Social Network

Apple ឈានទៅ​មួយ​កម្រិត​ទៀត ដោយ​ចាប់​ផ្ដើម​អភិវឌ្ឍ Modem 5G ដោយ​ខ្លួន​ឯង​ផ្ទាល់!

បើប្រិយមិត្តអ្នកអាន ដែលតែងតែចូលចិត្តតាមដាននូវព័ត៌មានរបស់ក្រុមហ៊ុន Apple ប្រាកដជាដឹងហើយថា

តើ Apple ធ្លាប់មានរឿងក្ដីធំៗជាមួយក្រុមហ៊ុនណាខ្លះ ជាក់ស្ដែងថ្មីៗកន្លងទៅ ហើយក៏កំពុងកើតមានឡើង សព្វថ្ងៃផងដែរនោះ គឺជាមួយក្រុមហ៊ុន Qualcomm តែម្ដង ពាក់ព័ន្ធទៅនឹងប៉ាតង់ ក៏ដូចជាផ្នែករឹងនៃ iPhone ដែលភាសាបរទេសហៅថា Modem ផងដែរ។ ជាការពិត Apple បានទិញផលិតផលពីក្រុមហ៊ុន Qualcomm ដើម្បីបំពាក់ឲ្យដំណើរការនៅលើម៉ាស៊ីន iPhone របស់ខ្លួន តែដោយសារតែបញ្ហាប្ដឹងប្ដល់គ្នា ធ្វើឲ្យខាតបង់ទឹកប្រាក់រាប់លានដុល្លារ ក្រុមហ៊ុនទាំងពីរក៏ឈប់កិច្ចសហការណ៍របស់ខ្លួន ហើយឆ្នាំ 2019 និង 2020 នេះ Apple នឹងជ្រើសរើសយក Intel ធ្វើជាដៃគូជំនួញវិញម្ដង។

បើទើបីជាក្រុមហ៊ុន Apple នៅតែបន្តទិញផ្នែករឹងពីក្រុមហ៊ុនយក្សធំៗសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ iPhone របស់ ខ្លួនក៏ពិតមែន តែ Apple មានគម្រោងឈប់ពឹងពាក់ក្រុមហ៊ុនទី 3 (Third Party) ដើម្បីលក់ផលិតផល មកឲ្យខ្លួនទៀតហើយ ក៏ដោយសារតែធ្លាប់មានបទពិសោធន៍ឈឺចាប់ជាមួយនឹងដៃគូស ហការណ៍របស់ ខ្លួនជាច្រើនដងរួចមក។ បើយោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយបន្ថែមឲ្យដឹងអំពីរឿងនេះថា បើទោះបីជាឆ្នាំ 2019 និង 2020 នេះ Apple នៅតែបន្តទិញឈីប Modem របស់ Intel ក៏ពិតមែន តែនៅ ពេល នេះក្រុមការងារជំនាញ ដែល Apple បានជួលមកធ្វើការឲ្យនៅទីស្នាក់ការកណ្ដាល របស់ ក្រុម ហ៊ុន ខ្លួន បានកំពុងដុតដៃដុតជើង ធ្វើការលើគម្រោងអភិវឌ្ឍន៍នូវ Modem បំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗ សម្រាប់ដាក់ឲ្យប្រើប្រាស់នៅលើ iPhone ជំនាន់ថ្មីរបស់ខ្លួនហើយ ដោយ Modem លើកដំបូងរបស់ខ្លួននោះ អាចនឹងរួចរាល់នៅឆ្នាំ 2021 ខាងមុខ។

គួរបញ្ជាក់ផងដែរថា Modem ដែល Apple ផលិតឡើងដោយខ្លួនឯងនោះ គឺអាចជាបច្ចេកវិទ្យា ដែលបំពាក់ នៅលើបន្ទះឈីប CPU ត្រកូល A របស់ខ្លួន តែម្ដង ដែលវាជាប្រភេទឈីប SoC – System On Chip ដែល ពីរ ឆ្នាំទៅមុខទៀត វានឹងមានកម្លាំងកាន់តែខ្លាំង កាត់បន្ថយទំហំឲ្យតូចជាងមុន ស៊ីថ្មតិចជាងមាន រត់លឿន ជាង មុន ដែលនេះគឺជាបញ្ហាចំបងក្នុងការបំពាក់ Modem ភ្ជាប់ជាមួយ CPU ដែល Apple ត្រូវបោះទុន លុយ ជាច្រើន ដើម្បីវិនិយោគទៅលើកម្រោងមួយនេះ ហើយបើធ្វើបានទៀតនោះ សេវាអ៊ិនធឺណិត 5G របស់ iPhone នឹងកាន់តែខ្លាំង ព្រោះប្រិយមិត្តដឹងហើយថា ផលិតផលដែលផលិតឡើងដោយ Apple មានសមត្ថ ភាព កម្រិតណា បើទោះបីជាមានអាយុកាលយូរឆ្នាំក្ដី។

ដកស្រង់ចេញពីhttp://cambo-report.com/article/15278