Social Network

Meizu នឹង​បញ្ចេញ​ស្មាតហ្វូន​ជំនាន់​ថ្មី​ក្នុង​ខែ​នេះ ចំ​ថ្ងៃ​បុណ្យនៃក្តី​ស្រលាញ់​តែម្តង! ទំនងជាម៉ូឌែល Note 9!

សម្រាប់ខែទីមួយ ក្នុងឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុនចិន Meizu បានធ្វើរឿងដ៏ធំមួយ តាមរយៈការបញ្ចេញស្មាតហ្វូន

ស៊េរីថ្មីមួយម៉ូឌែលមុនដំបូងគេក្នុងពិភពលោកដែលគ្មានប៊ូតុងទាំងអស់មិនថាប៉ូតុងPowerនិងប៉ូតុងបញ្ជាសំលេង, គ្មានរន្ធ សា កថ្ម, គ្មានរន្ធ Speaker និងក៏គ្មានរន្ធសម្រាប់ដាក់ស៊ីមដែរ ដោយវាប្រើប្រាស់ប្រភេទ eSIM វិញ ហើយវាមាន ឈ្មោះ ហៅថា Meizu Zero។ ចំពោះវត្តមានស្មាតហ្វូនសម័យទំនើបមួយម៉ូឌែលនេះ គឺទទួលបានការគាំទ្រពេញចិត្តច្រើន រួមជា មួយ ពាក្យសរសើរជាហូរហែរ ដែលក្រុមហ៊ុន Meizu ហ៊ានលោតដល់កម្រិតនេះ ជាពិសេស លើការ មិនបំពាក់ ម៉ូត ឆកហ្នឹងតែម្តង។

ចូលមកដល់ក្នុងខែទី 2 (កុម្ភៈ) ក្នុងឆ្នាំដដែល គឺថាថ្មីៗនេះ ក្រុមហ៊ុន Meizu បានបញ្ចេញរូបភាពផូស្ទ័រ ផ្សព្វផ្សាយ មួយសន្លឹកទៀតហើយ នោះគឺការប្រកាសអោយដឹង ពីថ្ងៃដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មី របស់ខ្លួនជាផ្លូវការ។ បើយោង ទៅតាមផ្ទាំងផូស្ទ័រមួយ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ខាង Meizu នឹងធ្វើការដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី នៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗនេះ ចំថ្ងៃបុណ្យនៃក្តីស្រលាញ់ តែម្តង (ឬគេហៅថា Valentine’s Day នោះ)។ យ៉ាងណា ចំពោះរូបរាងស្មាតហ្វូននៅក្នុង Poster នេះ មិនបានបង្ហាញអោយច្បាស់នៅឡើយទេ ដោយស្ថិតក្នុងរូបរាងបែបស្រមោល ប៉ុន្តែគេបានសន្មត់ថា វាអាចជាមួយម៉ូឌែល Note 9 ព្រោះកន្លងមក ក៏ធ្លាប់មានព័ត៌មានលេចធ្លាយពីស្មាតហ្វូននេះ ក៏មិនតិចនោះដែរ។

អញ្ចឹងសរុបមកវិញ សម្រាប់ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមហ៊ុន Meizu ដែលកំពុងតែរង់ចាំ និងចង់ឃើញវត្តមាន ស្មាតហ្វូនស៊េរីថ្មីនេះ អាចធ្វើការចំណាំទុក ថ្ងៃដែលគេបានបង្ហាញ ដូចនៅខាងលើបាន។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗ យើងទាំងអស់គ្នា នឹងដឹងកាន់ជ្រាបច្បាស់ នៅពេលដែលស្មាតហ្វូននេះ ចេញប្រកាសជាផ្លូវការ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15309