ចំណាយពេលជាង ៣០ឆ្នាំ ក្នុងភាពជាបុព្វជិត និងផ្សព្វផ្សាយធម៌ព្រះពុទ្ធ ភិក្ខុវិជប្បញ្ញោ សាន សុជា សម្រេចលាសិក្ខាហើយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។
Read more: អត្ថន័យ ក្នុងបទ "សុំម្ដាយលាសិក្ខា" របស់ សាន សុជា...
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំយុទ្ធនាការតាមកម្រិតវិទ្យាល័យក្នុងកម្មវិធីលើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ ដោយបានចាប់ផ្តើមអនុវត្តជាលើកដំបូងនៅ នៅវិទ្យាល័យហ៊ុនសែនបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នឹងបន្តទៅកាន់វិទ្យាល័យគោលដៅមួយចំនួនទៀត នៅខេត្តកំពង់ធំ កំពង់ចាម និងរាជធានីភ្នំពេញ។
Read more: ក្រសួងអប់រំ រៀបចំយុទ្ធនាការលើកកម្ពស់សមត្ថភាពសិស្សានុសិស្សលេីវិធីសាស្រ្តរៀន...
(បរទេស)៖ កម្មវិធីផ្ញើសារ WhatsApp កំពុងប្រឈមមុខនឹងការផាកពិន័យជាលើកដំបូងក្នុងប្រទេសរុស្ស៊ីក្នុងទំហំទឹកប្រាក់ជាង ៥ម៉ឺនដុល្លារ ជុំវិញការមិនព្រមលុបមាតិកាហាមឃាត់ ខណៈដែលប្រទេសរុស្ស៊ី នៅតែបន្តតឹងសរសៃកជាមួយនឹងប្រទេសអ៊ុយក្រែន។
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា នឹងធ្វើការដាក់ដំណើរការយុទ្ធនាការណ៍ដ៏ថ្មីស្រឡាងមួយដែលហៅថា «តុកតុក» ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន។
Read more: ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន ពីយុទ្ធនាការណ៍ «តុកតុក» របស់អិលអូអិលស៊ី...
ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ខណៈដែលតារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា ត្រូវបានទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក "Forbes" បានយកទៅចុះផ្សាយនៅក្នុងមាតិការព័ត៌មានរបស់ពួកគេយ៉ាងកម្រ។
Read more: មោទនភាពទៀតហើយ Vannda ល្បីខ្លាំង រហូតទស្សនាវដ្ដីអាមេរិក Forbes...
(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple ដែលជាជើងខ្លាំងផលិតស្មាតហ្វូន និងដំណើរការបច្ចេកវិទ្យា បានដាក់កម្រិតលើការប្រើប្រាស់កម្មវិធី AI ChatGPT និងកម្មវិធីបញ្ញាសិប្បនិម្មិតផ្សេងទៀតសម្រាប់បុគ្គលិកខ្លួន ដោយលើកហេតុផលថា ខ្លាចលេចធ្លាយទិន្នន័យសម្ងាត់តាមរយៈការប្រើកម្មវិធី AI នេះ។
Read more: សូម្បីតែ Apple ក៏ព្រួយបារម្ភលើការប្រើប្រាស់ ChatGPT ដែរ
(ភ្នំពេញ)៖ បើកគណនីធនាគារ ប៊ីអាយស៊ី (BIC Bank) បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ថែមទាំងបានប្រាក់ចំណេញ ៥.៥៥$ មកវិញទៀត បន្ទាប់ពីលោកអ្នកបានផ្ទេរប្រាក់ ១៨$ ចូលក្នុងគណនីថ្មីនេះ! រកឯណាបាន ?
Read more: បើកគណនីធនាគារ ប៊ីអាយស៊ី បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ថែមទាំងបានប្រាក់ចំណេញ...
