Social Network

OPPO បាន​អបអរ​ខួប​គម្រប់ 10 ឆ្នាំ​របស់​ខ្លួន​ក្នុង​ការ​ឈាន​ជើង​ចូល​ទីផ្សារ​ទូរសព្ទ​ក្នុង​ពិភពលោក!

OPPO គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយ មានដើមកំណើតនៅក្នុងប្រទេសចិន ដែលផ្គត់ផ្គង់ សម្រាប់

ទីផ្សារក្នុងស្រុក និងបាននាំចេញទៅជុំវិញពិភពលោក ថែមទៀតផង។ ក្នុងនោះ យើងជឿជាក់ថា មាន ប្រិយមិត្តក្នុងប្រទេសយើង មិនតិចអ្នកនោះទេ ដែលបាននឹងកំពុងប្រើប្រាស់ផលិតផលទូរសព្ទរបស់ក្រុម ហ៊ុន OPPO ទាំងកម្រិតលំដាប់កំពូល លំដាប់បង្គួរ និងលំដាប់មធ្យមជាដើម។ ចុះអ្នកទាំងអស់គ្នា មានដឹងទេថា រហូតមកដល់បច្ចុប្បន្ន តើក្រុមហ៊ុនមួយនេះ មានអាយុកាល ប៉ុន្មានឆ្នាំហើយ ក្នុងការឈានជើងចូលទីផ្សារទូរសព្ទ?

តាមពិតទៅ ប្រជាជននៅក្នុងប្រទេសកម្ពុជាយើង បានស្គាល់ទូរសព្ទម៉ាក OPPO ទើបតែបានប៉ុន្មា នឆ្នាំ ចុង ក្រោយនេះប៉ុណ្ណោះ រួចបន្តកាន់តែទូលំទូលាយខ្លាំង មកត្រឹមក្នុងឆ្នាំ 2018 ដែលបានកន្លងផុតទៅ ប្រហែល 2 សប្តាហ៍មុននេះ។ ម្យ៉ាងវិញទៀត វាក៏មិនសូវមានអ្នកចាប់អារម្មណ៍ច្រើននោះដែរ ថាតើក្រុមហ៊ុនមួយនេះ ឈានជើងចូលទីផ្សារទូរសព្ទ បានយូរប៉ុណ្ណាហើយ។

យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ OPPO បានធ្វើការបង្ហោះផ្ទាំង Poster យ៉ាងធំមួយ ដើម្បីរំលឹក ការ ចងចាំ និងអបអរខួបគម្រប់ 10 ឆ្នាំ របស់ខ្លួន ចាប់តាំងពី 2008 រហូតមកដល់ឆ្នាំ 2018។ សម្រាប់ឆ្នាំ 2008 ជាការឈានចូលលើកដំបូង ក្នុងការប្រឡូកចូលទីផ្សារទូរសព្ទ ជាមួយម៉ូឌែល OPPO A103 ជាទូរសព្ទពណ៌មាស ចុចលើប៉ូតុង, មានតែកាមេរ៉ាក្រោយមួយគ្រាប់ និងមានឌីហ្សាញរូបញញឹម ថែមទៀត។ រួចមកទើបបន្តមកឆ្នាំ 2009 គឺ OPPO P51 ពណ៌ខ្មៅ (ចុចលើប៉ូតុង) ឯទូរសព្ទលេខបន្ទាប់ គឺ OPPO T9 ពណ៌ខ្មៅ (រុញឡើងលើដើម្បីចុចប៉ូតុង) ចំណែកឯមួយម៉ូឌែលទៀត នៅក្នុងឆ្នាំ 2010 ជាទូរសព្ទបត់គឺ OPPO U529 ពណ៌ផ្កាឈូក។

នៅក្នុងឆ្នាំ 2011 ខាងក្រុមហ៊ុនពង្រីកទូរសព្ទអោយកាន់តែធំជាងមុន គ្មានប៉ូតុងចុចផ្នែកខាងមុខទៀតទេ តែ Key ទាំងអស់ ត្រូវហូតនៅចំហៀងវិញ នោះគឺម៉ូឌែល OPPO X903 ហើយក្នុងឆ្នាំ 2012គ្រប់យ៉ាង បានផ្លាស់ទៅភាពទាន់សម័យ គឺការចុច បញ្ជាលើអេក្រង់តែម្តង ជាមួយម៉ូឌែល OPPO Find ដោយវាគ្មាន Key ចុចទៀតទេ និងចាប់ផ្តើមមានកាមេរ៉ាមុខ តែម្តង។

សុំរំលងមកដល់ចុងឆ្នាំ 2018 តែម្តង គឺស្មាតហ្វូនម៉ូឌែល R17 Pro នេះឯង ជាមួយលក្ខណៈសម្បត្តិកាន់តែប្រសើរ សម្រាប់យុគសម័យថ្មី កម្លាំងស៊ីនខ្លាំង អេក្រង់ធំ រំលេចម៉ូតតំណក់ទឹក សមត្ថភាពកាមេរ៉ាល្អ និងផ្សេងៗ ជាច្រើនទៀត។

សរុបមកវិញ យើងបានដឹងច្បាស់ទាំងអស់គ្នាហើយ ដោយមិនចាំបានចុចចូល Google ដើម្បីសួរនាំប្រឹក្សាយោបល់ ក៏បានដែរ ព្រោះយើងបានឃើញប្រាកដ តាមរយៈការបង្ហោះផ្ទាំង Poster យ៉ាងធំមួយ ពីក្រុមហ៊ុន OPPO ផ្ទាល់ ដើម្បីរំលឹកការចងចាំ និងអបអរខួបគម្រប់ 10 ឆ្នាំ របស់ខ្លួន ចាប់តាំងពី 2008 រហូតមកដល់ឆ្នាំ 2018។ ចុះប្រិយមិត្តដែលធ្លាប់បានប្រើ លើផលិតស្មាតហ្វូន OPPO មានមតិយ៉ាងណាដែរ លើម៉ាកសញ្ញាក្រុមហ៊ុនមួយនេះ? តើទូរសព្ទរបស់ OPPO ល្អប្រើដែរឬទេ? អាចបញ្ចេញជា Comments អោយយើងដឹងបាន!

ដកស្រង់ចេញពីhttp://cambo-report.com/article/15073