបង្កើតរូបដែលអស្ចារ្យ

ក្រោយពេលដែលអ្នកចេះរើសថ្ងៃ ដែលមានមេឃស្រឡះល្អ ចេះរើសទីតាំងល្អ ចេះរើសប្លង់ថត ដែលល្អបំផុតតាមដែលអាចធ្វើបានហើយ ពេលនោះទោះចង់មិនចង់ រូបរបស់អ្នកនឹង ក្លាយជារូបថ្ងៃរៀបលិចដែលថតចេញពីទូរសព្ទដៃល្អបំផុតជាមិនខាន។ ប៉ុន្តែអ្នកកុំភ្លេច ថតឲ្យបានច្រើនសន្លឹកផង ទោះជាថតបានស្អាតហើយក៏ដោយ។

៥) ចេះប្រើកម្មវិធីកែរូបភាព

រូបបែបទេសភាព បើអ្នកថតបានប្លង់ស្អាតហើយ អ្នកក៏គួរចេះប្រើកម្មវិធីកែផង។ ពាក្យថាកែ មិនមែន ដាក់ថែមមេឃ ថែមដើមឈើទេ គេគ្រាន់តែចាក់ពណ៌ ឲ្យរូបមានជីវិត ឬពណ៌ដែលបញ្ជាក់ថា មេឃកំពុងរៀបលិចបាត់ពីផែនដី មានសណ្ឋានបែបនេះ ឬបែបនោះ។ កម្មវិធីដែលអ្នកគួរ Install ដាក់ទូរសព្ទសម្រាប់កែមានដូចជា កម្មវិធី Snapseed ឬ កម្មវិធី PicArt និង Adobe Lightroom ជាដើម៕ បើចូលចិត្ត កុំភ្លេចចែករំលែកទៅមិត្តភក្តិបានដឹងផង៕

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1115652#utm_campaign=onpage