Social Network

អគ្គនាយករង Lenovo បាន​បង្ហោះ​រូបភាព​គម្រូ​ប៉ុន្មាន​សន្លឹក​ថត​ចេញ​ពី​កាមេរ៉ា​ភ្នែក​បួន Z6 Pro ជំនាន់​ថ្មី មុន​ថ្ងៃ​ប្រកាស​ចេញ!

ក្រុមហ៊ុន Lenovo បានត្រៀមខ្លួនរួចជាស្រច ក្នុងការបញ្ចេញជាផ្លូវការ នូវស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មី ម៉ូឌែល Z6 Pro ដែលនឹងរៀបចំឡើងនៅថ្ងៃទី 23 ខែមេសា ឆាប់ៗនេះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ យ៉ាងណា

នាពេលកន្លងមក ក្រុមហ៊ុន Lenovo ក៏ធ្លាប់បានចែករំលែកនូវពត៌មានបន្ដិចបន្ដួច ផងដែរ ពាក់ព័ន្ធនឹងស្មាតហ្វូនមួយនេះ ដោយវានឹងមានភ្ជាប់មកជាមួយ បច្ចេកវិទ្យាសេនស័រកាមេរ៉ាប្រភេទ HyperVision ថ្មី។

បន្ថែមពីនេះ ក៏មានប្រភពជិតស្និទ្ធមួយ បានបង្ហើបអោយដឹងថា Lenovo Z6 Pro អាចជាស្មាតហ្វូនដំបូងគេលើទីផ្សារ ដែលនឹងនាំយកមកនូវ សេនស័រកាមេរ៉ាទំហំធំដល់ទៅ 100 មេហ្គាភិចសែល។ សម្រាប់កាមេរ៉ាគោល គឺមានទំហំ 48 មេហ្គាភិចសែល ចំណែកលេនកាមេរ៉ាផ្សេងៗ យើងនៅមិនទាន់បានដឹងអ្វីអោយលម្អិត នៅឡើយទេ គឺមានតែរង់ចាំថ្ងៃប្រកាសពី Lenovo ដោយផ្ទាល់ តែម្តង។

ដោយឡែក នៅក្នុងថ្ងៃនេះ ស្រាប់តែលោក Chang Cheng ជាអគ្គនាយករងប្រចាំក្រុមហ៊ុន Lenovo បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានថតចេញពីកាមេរ៉ា Lenovo Z6 Pro ជំនាន់ថ្មី ជាមួយប្លង់ពេលយប់ ប្លង់ពេលថ្ងៃ ប្លង់ពេលព្រះអាទិត្យរះ និងព្រះអាទិត្យលិច។ ដើម្បីកុំអោយខាតពេលយូរ ហើយចង់ដឹងថារូបភាពថតចេញពី Lenovo Z6 Pro មានគុណភាពច្បាស់កម្រិតណា សូមធ្វើការទស្សនាដូចខាងក្រោម៖

•    ប្លង់ពេលយប់


•    ប្លង់ពេលថ្ងៃ


•    ប្លង់ពេលព្រះអាទិត្យរះ និងលិច


បន្ថែមពីនេះ យើងក៏បានឃើញវីដេអូដែលបង្ហាញពីសមត្ថភាពលើកាមេរ៉ា Lenovo Z6 Pro ផងដែរ៖


ផ្អែកទៅលើរូបភាព និងវីដេអូ ដែលយើងបានឃើញនេះ គឺថាកាមេរ៉ាក្រោយដែលមានភ្នែកបួន Lenovo Z6 Pro ពិតជាមានសមត្ថភាព ប្រសើរច្រើន ទាំងប្លង់ថតបានកាន់តែទូលាយ ប្លង់ពេលយប់អោយពន្លឺចូលបានច្រើន ប្លង់ពេលថ្ងៃអោយពណ៌ដឹងច្បាស់ ស្រស់បែបធម្មជាតិ ហើយប្លង់ព្រះអាទិត្យរះ/លិចវិញ ក៏មិនអន់ដែរ សម្រាប់ពណ៌ដែលចាក់ចេញមក។ ដើម្បីអោយដឹងលម្អិត និងច្បាស់បន្ថែមពីកាមេរ៉ាភ្នែកបួននេះ សូមតាមដាននៅថ្ងៃស្អែក ពេលវាចេញប្រកាសជាផ្លូវការ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15876