Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុនធំ២ ចាប់ដៃគ្នា វិនិយោគលើការសាងសង់ផ្សារ នឹងផ្ទះល្វែងជាង៥០០ល្វែង នៅតំបន់ពាណិជ្ជកម្ម ក្នុងខេត្តត្បូងឃ្មុំ ក្រោមទុនវិនិយោគជាង៥០លានដុល្លារ!!

  • Print

(ត្បូងឃ្មុំ)៖ ដោយសារតែ កំណើនប្រជាពលរដ្ឋ កាន់តែច្រើនទៅៗ ធ្វើឲ្យតំរូវការ ទីផ្សារទាំងការប្រកប របររកស៊ី និងទីកន្លែងស្នាក់ នៅកាន់តែធំទូលាយ ដែលជំរុញលើ ការអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ទាំងនេះកើតចេញ ពីប្រទេសមានស្ថេរភាព នយោបាយពេញលេញ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ទូទាំងប្រទេស ដែលស្ថិតក្រោមការដឹកនាំ ដ៍ត្រឹមត្រូវ និងឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៍ឆ្នើម ។

ក្នុងនោះខេត្តត្បូងឃ្មុំ ជាខេត្តកូនពៅ ដែលកំពុងតែមាន ការរីកចំរើនឥតឈប់ឈរ ដែលយើងឃើញថា គ្រប់វិស័យទាំងអស់ មានការវិវត្តន៍ យ៉ាងឆាប់រហ័ស ហេដ្ឋារចនាសម្ព័ន្ធនានា សំណង់អគារ មន្ទីរពេទ្យ សាលារៀន ផ្លូវធំៗជាច្រើន ខ្សែខ្វាត់ខ្វែង បានលេចរូបរាង ឡើងជាបន្តបន្ទាប់ តំបន់ទេសចរណ៍ ជាច្រើនកន្លែង កំពុងទទួលបាន ភ្ញៀវទេសចរ ជាហូរហែរ ហើយតំរូវការទីផ្សារ ជាចំនុចសំខាន់បំផុត សំរាប់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ងាយស្រួលក្នុង ការប្រាស្រ័យ ទំនាក់ទំនងគ្នា តាមរយ:ការ ផ្លាស់ប្តូរទំនិញ និងផលិតផល ឲ្យកាន់តែងាយ ស្រួលនៅក្នុង ខេត្តត្បូងឃ្មុំ ។

ដោយមើល ឃើញឪកាសល្អបែបនេះ ក្រុមហ៊ុនត្រាស់មី អ៉ិនវេសមេន និងក្រុមហ៊ុន ហ្វាសាត ខនស្ត្រាក់សិន បានចាប់ដៃ សហការរួមគ្នា សាងសង់ផ្សារ និងផ្ទះល្វែង ពាណិជ្ជកម្មជាង៥០០ល្វែង ដើម្បីពង្រីក វិសាលភាព លើការវិនិយោគ អោយកាន់តែខ្លាំងក្លា បន្ថែមទៀត លើទឹកដី ខេត្តត្បូងឃ្មុំ ក៍ដូចជាដើម្បី បំពេញ នូវការទទ្ទឹងរងចាំ របស់ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ និងមន្រ្តីរាជការ ចង់ឃើញផ្សារ និងផ្ទះល្វែង នៅទីរួមខេត្តត្បូងឃ្មុំ នឹងលេចរូបរាងឡើង ដោយកន្លងមក មានតែក្នុងផែនទី នៃគម្រោងអភិវឌ្ឍន៍ តែប៉ុណ្ណោះ ។

ដោយឡែកនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ សំណង់ផ្សារ នឹងផ្ទះល្វែងយ៉ាងល្អប្រណិត ត្រូវបានរៀបចំក្រុងពាលី បើកការដ្ឋាន សាងសង់ជាផ្លូវការ នៅតំបន់រដ្ឋបាល ខេត្តត្បូងឃ្មុំ ដោយគ្រោងចំណាយ ថវិការប្រមាណជាង ៥០លានដុល្លារ ក្រោមការវិនិយោគ របស់ក្រុមហ៊ុនធំៗចំនួន ២ខាងលើ ដែលសហការ ជាមួយនឹងរដ្ឋ ដោយមានការចូលរួម ពីអាជ្ញាធរ អាជីវករ និងប្រជាពលរដ្ឋ យ៉ាងច្រើងកុះករ ផងដែរ ។