ភ្នំពេញ-- អតិថិជន SmartVIP ទទួលបានការបញ្ចុះពិសេស លើតម្លៃសំបុត្ររឿង Fast X នៅគ្រប់រោងភាពយន្ត Major Cineplex by Smart និង Legend Cinema។ ការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃទី 18 ខែឧសភា ឆ្នាំ 2023 នេះតទៅ។
Read more: អតិថិជន SmartVIP ទទួលបានការបញ្ចុះតម្លៃសំបុត្រលើរឿង Fast X
ជាក់ស្តែង*1200# គឺជាលេខកូដពិសេសដែលជួយឲ្យអតិថិជនប្រើប្រាស់ទូរស័ព្ទគ្រប់ប្រព័ន្ធអាចត្រួតពិនិត្យ និងធ្វើការចុចផ្ដាច់រាល់សេវាកម្មក្នុងប្រព័ន្ធទូរស័ព្ទរបស់ខ្លួន ដើម្បីចៀសវាងការបញ្ចូលលុយហើយកាត់លុយ ដោយមិនដឹងមូលហេតុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅតែមានការត្អូញត្អែរចម្ងល់ ឆ្ងល់ហេតុអ្វីបានជា ឥឡូវក្រុមហ៊ុនទូរគមនាគមន៍ចល័តកាត់លុយលឿនម៉្លេះ ធ្លាប់តែបញ្ចូលលុយប្រើបានយូរថ្ងៃ ប៉ុន្តែឥឡូវស៊ីលុយអស់លឿន ធ្វើឲ្យការចំណាយលុយទៅលើការបញ្ចូលលុយទូរស័ព្ទអស់ច្រើនជាងមុន រហូតដល់ផ្ទុះការចេញវីដេអូខឹង តវ៉ា ត្អូញត្អែរនៅលើ TikTok ។
ខេត្តព្រះសីហនុផ្ដើមទទួលបានវត្តមានរោងចក្រផលិតសំបកកង់រថយន្តហើយ ដោយរោងចក្រនេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ជាគម្រោងវិនិយោគរបស់វិនិយោគិនចិនក្រោមទុនវិនិយោគជាង ៣០០ដុល្លារអាមេរិក។
Read more: រីករាយ ខេត្តព្រះសីហនុ មានរោងចក្រផលិតសំបកកង់ហើយ...
បច្ចុប្បន្នពិភពលោក កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបញ្ចេញផ្សែងប៉ះពាល់បរិស្ថាន។
Read more: Toyota៖ ចង់កាត់បន្ថយការបញ្ចេញផ្សែង មិនចាំបាច់ទាល់តែប្រើឡានអគ្គិសនីនោះទេ
(ភ្នំពេញ)៖ ស្កាយនីន បានក្លាយជាបុគ្គលឆ្នើមរបស់កម្ពុជាក្នុងវ័យត្រឹមតែ ១៨ឆ្នាំ ដោយដណ្តើមបានមេដាយមាសជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ Seagames លើកទី៣២ ក្នុងព្រឹត្តិការណ៍ E-Sports PUBG Mobile Mixed Individual Event។
Read more: ប្រវត្តិពីក្រោយខ្នងនៃភាពជោគជ័យរបស់ម្ចាស់មេដាយមាស Pub G Mobile
realme Narzo N53 ដែលមានស្មាតហ្វូនទី៣ មានថ្ងាស Mini Capsule នឹងត្រូវបញ្ចេញលក់ជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភាខាងមុខនេះ តម្លៃចាប់ពី ១០៩ដុល្លារឡើងទៅ នៅទីផ្សារបរទេស។ ស្មាតហ្វូនកម្រិតថវិកានេះ មានអេក្រង់ទំហំ ៦,៧៤អ៊ីញ ប្រភេទ LCD ជាមួយនឹងកម្រិត resolution HD+ និងល្បឿន 90Hz។
Read more: ស្មាតហ្វូន realme ទីបី ដែលមានថ្ងាស Mini Capsule ជិតចេញលក់ហើយ តម្លៃធូរថ្លៃ
ប្រយ័ត្នខូច Gmail ចូល Facebook លែងកើត! Google នឹងលុបចោលនូវ Gmail ទាំងឡាយណាក្នុងលក្ខខណ្ឌទាំងនេះ
តើអស្ចារ្យយ៉ាងណាទៅ !៧ឆ្នាំទៀត កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះប្រព្រឹត្តិការណ៍កីឡាធំមួយនេះ
តារាសម្ដែង ស្រេង សុកាន់ដា ហៅនាងខ្ញុង បញ្ចេញជាសាធារណៈនូវមូលហេតុមួយចំនួនដែលនាំឲ្យរូបនាង និងស្វាមីចេះតែឈ្លោះប្រកែក និងមើលមុខគ្នាមិនចេះចប់ ចាប់តាំងពីនាងធ្លាក់ខ្លួនជាប់បំណុលគេច្រើន។
Read more: ខ្ញុង លើកមូលហេតុនាំឲ្យរូបនាង និងស្វាមីឈ្លោះប្រកែក មើលមុខគ្នាមិនចំស្ទើររាល់ថ្ងៃ
កញ្ញា ស៊ិន យូប៊ីន ដ៏ស្រស់ប្រិមប្រិយ បានទាក់ទាញការចាប់អារម្មណ៍ម្ដងទៀតហើយ ក្រោយពីនាងបានបង្ហាញវត្តមានម្ដងទៀតលើទឹកដីអឺរ៉ុប ក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកានដ៏ល្បីល្បាញលើកទី ៧៦ របស់បារាំង ដែលប្រមូលផ្ដុំដោយតារាល្បីៗមកពីទូទាំងពិភពលោក។
Read more: កំពុងចាប់អារម្មណ៍ខ្លាំង ស្រីស្អាត ស៊ិន យូប៊ីន...
