Social Network

iPod Touch ជំនាន់ទី ៧ អាច​នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​នេះ ដោយ​មាន​រន្ធ​សាក​ថ្ម​ជា USB ប្រភេទ C

iPod Touch ដែលជាឧបករណ៍ស្ដាប់តន្ត្រី និងមានសមត្ថភាពអាចថតរូប វីដេអូ លេងអ៊ិនធឺណិត ហ្គេម និង

ធ្វើការផ្សេងៗទៀតដូចទៅនឹង iPhone របស់ Apple អាចនឹងទទួលបានកំណែ Update ថ្មីនាឆ្នាំ 2019 នេះ បន្ទាប់ពីលេចឮដំណឹងមកថា Apple បានកំពុងធ្វើការគម្រោង iPod Touch ជំនាន់ទី 7 ជាកំណែ Update ធំមួយ បន្ទាប់ពីអស់រយៈពេល 3 ឆ្នាំជាងក្រោយការប្រកាសចេញជាផ្លូវការនូវ iPod Touch ជំនាន់ទី 6 កាលពីឆ្នាំ ២០១៥ កន្លងទៅ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យអ្នកថា មានអ្នកផ្គត់ផ្គង់ជាច្រើនបានឲ្យដឹងថា iPod Touch នៅមិនទាន់ផុតជីវិតនៅឡើយទេ គឺ Apple នៅតែបន្តចេញ iPod Touch ជំនាន់ថ្មីបន្តទៀត គ្រាន់ តែ មិនហក់លោតខ្លាំងដេញស៊េរីដូចទៅនឹង iPhone និង iPad។ ជុំវិញព័ត៌មាននេះ ក៏បានបង្ហើបឲ្យ ដឹង ផង ដែ រថា វាអាចនឹងបំពាក់មកជាមួយសេនស័រស្កេនម្រាមដៃ (Touch ID) មកជាមួយផងដែរ ហើយក៏ជា លើកដំ បូង ដែល iPod Touch ទទួលបានមុខងារសុវត្ថិភាពនេះ សម្រាប់ប្រើប្រាស់នៅ លើអេក្រង់ ធំជាងមុន ក្នុង កម្រិតទំហំ 4 អ៊ីញ។ លើសពីនេះទៅទៀត iPod Touch នៅតែអាចបន្តប្រើប្រាស់រន្ធដោតកាស 3.5mm ដដែល ខណៈពេលដែលម៉ាស៊ីននេះពុំមានអាវក្រោះការពារទឹក ម្យ៉ាងវាផ្ដល់នូវភាពងាយស្រួលក្នុង ការ យក តាមខ្លួន ទុកដាក់ ហើយបន្ថែមលើសពីនេះទៅទៀតនោះគឺថា វានឹងផ្លាស់ប្ដូរឌុយសាកថ្ម Lightning មកប្រើប្រាស់រន្ធ USB ប្រភេទ C វិញម្ដង ដូចទៅនឹង iPhone ដែលត្រៀមប្រកាសចេញនាខែតុលា ឆ្នាំនេះ អញ្ចឹងដែរ។

នេះគ្រាន់តែជាព័ត៌មានបែកធ្លាយដំបូងប៉ុណ្ណោះអំពីការមកដល់នៃ iPod Touch ជំនាន់ទី 7 របស់ Apple ហើ យរាល់រូបរាង កម្លាំងម៉ាស៊ីន ក៏ដូចជាលក្ខណៈសម្បត្តិផ្សេងៗទៀត និងថ្ងៃបង្ហាញមុខពិតប្រាកដ គឺនៅ ស្ងា ត់តែម្ដង។ដូច្នេះសម្រាប់អ្នកគាំទ្រ iPod Touch ឆ្នាំនេះ អ្នកអាចនឹងទទួលបានផលិតផលជំនាន់ថ្មី ជាមួយ នឹងមុខងារថ្មី ខ្លាំងជាងមុន និងផ្ដល់មកនូវបទពិសោធន៍ថ្មីជាងមុនផងដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15076