Social Network

ទូរសព្ទត្រកូល S ជំនាន់ថ្មី ដំណើរការ​សេវា 5G របស់ Samsung អាចនឹងមាន​ឈ្មោះ​ហៅ​ថា Galaxy S10 X

កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Samsung បានធ្វើការអោយដឹងហើយ ពីថ្ងៃដាក់បង្ហា ញស្មាតហ្វូន

ត្រកូល S ជំនាន់ថ្មី ដើម្បីបញ្ចប់ចម្ងល់ចង់ដឹង និងការទន្ទឹងរង់ចាំ របស់អ្នកគាំទ្រទាំងអស់គ្នា។ ជាការពិត ណាស់ បើយោងទៅតាមផ្ទាំងផូស្ទ័រ និងជាលិខិតអញ្ចើញមួយនោះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា Samsung នឹងធ្វើការដាក់បង្ហាញខ្សែស្រឡាយទូរសព្ទ S10 ជាផ្លូវការ នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗ ខាង មុខ នេះ។

តួយ៉ាង យើងក៏ធ្លាប់បានដឹងខ្លះៗដែរ តាមរយៈដំណឹងលេចធ្លាយកន្លងមក ពីប្រភពបរទេស ដែលលើក ឡើងថា ខ្សែស្រឡាយទូរសព្ទ Galaxy ត្រកូល S ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung អាចនឹងមានច្រើន ម៉ូ ឌែល ពេលចេញប្រកាសផ្លូវការ ដូចជា Galaxy S10 Lite, Galaxy S10, Galaxy S10+ និង Galaxy S10 5G។ លើសពីនេះ ប្រភព TechTastic ក៏បានបង្ហាញដែរថា ស្មាតហ្វូន Galaxy S10 ដំណើរការដោយសេវា អ៊ីនធើ ណេតកម្រិត 5G នេះ អាចនឹងមាន 2 ម៉ូឌែល គឺ Galaxy S10 5G ជាម៉ូឌែលទី 4 ហ្នឹងតែម្តង និងម៉ូឌែល 5G មួយទៀត ដែលជាម៉ូឌែលទី 5 នោះ ត្រូវបានគេអោយឈ្មោះថា Galaxy S10 Bolt (តែនេះគ្រាន់តែជាឈ្មោះ និងការសន្មត់ មិនទាន់ផ្លូវការប៉ុណ្ណោះ)។

ពេលនេះ ស្រាប់តែមានដំណឹងថ្មីមួយ ពីប្រភពសារព័ត៌មាន ETNews ក្នុងប្រទេសកូរ៉េខាងត្បូង បាន ចុះ ផ្សាយថា ទូរសព្ទ Galaxy S10 ដែលដំណើរការដោយសេវាអ៊ីនធើណេតកម្រិត 5G នោះ នឹងមានឈ្មោះ ហៅផ្សេង គឹ Galaxy S10 X មិនមែន Galaxy S10 5G ទេ។ ចំពោះ Galaxy S10 មានកន្ទុយឈ្មោះ X បែប នេះ ព្រោះខាងក្រុមហ៊ុន អាចបញ្ចេញវាមក ដើម្បីអបអរខួបគម្រប់ 10 ឆ្នាំ សម្រាប់ត្រកូល S របស់ខ្លួន ដូច ទៅនឹង iPhone X ជាស្មាតហ្វូនអបអរខួបគម្រប់ 10 ឆ្នាំ របស់ Apple អញ្ចឹងដែរ។ លើសពីនេះ តម្លៃរបស់ Galaxy S10 X (មានកម្រិតសេវាអ៊ីនធើណេត 5G) ក៏នឹងមានតម្លៃថ្លៃជាង S10 ផ្សេងៗ ទៀតផង។

ជាចុងក្រោយ ចំពោះលក្ខណៈសម្បត្តិរបស់ Galaxy S10 X ត្រូវបានគេបង្ហើបអោយដឹងថា វាអាចមាន អេ ក្រង់ ទំហំធំ 6.7 អ៊ីញ, ស្កេនម្រាមដៃលើអេក្រង់បាន, កាមេរ៉ាខាងក្រោយអាចមានដល់ 4 គ្រាប់ ឯកាមេរ៉ា ខាងមុខ 2 គ្រាប់ និងមានថាមពលថ្មធំ 5000mAh។ សម្រាប់កម្លាំងម៉ាស៊ីន S10 X អាចទំហំរ៉េមធំ 10GB មានអង្គផ្ទុកទិន្នន័យ 512GB និងអាចបន្ថែមមេម៉ូរីក្រៅ 512GB)។

ដកស្រង់ចេញពីhttp://cambo-report.com/article/15071