តារាម៉ូដែល និងជាអតីតម្ចាស់មកុដ នៃកម្មវិធីMiss Grand Cambodia 2022 ហង្ស សុរិយាន់
Read more: ហង្ស សុរិយាន់ ព្រលយពាក្យថ្មី ក្រោយមហាហង្ស ទាមទារមកុដ និងឈៀងពីអតីតបវរកញ្ញា ៣រូប
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសដំណឹង នៃការប្រលងស្នាដៃតែងនិពន្ធ និងកំណាព្យរឿង ប្រចាំឆ្នាំ២០២៣ ដោយបេក្ខជនអាចលើកយកប្រធានបទសេរី ប៉ុន្ដែត្រូវកំណត់មិនឲ្យលើសពី១៥ ទៅ៣០ទំព័រA4។
Read more: ក្រសួងវប្បធម៌ ប្រកាសដំណឹងប្រលងស្នាដៃតែងនិពន្ធ ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ២០២៣
Toyota Agya ឬហៅម្យ៉ាងទៀតថា Toyota Wigo បានកំពុងទទួលបានការបញ្ជាទិញយ៉ាងភ្លុកទឹកភ្លុកដី នៅបណ្តាលប្រទេសអាស៊ានមួយចំនួនតួយ៉ាង ដូចប្រទេសឥណ្ឌូណេស៊ីជាដើម។
កាលពីដើមឆ្នាំ ២០២៣ Toyota បានធ្វើការប្រកាសបង្ហាញចេញរថយន្តប្រភេទ A-Hatchback ឡើងកក្រើកទីផ្សាររបស់ប្រទេសឥណ្ឌូណេស៊ី ដែលរថយន្តនេះមានឈ្មោះថា Toyota Agya ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញ ធ្វើអោយអតិថិជនរបស់ខ្លួនធ្វើការកក់ និងទិញរហូតដល់ទៅដល់ចំនួនជាង ៧ ពាន់គ្រឿង នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីនាៗរបស់ប្រទេសឥណ្ឌូនេស៊ី ។
ជាមួយនឹងភាពជោគជ័យនេះយើងសង្ឃឹមថា រថយន្តនេះក៏អាចធ្វើការបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗផងដែរ ពីព្រោះជាទូទៅ រាល់ការបង្ហាញរថយន្តម៉ូឌែលថ្មីចុងក្រោយណាមួយ មិនថានៅថៃ ឬ ឥណ្ឌូនេស៊ីទេ ប្រទេសកម្ពុជានឹងនាំចូលបន្ទាប់ក្នុងរយៈពេលដ៏ខ្លី។
សារព័ត៌មានយើងក៏មិនស្ងៀមដែរ បានឆ្លៀតសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខនាំចូលរថយន្តតូយ៉ូតាថ្មីៗជាច្រើនប្រភេទធ្វើអោយរង្គើរទីផ្សាររថយន្តនៅកម្ពុជាផងដែរ។
ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា “ ដើម្បីផ្តល់លិទ្ធភាពដល់អតិថិជនទិញរថយន្តថ្មីខ្នាតតូចដែលមានសមត្ថភាពខ្លាំងសក្តិសមតម្រូវការបច្ចុប្បន្ន ព្រមជាមួយតម្លៃសមរម្យ និងសន្សំសំចៃ ក្រុមហ៊ុននឹងនាំយកចូលយកមកទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ“។ ប៉ុន្តែថ្ងៃនេះ (សារព័ត៌មាន) សូមធ្វើការលើកយកនូវចំណុចពិសេសៗ ដែលមានភ្ជាប់មកជាមួយរថយន្ត A-Hatchback មួយនេះ ថាតើហេតុអ្វីទើបធ្វើអោយរថយន្តមួយនេះជោគជ័យខ្លាំង នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីបែបនេះ? តោះទស្សនាវីដេអូជាមុនសិន!
