Social Network

បែកធ្លាយរូបរាង​ដំបូង​នៃ SONY Xperia XA3 ជាមួយ​នឹង​អេក្រង់​លាត និងរចនាបថបែបថ្មី

ព្រឹត្តិការណ៍ MWC 2019 ដែលនឹងមកដល់ឆាប់ៗខាងមុខក្នុងខែនេះ ក្រុមហ៊ុន SONY ក៏នឹងមានវត្តមាននៅ

ទីនោះដែរ ដើម្បីឆ្លៀតក្នុងឱកាសការប្រកាសចេញនូវផលិតផលថ្មីៗ ដែលជាអាវុធធំរបស់ខ្លួន ដោយក្នុង នោះ ក៏អាចនឹងលេចចេញមុខមកជាមួយនឹងស្មាតហ្វូនធុនកណ្ដាលដែលមានតម្លៃប្រកួត ប្រជែងខ្ពស់ ផង ដែរ។ មកដល់ថ្ងៃដើមសប្ដាហ៍នេះយើងប្រទះឃើញរូបភាពបែកធ្លាយមួយដែល និយាយអំពីស្មាត ហ្វូន កម្រិកណ្ដាលរបស់ SONY ម៉ូឌែល Xperia XA3 មានរូបរាងទាក់ទាញ ពិសេសអេក្រង់លាតសន្ធឹងធំ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Xperia ស្ថិតក្នុងខ្សែស្រឡាយ XA នេះមានឈ្មោះហៅជាផ្លូវការថា XA3 ជាស្មាតហ្វូនជំនាន់ទី 3 ថ្មី ដែលត្រូវបានដុះខាត់ ផ្លាស់ប្ដូររូបរាងរចនាបថឲ្យទាន់សម័យ ដេញស៊េរី មិនឲ្យចាញ់គូប្រកួតរបស់ខ្លួនឡើយ។ ក្នុងនោះ អ្វីដែលផ្លាស់ប្ដូរធំបំផុតគឺអេក្រង់មានកម្រិត Ratio 21:9 ថ្មី ដែលមានទំហំធំអាចលោតទៅ 5.9 អ៊ីញ ឬ 6.5 អ៊ីញ។ ជាងនេះទៅទៀត ផ្នែកខាងក្រោយយើងឃើញ មានកាមេរ៉ាភ្លោះពីរគ្រាប់ អមមកជាមួយនឹងភ្លើង LED នៅផ្នែកខាងលើ ក៏ដូចជាមានរន្ធដោតកាស 3.5mm នៅ4ផ្នែកខាងលើ តែនឹងប្រើប្រាស់សំបងខ្លួនផលិតឡើងពីជ័រស្វិត ជាជាងកញ្ចក់ ដោយកាត់បន្ថយការចំ នាយ អាចឲ្យ SONY ចេញ XA3 លក់ក្នុងតម្លៃល្អមួយ។

សម្រាប់ប៊ូតុងវិញ នៅខាងស្ដាំនៅតែបន្តមានប៊ូតុងសម្លេង និងប៊ូតុងបិទបើក ហើយអេក្រង់គឺប្រើប្រាស់ ប៊ូ តុង នៅផ្នែក ខាងក្រោមដដែល ឬអាចផ្លាស់ប្ដូរមកប្រើប្រាស់មុខងារ Gesture វិញក៏ថាបាន។ ស្មាតហ្វូន ធុ នកណ្ដាលត្រកូល XA នេះ ក៏អាចនឹងប្រើប្រាស់ខួរក្បាលរបស់ Qualcomm ជាបន្ទះឈីប CPU Snapdragon 660ថ្មីនិងមាន RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យ 64GB ផងដែរ ដែលរត់ដោយ Android Oreo 8.0 ចេញពីប្រ អប់ស្រាប់។ទាំងនេះគ្រាន់តែជាដំណឹងដំបូងនៃស្មាតហ្វូនធុនកណ្ដាលរបស់SONYមួយម៉ូឌែលនេះប៉ុ ណ្ណោះ សម្រាប់ព័ត៌មានផ្លូវការ ក៏ដូចជាលក្ខណៈសម្បត្តិពិសេសៗ ដែលវាអាចធ្វើទៅបាននោះ នៅមិនទាន់ បាន លាតត្រដាងឲ្យដឹងច្បាស់នៅឡើយទេ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15290