Social Network

nVIDIA ឈប់​ធ្វើ​ការ​ផ្គត់​ផ្គង់ Driver សម្រាប់​វ៉ែនតា 3D Vision និង​ក្រាហ្វិច​ស៊េរី​ចាស់​ៗ​ទៀត​ហើយ

អស់រយៈពេល 11 ឆ្នាំហើយ ដែលមុខងារ 3D Vision បានបង្ហាញខ្លួនកាលពីឆ្នាំ 2008 កន្លងទៅ ហើយមុខងារនេះ ក៏បានចេញជំនាន់ទី 2

នៅឆ្នាំ 2011 ដោយបានធ្វើការផ្លាស់ប្ដូរ បទពិសោធន៍លេងហ្គេមបែបប្លែក ផុសចេញពីអេក្រង់ ថែមទាំងអាចមើលខ្សែភាពយន្ត 3D បាន ថែមទៀតផង តែតម្រូវឲ្យមានម៉ូនីទ័រ ដែលមានមុខងារ 3D Vision និងវ៉ែនតាទើបបាន។ បើទោះបីជាមុខងារនេះ វាប្លែកក៏ពិតមែន តែបច្ចុប្បន្នមុខងារ AR និង VR បានឆក់យកតំណែងនេះ បាត់ទៅហើយ ថែមទាំងមានបទពិសោធន៍ ប្រើប្រាស់ល្អជាង ងាយ ស្រួល ប្រើប្រាស់ជាង មានប្រើប្រាស់ទូលំទូលាយ ជាងផងដែរ។

អាយុកាលកាន់តែចាស់ ហើយចំនួនអ្នកប្រើប្រាស់ កាន់តែធ្លាក់ចុះ ទីបំផុតក្រុមហ៊ុន nVIDIA បានប្រកាសជាផ្លូវការថា ខ្លួននឹង ឈប់ ធ្វើការផ្គត់ផ្គង់ Driver ជំនាន់ថ្មីៗ សម្រាប់មុខងារ 3D Vision របស់ខ្លួនចាប់ពីខែមេសា ឆ្នាំ2019 នេះតទៅហើយ។ មានន័យថាបច្ចុប្បន្ននេះ អ្នកដែលមានម៉ូនីទ័រ 3D និងវ៉ែនតា 3D Vision គឺនៅតែបន្តប្រើប្រាស់ បានដដែល គ្រាន់តែអ្នកលែងទទួលបាន ការអាប់ដេតថ្មីៗ នៅពេល Driver ជំនាន់ថ្មី បង្ហាញខ្លួនទៀតហើយ គឺអាចប្រើបានតែ Driver ជំនាន់ចុងក្រោយគេបង្អស់ប៉ុណ្ណោះ។ ជាងនេះទៅទៀត nVIDIA ក៏បានប្រកាស និងសម្រេចចិត្តឈប់ ធ្វើការផ្គត់ផ្គង់ Driver សម្រាប់ក្រាហ្វិចស៊េរីចាស់ៗ នៅលើម៉ាស៊ីន Gaming Laptop ឬម៉ាស៊ីន Laptop ទូទៅផងដែរ ដែលជាប្រភេទ GPU ប្រើប្រាស់ Architecture Kepler-Series គិតចាប់ពី 600M Series ឡើងរហូតដល់ 900M Series នៅខែមេសា ឆ្នាំ 2020 ខាងមុខ តែនៅបន្តផ្គត់ផ្គង់ Driver សម្រាប់ក្រាហ្វិចរបស់ Desktop ដដែល។

បើទោះបីជា 3D Vision ឈប់ទទួលបានការផ្គត់ផ្គង់ Driver ពី nVIDIA ក៏ដោយ តែសម្រាប់ Driver សម្រាប់ក្រាហ្វិចវិញ ក៏អាចនឹងបញ្ចប់បានភ្លាមៗនោះដែរ គឺអាចចាប់ផ្ដើម ដេញស៊េរីពី 600M Series មកមុន ឡើងរហូតដល់ 900M Series តាមក្រោយ។ ហេតុដូច្នេះ សម្រាប់ប្រិយមិត្ត ដែលប្រើ ឬមានមុខងារ 3D Vision នេះប្រើប្រាស់ មិនបាច់ខ្វល់ច្រើននោះទេ អ្នកនៅតែអាចមើល និងប្រើការបានធម្មតា រីឯម្ចាស់ Laptop ស៊េរីចាស់ៗ ក៏កុំទាន់បារម្មណ៍ច្រើនដែរ ព្រោះ Driver ជំនាន់ថ្មីៗ នឹងធ្លាក់ជាបន្តបន្ទាប់ នាពេលក្រោយ ចាំដល់ឆ្នាំក្រោយ ចាំគិតទៀត។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15558