Social Network

ឯកឧត្តមរដ្ឋមន្ត្រី វង សូត នាំយកថវិការជាង២៩លានរៀល ទៅផ្តល់ជូនគ្រួសារ ផង់ វាន សមាជិកក្រុមប្រឹក្សាឃុំក្រែក ដែលស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរ ពេលធ្វើដំណើរទៅបោះឆ្នោតព្រឹកមិញ!!

(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលដំណឹងថា លោក ផង់ វាន សមាជិកក្រុមប្រឹក្សាឃុំក្រែក បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ពេលធ្វើដំណើរទៅ បោះឆ្នោតព្រឹកមិញនេះ ភ្លាមៗ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក និងលោកអភិបាល ស្រុកពញាក្រែក រួមទាំងមន្ត្រីរាជការ ជាច្រើនរូបទៀត បានចុះសំណេះសំណាល ចូលរួមមរណៈទុក្ខដ៍ក្រៀមក្រំ ចំពោះគ្រួសារនៃសព ព្រមទាំងនាំយកថវិការ ប្រមាណចំនួនជាង ២៩លានរៀល ជូនគ្រួសារសពផងដែរ ។

ក្នងឪកាសនោះ ឯកឧត្តម វង សូត បានសំដែង នូវការសោកស្តាយបំផុត ចំពោះធនធាន មនុស្សដ៍មានតម្លៃមួយរូប និងបានកោតសរសើរ នៃគំរូវីរៈភាព ពិសេសស្នា ដៃការងារដែល លោក ផង់ វាន បានសម្រេចបាននាពេលកន្លងមក។ ចំពោះថវិការប្រមាណ ២៩លានរៀលនេះ ក្នុងនោះ ថវិការឯកឧត្តម ជា សុផារ៉ា ១ពាន់ដុល្លារ ឯកឧត្តម វង សូត ៥លានរៀល ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ៥០មុឺនរៀល ថវិការបេឡាមរណៈ ៤លានរៀល បេឡាអតីតយុទ្ធជន ៩លានប្រាំសែនរៀល និងថវិការក្រុម ការងារថ្នាក់ជាតិខេត្ត ស្រុក រួមទាំងគណបក្សខេត្ត ក្រុង ស្រុក ឃុំ ។

សូមបញ្ជាក់ថា៖ លោក ផង់ វាន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិនាងនើយ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាសាមាជិក ក្រុមប្រឹក្សាឃុំក្រែក បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបាក់ជើង និងបានស្លាប់ ក្រោយបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរ ដោយបោកក្បាល យ៉ាងធ្ងន់ធ្ងរ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ មូលហេតុដោយ លោក ផង់ វាន ជិះម៉ូតូបត់ឆ្លងផ្លូវ ទៅបន្តជិះរថយន្ត ដើម្បីទតែ មិនទាន់ផុតផង ក៍ត្រូវបានម៉ូតូ ១គ្រឿងទៀត ជិះបញ្ច្រាស់ទិសដៅគ្នា បុកពេញទំហឹង បណ្តាលអោយបាក់ជើង និងស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យ ។

បច្ចុប្បន្ន សពបានបញ្ជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។