បើតាមលោក ប៊ុត គីណែត តំណាងឲ្យក្រុម ហ៊ុនត្រាស់មី ឲ្យដឹងថា ៖ មូលហេតុដែល ក្រុមហ៊ុន មានបំណងចង់ អភិវឌ្ឍន៍នៅតំបន់នេះ គឺដោយយោងសេចក្តី សំរេចលេខ 078 ស ស រ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤កន្លងទៅ ស្តីពីការឲ្យប្រើប្រាស់ ប្លង់គោល ប្រើប្រាស់ដី និងផែនទីទីរួមខេត្តត្បូងឃ្មុំ ក្នុងការអភិវឌ្ឍន៍ ទៅលើដីចំនួន ១០ហិចតា ស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម ផ្ទាល់តែម្តង។ ក្នុងនោះ ក្រុមហ៊ុនធ្វើការ វិនិយោគ សាងសង់ផ្សារទី រួមខេត្តត្បូងឃ្មុំ និងសំណង់ផ្ទះល្វែង មានទុនជាទឹកប្រាក់ រហូតដល់ទៅ ៥០លានដុល្លារ ឯណោះ ដោយធ្វើនៅតំបន់ពាណិជ្ជកម្ម ស្របតាមប្លង់គោល របស់ខេត្ត តាមប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងជំហានដំបូង ត្រូវសង់ផ្ទះចំនួន ២២០ល្វែង ។ ក្នុងពេលខាងមុខ បន្ទាប់ពីផ្សារលេចចេញ ជារូបរាងហើយនោះ ក្តីរំពឹងនឹងមាន ប្រជាពលរដ្ឋមករស់នៅ និងអាជីវករ លក់ដូរ មករកសុីយ៉ាង ច្រើនកុះករ ។

ចំណែកឯលោក ឡាយ ឆាយម៉េង នាយកប្រតិបត្តិ ក្រុមហ៊ុនហ្វាសាត ខនស្រ្តាក់សិន ដែលទទួលសិទ្ធលើការ វិនិយោគនេះ ឲ្យដឹងដែរថា នៅតំបន់ពាណិជ្ជកម្ម ដែលត្រូវសាងសង់ផ្សារនៅ ទីរួមខេត្ត គឺមានការបែកចែក ទៅតាមប្រភេទមុខ ទំនិញនីមួយៗ ក្នុងនោះត្រូវចំណាយទុនសាងសង់ សំណង់ផ្ទះល្វែងចំនួន ៥២០ល្វែង ដោយត្រូវបានធ្វើឡើង តាមដំណាក់កាល។ លោក បន្ថែមថា សម្រាប់ម៉ូតផ្សារវិញ ត្រូវធ្វើតាមរចនា បទសាលាខេត្តត្បូងឃ្មុំ ដើម្បីឲ្យមានភាព ទាក់ទាញ ។ រីឯនៅជុំវិញផ្សារ មានដាំដើមឈើ និងតាមមុខផ្ទះ ដើម្បីបង្កើត គំរបបៃតង ធ្វើឲ្យការរស់នៅ ផ្សារភ្ជាប់នឹងធម្មជាតិ មានបរិស្ថានល្អ ជាផ្នែកមួយកាត់ បន្ថយនូវកំដៅថ្ងៃ បានមួយកំរិតផងដែរ ។

ចំពោះចំណាប់ អារម្មណ៍ប្រជាពលរដ្ឋ ក៍ដូចជាអាជីវករ ដែលរស់នៅទីនេះ និងចូលរួមឳកាសនោះ បានបង្ហាញ អារម្មណ៍ ត្រេកអរជាខ្លាំង ដោយឃើញប្រទេសកម្ពុជា នៅពេលនេះ មានការរីកចំរើន ឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ តាំងពីទីក្រុងរហូត ដល់ជនបទ ជាពិសេសពេលនេះឃើញថា ក្នុងខេត្តត្បូងឃ្មុំ មានសន្ទុះជា ខ្លាំងរីកដុះដាល លើគ្រប់វិស័យ ពិសេសទាំងមន្ទីរពេទ្យ សាលារៀន រួមទាំងផ្សារ ដ៏ធំទំនើប ដែលបង្កលក្ខណៈ ងាយស្រួលក្នុងការ ប្រកបរបររកស៊ី និងរស់នៅ លើទឹកដីខេត្ត កូនពៅមួយនេះ ជាពិសេសបង្កើត ទីផ្សារការងារក្នុងស្រុក ជៀសវាង និងកាត់បន្ថយការ ចំណាកស្រុក ទៅរកការងារធ្វើផ្សេងៗ ៕