Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi បានចាប់​ផ្តើម​ធ្វើ​ការ​លើ MIUI 11 ហើយ!

  • Print

កាលពីក្នុងខែមិថុនា ឆ្នាំ 2018 ក្រុមហ៊ុន Xiaomi បានចាប់ផ្ដើមបញ្ចេញ MIUI 10 ទៅឲ្យទាំងស្មាតហ្វូនថ្

មី និងចាស់របស់ខ្លួន ក៏ប៉ុន្ដែមិនទាន់បានកន្លះឆ្នាំផង MIUI ជំនាន់ទី 11 ក៏បានលេចឡើង ហើយត្រូវ បាន ចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍ទៅហើយ។ ក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ប្រាប់ថា MIUI  ជំនាន់ថ្មីខាងមុខនេះ និងមានការរចនាបថរូបរាងថ្មីខុសប្លែកពី MIUI ជំនាន់មុនៗ ដូច្នេះយើងនឹងអាចសង្ឃឹមឃើញមាន ចំណុច ប្រទាក់និងការកែប្រែទៅលើ UI ច្រើននៅពេលដែល ដាក់ចេញជាផ្លូវការនាពេលខាងមុខ។

កាលពីប៉ុន្មានថ្ងែមុននេះ Xiaomi បានរៀបចំកិច្ចប្រជុំមួយ នៅក្នុងប្រទេសចិន និងមានសុន្ទរកថាទាក់ទង នឹង MIUI 11 ហើយក៏ជាថ្ងែចាប់ផ្ដើមបើកការអភិវឌ្ឍន៍ UI ជំនាន់ថ្មីនេះផងដែរ។ ហេតុដោយសារ ការដាក់ បញ្ចេញ  MIUI ជំនាន់ថ្មីៗក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ហាក់ដូចជាមិន មានអ្វីខុសប្លែក ច្រើន នោះ ឡើយ  ដូច្នេះទើបបានជាក្រុមហ៊ុន Xiaomi មានគំនិតក្នុងការបង្កើត MIUI 11 នេះឡើង។ បើយោងទៅតាម ការធ្វើបទបង្ហាញនោះ យើងអាចបញ្ជាក់ថា MIUI 11 នឹងទទួលបានរូបរាងថ្មីប្លែក ហើយល្បឿនកាន់ តែ លឿនជាង MIUI 9 ឆ្ងាយ ចំណែកឯមុខងារ AI វិញក៏កាន់តែវៃឆ្លាតជាងពេលបច្ចុប្បន្ននេះថែមទៀតផង។ សម្រាប់ពេលនេះ យើងពុំទាន់មានពត៌មានអ្វីបន្ថែមនោះទេ ក៏ប៉ុន្ដែក្រុមហ៊ុន Xiaomi បានបង្ហាញថា MIUI ទទួលបានអ្នកកំពុងប្រើប្រាស់ដល់ទៅ 300 លាននាក់ ហើយនៅលើស្មាតហ្វូនចំនួន 40 គ្រឿងខុស គ្នា ផងដែរ។

សរុបមក ក្រុមហ៊ុន Xiaomi បានដាក់បង្ហាញថា MIUI ជំនាន់ទី 11 របស់ខ្លួនទើបនឹងបាន ចាប់ផ្ដើម ធ្វើ ការអភិវឌ្ឍន៍ ដូច្នេះយើងអាចរំពឺងទុកថា ប្រហែលជាពាក់កណ្ដាលឆ្នាំ 2019 ឬក៏ចុងឆ្នាំនេះ MIUI ជំ នា ន់ថ្មីមួយនេះ នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់សាកល្បង ទៅលើស្មាតហ្វូនមួយចំនួនបណ្ដើរៗហើយ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15051