Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pixel 3 Lite XL អាចជាស្មាតហ្វូន​លំដាប់​បង្គួរ​របស់ Google ប្រើ​ឈីប Snapdragon 710

  • Print

កាលពីចុងឆ្នាំ 2018 យើងធ្លាប់បានចុះផ្សាយខ្លះៗ រួចមកហើយ ពាក់ព័ន្ធនឹងដំណឹងមួយ ដែលបង្ហើប អោយ

ដឹងថា ក្រុមហ៊ុន Google អាចនឹងបង្ហាញវត្តមានទូរសព្ទត្រកូល Pixel 3 មួយស៊េរីទៀត ដែលមាន កន្ទុយ ឈ្មោះ Lite។ សម្រាប់ទូរសព្ទនេះដែរ ត្រូវបានគេបញ្ជាក់ថា វាស្ថិតនៅក្នុងលំដាប់បង្គួរ មានរូបរាង លក្ខណៈ សម្បត្តិ និងកម្លាំងម៉ាស៊ីនទាបជាង Pixel 3 / Pixel 3 XL រីឯតម្លៃក៏ទាបជាងដូចគ្នា។

ស្របពេលដែលស្មាតហ្វូននេះ មិនទាន់មានវត្តមាន ជាផ្លូវការនោះ ស្រាប់តែនៅក្នុងថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានថ្មីមួយពី Foxconn បង្ហាញពីចំនុចខ្លះៗ ទាក់ទងនឹងកម្លាំងម៉ាស៊ីនទូរសព្ទមួយម៉ូឌែល ដែលវាត្រូវបានគេអោយឈ្មោះហៅថា Pixel 3 Lite XL មិនមែនត្រឹម Pixel 3 Lite នោះឡើយ ប៉ុន្តែគេមិនបានបញ្ជាក់នោះទេថា Codename នេះ ជាទូរសព្ទ 2 ម៉ូឌែលផ្សេងគ្នា ឬតែមួយ។ យោងទៅតាមប្រភព នោះ បានបង្ហាញអោយដឹងថា ស្មាតហ្វូន Pixel 3 Lite XL ជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់ប្រភេទបន្ទះឈីប Snapdragon 710 របស់ក្រុមហ៊ុន Qualcomm ដែលជាប្រភេទឈីបចុងក្រោយ សម្រាប់បំពាក់លើទូរសព្ទលំដាប់ល្អបង្គួរ និងមានរ៉េមទំហំ 6GB។ ចំពោះឈីបនេះ បើសិនក្លាយជាការពិតនោះ មានន័យថា វាជាស្មាតហ្វូនដែលធ្លាប់ប្រើប្រាស់ឈីបល្អប្រសើរជាង Galaxy A8s របស់ Samsung និង Nokia X7 របស់ HMD Global ដែលប្រើឈីបត្រឹម Snapdragon 670 ប៉ុណ្ណោះ។

ដូច្នេះ នេះគ្រាន់តែជាការបង្ហាញពីចំនុច ដែលទាក់ទងនឹងប្រភេទបន្ទះឈីប ដែលអាចនឹងត្រូវបានបំពាក់លើទូរសព្ទម៉ូឌែល Pixel 3 Lite XL ជំនាន់ថ្មីនេះ តែប៉ុណ្ណោះ។ ប៉ុន្តែការពិតយ៉ាងណានោះ យើងក៏មិនទាន់ប្រាកដនៅឡើយដែរ ហើយមិត្តអ្នកអានទាំងអស់គ្នា អាចកត់ចំណាំទុកត្រឹម 50 ភាគរយសិនបាន។ បើមានអ្វីចេញផ្សាយបន្ថែម យើងនឹងធ្វើការអាប់ដេតជាព័ត៌មាន សម្រាប់អ្នកទាំងអស់គ្នា  ជាបន្តទៀត!

ដកស្រង់ចេញពីhttp://cambo-report.com/article/15062