Social Network

ស្មាតហ្វូន​ថ្ងាសឆក​ត្រកូល M ដំបូង​របស់ Samsung នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ នៅថ្ងៃទី 28 ខែ​មករា​នេះ​ហើយ

សម្រាប់ក្រុមហ៊ុន Samsung គឺពិតជាមានត្រកូលខ្សែស្រឡាយច្រើនណាស់ ដោយជាក់ស្តែង សម្រាប់ ត្រ

កូល Note និង S ស្ថិតក្នុងលំដាប់កំពូល ដែលយើងហៅថាពពួក Flagship ហើយចំពោះត្រកូល A series វិញ គឺស្ថិតក្នុងលំដាប់បង្គួរ ជាមួយលក្ខណៈសម្បត្តិ មិនអន់ឡើយ។ ចំណែកឯត្រកូល C,JនិងOnជាកម្រិ ត មួយ ស្ថិតក្នុងលំដាប់ថវិកា ដែលគេបង្កើតមកជាពិសេស សម្រាប់ផ្តោតការលក់ នៅលើទីផ្សារអាស៊ីយើង ហ្នឹងតែម្តង។ យ៉ាងណា ក្នុងឆ្នាំថ្មី 2019 នេះ Samsung បានត្រៀមបញ្ចេញ ស្មាតហ្វូនត្រកូលថ្មីមួយទៀត ជាអក្សរ M (Galaxy M Series) ដែលស្ថិតក្នុងលំដាប់បង្គួរដូចត្រកូល A series ដែរ។

ថ្មីៗនេះផងដែរ ខាងក្រុមហ៊ុន Samsung គឺបានបង្ហោះការប្រកាសអោយដឹងពីថ្ងៃដាក់បង្ហាញ Galaxy M ជាផ្លូវការហើយ ដើម្បីអោយអ្នកគាំទ្របានដឹងកាន់តែច្បាស់ និងកត់ចំណាំទុក។ យោងទៅ តាមផ្ទាំងរូប ភាពនោះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា ទូរសព្ទ Galaxy M Series ទាំងនេះ នឹងធ្វើការបង្ហាញវត្តមាន ជាផ្លូវការ នៅថ្ងៃទី 28 ខែមករា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។

ឥលូវនេះ ប្រិយមិត្តបានដឹងពីថ្ងៃបង្ហាញវត្តមានរបស់ Galaxy M Series រួចរាល់ហើយ ដូច្នេះយើង ងាក ទៅ មើលរចនាបថរូបរាងវិញម្តង គឺថា Samsung មិនអាចប្រកាន់ជំហ៊រចាស់ មិនចូលឆកឡើយព្រោះតែ ទី ផ្សារ ស្មាតហ្វូន ហាក់កំពុងប្រកួតប្រជែងគ្នាច្រើន ដើម្បីដណ្តើមទឹកចិត្តពីអ្នកប្រើប្រាស់ មកទិញនូវផលិត ផល របស់ខ្លួន។ ចំពោះ Galaxy M Series គឺបានប្រើប្រាស់ម៉ូតអេក្រង់ Infinity-V ដែលវាដូចគ្នា ជាមួយម៉ូតឆក តំណក់ទឹក របស់ក្រុមហ៊ុនស្មាតហ្វូន Android ផ្សេងៗទៀតដែរ។ ឯកាមេរ៉ាខាងក្រោយ នឹងមានមួយគ្រាប់ ជាលេន ultra-wide angle (ថតផ្ទៃទូលាយ), ទំហំថ្មមានថាមពលធំ និងអាចសាកបានលឿន បានថែម ទៀត ។ លើសពីនេះ យើងក៏ឃើញមានរន្ធដោតកាស 3.5mm ភ្ជាប់មកជាមួយ នៅជិតរន្ធសាក USB-C មិនមានការលុបបំបាត់ឡើយ។

គួរលឹកបន្តិចថា៖ សម្រាប់ Galaxy M10 អាចនឹងមានអេក្រង់ទំហំ 6 អ៊ីញ, ប្រើឈីប Exynos 7870, រ៉េម 3GB និងថាមពលថ្ម 3400mAh (អាចមានតម្លៃខ្ទង់ 140 ដុល្លារ) ចំណែក Galaxy M20 វិញ អាចនឹងមានអេ ក្រង់ ទំហំ 6.13 អ៊ីញ, ប្រើឈីប Exynos 7885 និងមានកាមេរ៉ាភ្លោះខាងក្រោយ (អាចមានតម្លៃខ្ទង់ 210 ដុល្លារ) ។ ឯ Galaxy M30 អាចនឹងមានអេក្រង់ទំហំ 6.3 អ៊ីញ មានកាមេរ៉ាភ្លោះខាងក្រោយដូចគ្នា និងមាន ថ្មធំខ្លាំ ងដល់ 5000mAh។

ដកស្រង់ចេញពីhttp://cambo-report.com/article/15070