Social Network

នេះជា Meizu 16 Plus Sound Color ថ្មី មាន​ភ្ជាប់​មក​ជាមួយ​កាស​ថ្លៃ AK Billie Jean ថែម​ទៀត

Meizu 16 Plus ជាស្មាតហ្វូនដែលមានអេក្រង់លាតធំ គែមខ្លី គ្មានម៉ូតឆក កម្លាំងម៉ាស៊ីនខ្លាំង និងមានលក្ខណៈសម្បត្

តិល្អៗច្រើន ដោយវាត្រូវបានខាងក្រុមហ៊ុនប្រកាសចេញ ជាផ្លូវការ កាលពីដើមខែសីហា ឆ្នាំ 2018 កន្លងទៅ តំណាល គ្នាជាមួយម៉ូឌែល Meizu 16។ ចំពោះស្មាតហ្វូននេះ គឺមានជម្រើស 2 ពណ៌ ដែលយើងអាចជ្រើសរើស រួមមាន ពណ៌ស និងពណ៌ខ្មៅ។

យ៉ាងណា ថ្មីៗនេះ ក្រុមហ៊ុន Meizu ក៏បានធ្វើការបញ្ចេញស្មាតហ្វូនម៉ូឌែល Meizu 16 Plus ជាមួយជម្រើសពណ៌ ពិសេ សថ្មីមួយទៀតហើយ ចូលមកបន្ថែមពីលើជម្រើសពណ៌ទាំង 2 មុន នោះគឺ Meizu 16 Plus Sound Color ជាម៉ូត Limited Edition ។ ចំពោះពណ៌ថ្មីនេះ វាគឺជាប្រភេទ Gradient Color ដែលជាការច្របាច់បញ្ចូលគ្នារវាងពណ៌ខៀវ និងពណ៌បៃតង (Aurora Blue) ជួយបង្កើនសម្រស់ អោយកាន់តែមានភាពទាក់ទាញ ថែមមួយកម្រិតទៀត។

នៅក្នុងប្រអប់ Meizu 16 Plus នេះ ទទួលបានការវេចខ្ចប់ យ៉ាងស្រស់ស្អាត ហើយជាពិសេសនោះ វាក៏មានភ្ជាប់ មក ជា មួយកាសខ្សែ Astrell&Kern Billie Jean ដែលមានតម្លៃដល់ទៅ 350 ដុល្លារ ដោយវាប្រកបដោយគុណភាពសម្លេង រងំរ ណ្តំចិត្ត ពេលដាក់ស្តាប់។ មិនទាន់អស់នៅឡើយទេ ព្រោះនៅមានរបស់មួយទៀតគឺដុំ Bluetooth ប្រភេទ Astrell&Kern XB10 ដែលយើងអាចដោតបន្តចូលពីកាស (មានរន្ធដោតកាស 3.5 មីលីម៉ែត្រ និង 2.5 មីលីម៉ែត្រ) ហើយវាក៏ Support ជាមួយ Bluetooth aptX HD ផងដែរ។

ជាចុងក្រោយ សម្រាប់ Meizu 16 Plus ជា Edition ពណ៌ថ្មីនេះ គឺមានតម្លៃ 680 ដុល្លារ ជាមួយជម្រើសរ៉េម 8GB + អង្គ ផ្ទុកទិន្នន័យទំហំ 128GB ដោយអ្នកអាចស្វែងរកទិញវាបាន តាមរយៈគេហទំព័រ Meizu.com។ ដូច្នេះ សម្រាប់ អ្នកដែល ចង់ប្តូរអារម្មណ៍ ជាមួយនឹងការប្រើប្រាស់ទូរសព្ទ Meizu 16 Plus Sound Color នេះ អាចពិចារណាបាន ព្រោះ ពណ៌ របស់វា ពិតជាស្រស់ស្អាត និងមើលទៅប្លែកតែម្តង បើធៀបនឹងម៉ូឌែល Meizu ផ្សេងៗ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15344