Social Network

OPPO កំពុងត្រៀម​បញ្ចេញ​ស្មាត​ហ្វូន​មាន Optical Zoom ដល់ 10 ដង នៅ​ថ្ងៃ​ទី 16 ខែ​មករា ឆាប់ៗ​នេះ

កាលពីអំឡុង ព្រឹត្តិការណ៍ MWC នៅក្នុងឆ្នាំ 2017 កន្លងទៅ ក្រុមហ៊ុន OPPO បានធ្វើការដាក់បង្ហាញ

នូវកាមេរ៉ាស្មាតហ្វូនដំបូងគេបង្អស់ ដែលអាច Zoom បានដល់ទៅ 5 ដង នឹងមិនធ្វើអោយខូចគុណភាព រូប ភាពនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កាលនោះ OPPO មិនបានបញ្ចេញជាទូរសព្ទទេ ដោយគេ ដាក់ ប ង្ហាញត្រឹមតែជាបច្ចេកវិទ្យា សម្រាប់នឹងបំពាក់លើស្មាតហ្វូន តែប៉ុណ្ណោះ។

ទោះជាមិនទាន់បានដាក់បញ្ចូលទៅក្នុង ខ្លួនស្មាតហ្វូនក៏ពិតមែន តែមិនមែនមានន័យថាបោះបង់នោះទេ ដោយកន្លងមក ជាពិសេសក្នុងឆ្នាំ 2018 ក្រុមហ៊ុន OPPO បានផលិតស្មាតហ្វូន ដែលមានអេក្រង់លាត និង មានសេនស័រកាមេរ៉ា បើក/បិទ ដោយស្វ័យប្រវត្តិបាន នោះគឺម៉ូឌែល Find X ហើយក្រៅពីនេះ ក៏នៅ មាន បច្ចេកវិទ្យាសាកថ្មលឿន Super VOOC ជាមុខងារមួយដែល OPPO បានដាក់បង្ហាញមុន ក្រុមហ៊ុនដ ទៃ ទៀតផងដែរ។ជាក់ស្តែងសម្រាប់ឆ្នាំ 2019 មានប្រភពបរទេសជាច្រើន បានលើកឡើងថា OPPO កំពុង ត្រៀមស្មាតហ្វូន ដែលមានកាមេរ៉ាអាច Zoom បានច្រើនតង់ មិនខូចគុណភាព ហើយក៏មិនមែន Optical Zoom បានត្រឹម 5 ដង នោះដែរ តែកើនទៅ 10 ដង ឯណោះ។

ស្រាប់តែថ្មីៗនេះផងដែរ ក្រុមហ៊ុន OPPO បានធ្វើការចេញផ្សាយផ្ទាំង Poster មួយ និងបានអញ្ជើញខាង សារព័ត៌មាន ចូលរួមក្នុងការបង្ហាញសមិទ្ធផលជំនាន់ថ្មី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 16 ខែមករា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះឯង។ ក្នុងនោះ គេបានរំពឹងថា OPPO នឹងបញ្ចេញស្មាតហ្វូន ដែលប្រើប្រាស់ បច្ចេកវិទ្យា កាមេរ៉ា អាច Zoom បានដល់ទៅ 10 ដង មិនធ្វើអោយបាត់បង់គុណភាព រូបភាពហ្នឹងតែម្តង។

សរុមកមក តាមរយៈរូបភាពមួយ ដែលខាងក្រុមហ៊ុន OPPO បានបង្ហាញ និងអញ្ចើញនេះ មិនមាន បញ្ជាក់ ចំនុចណាមួយ អោយរឹតច្បាស់នោះទេ ប្រហែលជាចង់ Surprise អារម្មណ៍អ្នកគាំទ្រហើយ មើលទៅ។ អ ញ្ចឹង កុំភ្លេចតាមដានទាំងអស់គ្នាណា ថានៅក្នុងថ្ងៃនោះ តើមានអ្វីនឹងលេចរូបរាង ចេញមក ជាផ្លូវការ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15061