ជាមួយរូបរាងដ៏ទាន់សម័យនេះ Toyota Agya ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម កំពស់ 1,505 ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ 2,525 ម.ម និងកំពស់ពីដីទៅបាតរថយន្ត 160 ម.ម ។
រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ: ការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រ និង មានអំណាចទាំងផ្នែកចង្កៀង និង កាងលំហូខ្យល់ខាងមុខ និង ខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប3D អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។ ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិការក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង LED និង អំពូលលំអនៅពេលថ្ងៃផងដែរ។
ប្រណិតភាពនៃផ្នែកខាងក្នុង: សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខ និង ខាងក្រោយ ហើយការរចនាតាប្លូនិងបរិក្ខាប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំ៨អ៊ីញ អាចភ្ជាប់មុខងារ Apple Carplay & Android Auto បានផងដែរ។
ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ:តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងរថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះ វាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ Blind Spot Monitoring ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។
យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើ មានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែម (សារព័ត៌មាន) នឹងធ្វើការចែករំលែកបន្តទៀត៕ សាកល្បងទាយមើល តើរថយន្តនេះពេលមកដល់ស្រុកខ្មែរតម្លែប៉ុន្មានដែរ?
ដកស្រង់ពី៖Sabay
ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តភីកអាប់ដ៏ល្បីល្បាញចាស់វស្សារបស់ខ្លួនគឺ Tacoma ស៊េរីឆ្នាំ២០២៤ ដែលបានកែរូបរាងថ្មី និងប្រើម៉ាស៊ីនថ្មីផងដែរ ជាពិសេសមាន option ថ្មីមួយផ្តោតលើការបើកបរ Off-Road ដែលបង្កក្តីបារម្ភដល់គូប្រជែងក្នុងទីផ្សារដូចជា Nissan Frontier, Colorado និងFord Ranger ជាដើម។
រថយន្តភីកអាប់ធុនកណ្តាលនេះ មានជម្រើសម៉ូឌែល៤ដូចជា៖
-SR: ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២២៨សេះ និងកម្លាំងរមួល ៣២៩ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។
-SR5: ប្រើម៉ាស៊ីន i-Force ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខដៃ ៦វគ្គ និងមានជម្រើសលេខអូតូ ៨វគ្គផងដែរ ហើយបានបង្កើនកម្លាំងដល់ ២៧៨សេះ និងកម្លាំងរួមល ៤២៩ញ៉ូតុនម៉ែត្រ។
-TRD Pro: ជាប្រភេទ Hybrid លើកដំបូងសម្រាប់ Tacoma ប្រើម៉ាស៊ីន i-Force Max ចំណុះ ២,៤លីត្រ Turbocharge ផលិតបានកម្លាំងសរុប ៣២៦សេះ និងកម្លាំងរមួល ៦៣០ញ៉ូតុនម៉ែត្រ។
-Trailhunter: ជា option ថ្មីសម្រាប់ Tacoma ដែលផ្តោតលើការបើកលើផ្លូវ Off-Road និងប្រើម៉ាស៊ីនដូច TRD Pro ដែរ ជាមួយរង្វង់កង់ ១៨អ៊ីញ សំបកកង់ Goodyear Torritory R/T ៣៣អ៊ីញ និងប្រព័ន្ធបូម 2.5 inch forged monotube Old Man Emu។
ផ្នែកខាងក្នុងរបស់ Toyota Tacoma 2024 ក៏ត្រូវបានឌីហ្សាញថ្មីទំនើបផងដែរ គឺបំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្តថាច់ស្រី្គន ១៤អ៊ីញ ព្រមទាំងមានអេក្រង់ Head up display ផងដែរ។ ជាមួយគ្នានេះវាបំពាក់ speaker JBL ១០គ្រាប់ និងឆ្នាំងសាកឥតខ្សែជាដើម។
Tacoma ស៊េរីថ្មីនេះ ក៏កាន់តែមានសុវត្ថិភាពជាងមុនផងដែរ ដោយបំពាក់ប្រព័ន្ធ Toyota Safety Sense 3.0។ គួរឱ្យចាប់អារម្មណ៍ទៀតនោះ វាមាន Mode សម្រាប់បើកបរលើស្ថានភាពផ្លូវដូចជា Mud, Dirt និង Sand និងមុខងារ Crawl Control ប្រសើរជាងមុន និងការអភិវឌ្ឍកៅអីថ្មី IsoDynamic Performance ដើម្បីជួយទប់លំនឹងអ្នកដំណើរ ពេលបើកលើផ្លូវ Off-Road៕
ដកស្រង់ពី៖Sabay