Social Network

Huawei: ស្មាតហ្វូន​អេក្រង់​បត់ នឹង​មាន​តម្លៃ​ធូរថ្លៃ​ជាង​ត្រកូល Flagship សម្រាប់​ថ្ងៃ​អនាគត

ឆ្នាំ 2019 នេះ គឺជាឆ្នាំដែលយើងចាប់ផ្ដើមឃើញនូវវត្តមាននៃស្មាតហ្វូន ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឲ្យម្ចាស់របស់វាកាច់បត់

អេក្រង់បាន ដោយពុំធ្វើឲ្យមានបញ្ហា បែក ប្រេះស្រាំ ឬឡើងស្នាមឡើយ។ ការដែលអាចធ្វើឲ្យស្មាត ហ្វូនមានសមត្ថភាព អេក្រង់ពិសេ សបែបនេះ ក៏ដោយសារតែបច្ចេកវិទ្យាបានបោះជំហ៊ានទៅដល់មួយកម្រិតទៀត។ យ៉ាងណាក៏ដោយ សម្រាប់ក្ដារដំបូងមួយ នេះយើង ឃើញថា ការចំនាយប្រាក់អភិវឌ្ឍន៍ឡើង ក៏មិនតិចដែរគឺអស់ច្រើន បានជាដូច្នេះហើយទើបបានជា ស្មាតហ្វូន ប្រភេទនេះ មានតម្លៃថ្លៃ។

ជុំវិញរឿងតម្លៃនេះ ក្រុមហ៊ុន Huawei ដែលបានលូកដៃកាន់តែជ្រៅក្នុងទីផ្សារមានសមត្ថភាពអាចបត់អេក្រង់បាន ដែលទើបនឹងប្រកាស ចេញនូវ Mate X កាលពីពេលកន្លងទៅថ្មីៗនេះបានឲ្យដឹងថា ខ្លួនជឿជាក់ថា តម្លៃនៃស្មាតហ្វូនដែលបង់អេក្រង់បាន នឹងធ្លាក់ចុះថ្លៃបន្តិ ច ម្ដង  ៗ ខណៈពេលបច្ចុប្បន្ននេះ Mate X មានតម្លៃលោតដល់ទៅ USD 2,585 ឯណោះក្នុងទីផ្សារអន្តរជាតិ។ បើទោះបីជាតម្លៃនេះថ្លៃ ហើយ ពិបាកនឹងរកម្ចាស់ក៏ពិតមែន តែ Huawei មានចក្ខុវិស្ស័យខ្ពស់ អាចមើលឃើញអំពីអនាគតទីផ្សារស្មាតហ្វូននាថ្ងៃអនាគត ដោយអះអាងថាស្មាតហ្វូនបង់អេក្រង់របស់ខ្លួននឹងធ្លាក់មកត្រឹមតែ USD 562 ប៉ុណ្ណោះសម្រាប់ជំនាន់ក្រោយៗ  ដោយតម្លៃនេះ ពុំបានបញ្ជាក់លម្អិតអំពីកម្លាំងម៉ាស៊ីននោះទេ អាចថាជាម៉ាស៊ីនធុនមធ្យមក៏ថាបាន។

ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅចិន នឹងចាប់ផ្ដើមធ្វើការលើគម្រោងនាំយកទូរស័ព្ទ ដែលអាចកាច់ បត់ អេក្រង់នេះបាន នាថ្ងៃអនាគតឆាប់ៗខាងមុខនេះ ហេតុដូច្នេះហើយ តម្លៃរបស់វានឹងកាន់តែប្រកួតប្រជែង ជាហេតុ ផលល្ អសម្រាប់ អ្នកប្រើប្រាស់ ក្នុងការទទួលយកតម្លៃបាន។ ក្នុងនោះក្រុមហ៊ុន Apple វិញក៏ពុំមានគម្រោងក្នុងការ នាំយកស្មាតហ្វូន បត់អេ ក្រង់ របស់ខ្ឡួនចូលទីផ្សារឆាប់ៗនេះដែរ គឺនៅប៉ុន្មានឆ្នាំទៅមុខទៀត។ បច្ចុប្បន្ននេះ Huawei បានកំពុងធ្វើការលើគម្រោង Augmented Reality Glasses ដែលជាបច្ចេកវិទ្យាថ្មីប្លែកខ្លាំង ដែលបើក សិទ្ធិឲ្យ ស្មាតហ្វូន មាន អេ ក្រង់ចាប់ពី 100 ទៅ 200 អ៊ីញ ហើយ បើគ្រាន់ តែនិយាយក៏ពិបាកស្រម៉ៃដល់រូបភាពដែរ ថាតើបច្ចេកវិទ្យាធំបែបនេះ នឹងមានរូបរាងបែបណា ខណៈពេលដែល Huawei សុំពេល 5 ឆ្នាំទៅមុខទៀតសម្រាប់ការសិក្សា និងអភិវឌ្ឍន៍វាឡើង។

អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលពេញចិត្តទៅលើស្មាតហ្វូនបង់អេក្រង់បាន ដែលផ្ដល់សិទ្ធិឲ្យអ្នកប្រើប្រាស់អេក្រង់ធំបាននោះ អ្នកត្រូវរង់ ចាំ ប៉ុ ន្មាន ឆ្នាំទៅមុខទៀត ទើបតម្លៃរបស់វាធ្លាក់ចុះក្រោម USD 1,000 នេះបើយោងតាមការយល់ឃើញរបស់ Huawei ហើយវា ពិត ជាអាច ក្លាយជាការពិត ព្រោះក្រុមហ៊ុនផលិតទូរស័ព្ទក៏ដឹងដែរថា តម្លៃថ្លៃពេក ក៏ពិបាករកអតិថិជនដែរ!

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15552