Social Network

បន្ទះឈីប Snapdragon 712 ថ្មី នឹង​នាំ​យក​ល្បឿន​កាន់​តែ​លឿន​សម្រាប់​ស្មាតហ្វូន​កម្រិត​ថវិកា!

ទើបតែថ្មីៗនេះប៉ុណ្ណោះ ក្រុមហ៊ុន Qualcomm ពានដាក់ប្រកាសបន្ទះឈីបជំនាន់ថ្មីជាផ្លូវនេះ ដោយបន្ទះ

ឈីបនេះត្រូវបានហៅថា Snapdragon 712 ដែលនឹងមានល្បឿនលឿនជាងបន្ទះឈីប Snapdragon 710 រហូតដល់ទៅ 10 ភាគរយឯណោះ។ ក្រៅពីផ្នែកបន្ថែមល្បឿន ក្រុមហ៊ុន Qualcomm ក៏បានដាក់ បង្ហាញថា បន្ទះឈីប Snapdragon 712 ថ្មីនេះ នឹងទទួលបានបច្ចេកវិទ្យាថ្មី សម្រាប់ផ្ដោតទៅ លើការ សន្សំ ថ្មថែម ទៀតផង។

ដូចទៅនឹង Snapdragon 710 អញ្ចឹងដែរ ដោយ Snapdragon 712 ថ្មីនេះក៏នៅរក្សាទំហំត្រឹមតែ 10nm ដដែល ហើយចំពោះស៊ីភីយូក៏នូវតែជាប្រភេទ Octa-Core និងដូចគ្នាទៅនឹងផ្នែក GPU ក៏ប៉ុន្ដែសម្រាប់ ល្បឿន Clock Speed គឺត្រូវបានកើនឡើងពី 2.2GHz ដល់ទៅ 2.3GHz ផងដែរ។ នៅក្នុងបន្ទះ ឈីប ចេញ នេះ ក៏ទទួលបាននូវបច្ចេកវិទ្យា Quick Charge 4+ ថែមទៀតផង ដោយក្រុមហ៊ុន Qualcomm បានដាក់ បង្ហាញប្រាប់ថា បច្ចេកវិទ្យាថ្មីនេះអាចសាកថ្មទូរសព្ទពី 0% ទៅដល់ 50% ក្នុងរយៈពេលតែ 15 នាទីតែ ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Qualcomm ក៏បានដាក់បន្ថែមបច្ចេកវិទ្យា ជំនួយ សម្លេង ថ្មីៗ មួយ ចំនួនទៅលើ Snapdragon 712 ផងដែរ ដូចជា TrueWireless Stereo Plus សម្រាប់ ជំនួយ ដល់កាស ប្រភេទ earbuds ឥតខ្សែ និង Broadcast Audio សម្រាប់ការចែករំលែកសម្លេង ពីឧបករណ៍ប៊្លូធូសមួយ ទៅកាន់ឧបករណ៍ប៊្លូធូសដទៃៗទៀតថែមទៀតផង។

សរុបមក ទោះបីជាយ៉ាងណាក៏ដោយ បន្ទះឈីប Snapdragon 712 ថ្មីនេះ គឺមិនមានអ្វីខុសគ្នាច្រើននោះទេ បើប្រៀបធៀបជាមួយ Snapdragon 710 លើកលែងតែការបន្ថែមល្បឿនបន្ដិច និងបច្ចេកវិទ្យាថ្មីមួយចំនួន ប៉ុណ្ណោះ ដោយក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់ដឹងថាក្រុមហ៊ុនផលិតស្មាតហ្វូនណាមួយ បានជាវ យក បន្ទះឈីបថ្មីនេះនៅឡើយទេ ក៏ប៉ុន្ដែយើងនឹងអាចឃើញមាន បំពាក់នៅលើស្មាតហ្វូនកម្រិតមធ្យម នាពេល ឆាប់ៗខាងមុខនេះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15280