Social Network

ឯកឧត្តម សាយ បូរិន ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្រែក្លាយប្រទេស ឲ្យមានការរីកចំរើនលើគ្រប់វិស័យដូចបច្ចុប្បន្ន

 នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម សាយ បូរិន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយឃុំដូនតី អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ ឆ្លងសាលាមត្តេយ្យ សហគមន៍ និងសមិទ្ធផលនានា ភូមិពោធិ៍ព្រឹក្សលិច ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សាយ បូរិន សមាជិកព្រឹទ្ធសភា មានប្រសាសន៍ថា ៖ វិស័យអប់រំកុមារ គឺជាវិស័យ មួយដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍន៍ នូវធនធាន មនុស្ស ប្រកបដោយ សមត្ថភាព ជំនាញ មានសីលធម៌ សុជីវធម៌ ចាប់ពីកុមារនេះទៅ ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួង អប់រំ យុវជន និង កីឡា គឺអប់រំ សម្រាប់យើង ទាំងអស់គ្នា គឺសម្តៅធ្វើយ៉ាងណា ឲ្យមានសមធម៌ ក្នុងការទទួលបាន នូវសេវាអប់រំ គ្រប់កម្រិត និងមានគុណភាព ។

ឯកឧត្តម បានបញ្ជាក់ថា សូមប្រជាពលរដ្ឋ ទាំងអស់ ត្រូវជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានប្រែ ក្លាយប្រទេស តាំង ពីបាតដៃទទេ ឲ្យមានការ រីកចំរើន លើគ្រប់វិស័យ ។

ឯកឧត្តម បន្តថា ៖ បើចង់ឲ្យ ប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យត្រូវ បន្តបោះឆ្នោតគាំទ្រ រាជរដ្ឋាភិបាល បច្ចុប្បន្ន ដែលសម្តេចតេជោ ជាប្រមុខ ពីព្រោះតាមរយៈ ការផ្តល់សេចក្តី ទុកចិត្តជាច្រើនឆ្នាំ កន្លងមកនេះគឺ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព យ៉ាងលេញតាមបែប លទ្ធិប្រជាធិបតេយ្យ ក្នុងនោះការកសាង និងអភិវឌ្ឍន៍ មិនថា អាណាចក្រ និងពុទ្ធចក្រនោះទេ គឺមានភាពរីកចម្រើន យ៉ាងឆាប់ ជាក់ស្តែង ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ក្នុងនោះខាង វិស័យសាសនា ក៏មានការរីកចម្រើន និងសេរីភាព គ្រប់បែបយ៉ាង តាមជំនឿ របស់ប្រជាពលរដ្ឋ រៀងៗខ្លួន ។

ឯកឧត្តម សាយ បូរិន បានអំពាវនាវ ទៅដល់មាតាបិតា និង អាណាព្យាបាល សិស្សទាំងអស់ ជម្រុញគាំទ្រ សាលាមត្តេយ្យ សហគមន៍ បានច្រើនកន្លែង និង បញ្ជួនកូនដែល មានអាយុក្រោម ៥ឆ្នាំ មកចូលរៀន អ្នកគ្រូគប្បី ខិតខំបង្រៀនសិស្ស ជាគុណប្រយោជន៍ សម្រាប់កុមារជំនាន់ ក្រោយៗទទួល បានការអប់រំគ្រប់ៗគ្នា ក្លាយទៅជាពលរដ្ឋ ដែលមានការអប់រំ និង ជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេស និង រួមគ្នាអភិវឌ្ឍន៍ សង្គមជាតិ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការ ជាក់ស្តែង ផងដែរ ៕