Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

vivo អាច​នឹង​បញ្ចេញ​ស្មាតហ្វូន​ដែល​មាន​អេក្រង់​កោង​គ្រប់​ជ្រុង

  • Print

កាលពីឆ្នាំ 2018 ស្មាតហ្វូន vivo NEX បានធ្វើឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹង

អេក្រង់លាតស្ទើរតែគ្មានគែម និងមានកាមេរ៉ា Selfie បិទបើកបានដោយស្វ័យប្រវត្តិថែមទៀតផង។ នៅក្នុង ឆ្នាំ 2019 នេះដូចតែឆ្នាំមុន ដែលក្រុមហ៊ុន vivo ក៏មានគម្រោងដាក់បង្ហាញ ស្មាតហ្វូនថ្មី មួយមាន រូបរាង ប្លែកពីស្មាតហ្វូន កំពុងមានលក់ទីផ្សារនាពេលឥឡូវនេះ បើយោងទៅតាមរបាយការណ៍លេចធ្លាយថ្មីមួយ ហើយស្មាតហ្មូននោះមាន ឈ្មោះកូដថា “The Waterdrop” ផងដែរ។

អ្នកដែលនាំយកពត៌មានលេចធ្លាយនេះ ក៏បានបញ្ជាក់ប្រាប់និងហ៊ានធានាថា អ្នកនឹងមិនដែលបានឃើញ ការរចនាដូចស្មាតហ្វូននេះឡើយពីមុនមក ហើយក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ដ ដែលមាន ក្រុមហ៊ុន ផលិតស្មាតហ្វូនព្យាយាមធ្វើការរចនារូបរាងដូច្នេះ។ សម្រាប់ពេលនេះ យើងគ្រាន់តែទទួលបានរូបភាព 2 សន្លឹកប៉ុណ្ណោះ ហើយក្នុងរូបភាពទាំងនោះ គឺចង់បង្ហាញអំពីគែម ឬជ្រុងនៃស្មាតហ្វូននោះ ដែលមើល ទៅ ដូចជាកញ្ចក់កោងអញ្ចឹង ក៏ប៉ុន្ដែមិនដឹងថានេះគឺជាផ្ទៃខាងក្រោយ ឬខាងមុខនោះទេ។ សម្រាប់ការ សន្និ ដ្ឋាន ត្រួសៗ បានបង្ហាញប្រាប់ថា ក្រុមហ៊ុន vivo ប្រហែលជាចង់បង្កើតស្មាតហ្វូនថ្មីមួយ ដែលមាន អេក្រង់ កោង គ្រប់ជ្រុង ឬជុំវិញគែម ដោយមើលទៅដូចជាស្មាតហ្វូនមកពីអនាគតអញ្ចឹង ទោះបីជាយ៉ាងណា ក៏ ដោយ ព ត៌មាននេះមិនអាចបញ្ជាក់ថាត្រូវមួយរយភាគរយនោះឡើយ។

សរុបមក ស្មាតហ្វូនខាងលើនេះ អាចនឹងត្រូវបានក្រុមហ៊ុន vivo ដាក់បង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC ក្នុងខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ ដើម្បីជាការប្រកួតប្រជែងជាមួយ ស្មាតហ្វូន អេក្រង់ បត់របស់ ក្រុមហ៊ុន Samsung ដែលនឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍តែមួយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15049