Social Network

មណ្ឌលសុខភាពឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តម្លៃប្រមាណជិត៧ម៉ឺនដុល្លា នឹងលិចរូបរាងឡើងនៅពេលឆាប់ៗនេះ

  ខេត្តត្បូងឃ្មុំ ៖ មណ្ឌលសុខភាព ឃុំជាំ ស្រុកមេមត់ តម្លៃប្រមាណជិត ៧ម៉ឺនដុល្លា ត្រូវបានរៀបចំពិធី សែនក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់ហើយ ក្រោមជំនួយ ឧបត្ថម្ភពីអង្គការ ភូមិសន្តិភាព អន្តរជាតិអាល្លឺម៉ង នឹងលិចរូបរាងឡើង នៅពេលឆាប់ៗនេះ ។

ក្នុងពិធីក្នុង សែនក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់នោះដែរ បានប្រារព្ធធ្វើឡើងក្រោម វត្តមានរលោក ចេង ប៊ុណ្ណារ៉ា អភិបាល ស្រុកមេមត់ និងលោកឱសថការី ផល ពន្លឺ អនុប្រធាន មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ និងមានការចូលរួម ពីប្រជាពលរដ្ឋ ជាច្រើនរូបទៀត។

ថ្លែងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងឱកាសនោះ លោកឱសថការី ផល ពន្លឺ អនុប្រធានមន្ទីរ សុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ការសាងសងមណ្ឌល សុខភាពឃុំជាំ ស្រុកមេមត់នេះ គឹទទួលបានក្រោម ជំនួយឧបត្ថម្ភ ពីអង្គការភូមិសន្តិភាព អន្តរជាតិអាល្លឺម៉ង ដោយមានអគារធំទំហំ បណ្ដោយ១៤ម៉ែត្រ និងទទឹង៩ម៉ែត្រ មានអគាររង ចាំចំនួន១ មានបន្ទុប់ទឹកចំនួន៣ មានអណ្ដូងទឹក១ ដែលមានតម្លៃ ប្រមាណជិត៧ម៉ឺនដុល្លា ផងដែរ ។

លោកឱសថការី បានបន្តថា៖ ការសំណង់មណ្ឌល សុខភាពនេះ គឺជាការចូលរួម ចំណែករបស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ក្នុងការរៀបចំ ឲ្យមានកន្លែងសម្រាប់ព្យាបាល ដើម្បីអោយប្រជាពលរដ្ឋ ទទួលបាននូវសេវាថែទាំ និងពិនិត្យព្យាបាល ជំងឺរបស់រដ្ឋដោយ ឥតគិតថ្លៃ ដែលសបញ្ជាក់ អោយឃើញពីការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម និងឈ្លាសវៃ ។

នាឱកាសនោះ លោក ចេង ប៊ុណ្ណារ៉ា អភិបាល ស្រុកមេមត់ មានប្រសាសន៍ថា ៖ កន្លងមកប្រជាពលរដ្ឋ នៅក្នុងឃុំជាំនេះ ពិតជាមានការពិបាកណាស់ ក្នុងការស្វែងរក សេវាថែទាំសុខភាព សម្រាប់ ពួកគាត់ពោល ពីប្រជាជនទូទាំងឃុំជាំ មកទទួលសេវានៅ មណ្ឌលសុខភាព ចាន់មូល ដែលនៅឆ្ងាយ ពីភូមិរបស់គាត់ រស់ប៉ុន្តែឥឡូវនេះ យូរប៉ុន្មាន ប្រហែលនៅចុង ឆ្នាំ២០១៩ ឃុំជាំយើងនឹងមាន មណ្ឌលសុខភាពថ្មី មួយយ៉ាងស្រស់ស្អាត ព្រមទាំងមាន បុគ្គលិករួសរាយរាក់ ទាក់ នឹងមានបច្ចេកទេស ផ្នែកវេជ្ជសាស្ត្រត្រឹមត្រូវ ចាំទទួលបម្រើ សេវាសុខភាព ជូនប្រជាពលរយើង មិនអោយពិបាក ទៀតឡើយ ពោលគឺ ការផ្តល់សេវាសុខភាព កាន់តែកៀកនៅ ជិតប្រជាពលរដ្ឋ ។

លោក បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល សហគមន៍ អាជ្ញាធរដែនដីទូទាំងស្រុក ដែលតែងតែ យកចិត្តទុកដាក់ ចូលរួមចំណែក ក្នុងវិស័យសុខាភិបាលនៅបណ្តាល ឆ្នាំកន្លងមក ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ទៅតាមតួនាទី និងភារៈកិច្ចរៀងៗខ្លួន  ក្នុងបុព្វហេតុនៃការ អភិវឌ្ឍន៍គុណភាព សេវាសុខាភិបាល ទាំងសេវាព្យាបាល សាធារណៈ និងសេវាសុខាភិបាល ឯកជន និងសកម្មភាព លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ។

លោក ចេង ប៊ុណ្ណារ៉ា កោតសរសើរ ពីការខិតខំប្រឹងប្រែង មិនឈប់ឈរ ប្រកបដោយភាពម៉ឺងម៉ាត់ និងកិច្ចសហការ យ៉ាងជិតស្និទ្ធ របស់ថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ក្នុងខណៈដែលកម្ពុជា មានសន្តិភាពពេញលេញ មានស្ថិរភាព នយោបាយ សុវត្ថិភាពសង្គម ស្ថិរភាពសេដ្ឋកិច្ចនិង កំពុងអភិវឌ្ឍ ខ្លួនឈាន ឡើងមួយកំរិតខ្ពស់ ថែមទៀត ទាំងក្នុងទិដ្ឋភាព នយោបាយ សេដ្ឋកិច្ចសង្គម ដែលអាចធានា បាននូវភាពប្រក្រតី នៃជីវភាពរស់នៅរបស់ ប្រជាជនប្រកប ដោយភាពសុខសាន្តផងដែរ ៕